សំមុខ ! ក្រោយបួសរួច Poh និង Robert ក៏បានចាប់ផ្តើមប្រតិបត្តិធម៌ ដោយមានការទៅអង្គុយសមាធិរាប់ម៉ោង ហើយក៏នាំគ្នាដើរធុតង្គជិតដល់ព្រំដែនមីយ៉ាន់ម៉ា តែត្រូវប៉ូលិសដេញមកវិញដោយសារតែ….ថៃ ៖ ប្រិយមិត្តមួយចំនួនបានជ្រាបដឹងហើយថា កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ ហាយសូរ Poh និង Robert បានបួសបែបព្រាហ្មណ៍រួចរាល់ជាផ្លូវការ ក្នុងន័យឧទ្ទិសបុណ្យកុសលឱ្យដល់តារាសម្តែងស្រី Tangmo នាកន្លែងប្រតិបត្តិធម៌មួយកន្លែងនាខេត្តរ៉ាឆៈបុរី ជាសាខា
របស់ថាម៉ៃ តែការបួសនេះហាក់មិនបានធ្វើឱ្យមហាជនរំសាយកំហឹងដែលឆាបឆួលនោះទេ។ដោយឡែក តាមព័ត៌មានបានឱ្យដឹងថាបន្ទាប់ពីបានបួសរួចរាល់ ហាយសូរទាំងពីរក៏បានចាប់ផ្តើមប្រតិបត្តិធម៌ ដោយមានការទៅអង្គុយសមាធិរាប់ម៉ោង ការសូត្រធម៌ជាដើម ដើម្បីឧទ្ទិសបុណ្យកុសលម្ចាស់កម្មម្ចាស់ពារ និង Tangmo នៅក្បែរជើងភ្នំក្រៈចូម ដែលជាភ្នំមួយនៅជិតនឹងព្រុំដែនមីយ៉ាន់ម៉ា ហើយក្រោយពីសម្រេចរួចរាល់ហើយ ពួកគេក៏បាននាំគ្នាធុតង្គទៅលើកំពូលភ្នំទៀតទាំងយប់តែម្តង។យ៉ាងណាមិញ ដោយ
ការកំណត់ពួកគេត្រូវឡើងទៅលើភ្នំហើយ ហើយចុះមកវិញនៅពេលព្រឹករួចនឹងត្រូវបន្តដើរឆ្លងទៅភ្នំមួយទៀតនា ខេត្តកាន់ចៈណាក់បុរី ដោយត្រូវធ្វើបែបនេះរហូតឱ្យគ្រប់ ១៥ ថ្ងៃ ទើបត្រឡប់មកកន្លែងសំណាក់ធម៌ដើមវិញ។អ្វីៗមិនដូចជាការកំណត់ឡើយ ព្រោះខណៈឡើងទៅដល់ភ្នំ នៅម៉ោង ១ យប់ ហាយសូរទាំងពីរក៏ត្រូវប៉ូលិសប្រចាំការនៅទីនោះ ដេញឱ្យចុះមកវិញភ្លាមៗ ព្រោះតែខ្លាចគេទាំងពីរនាក់គេចខ្លួនឆ្លងដែនទៅប្រទេសមីយ៉ាន់ម៉ា ហើយម៉្យាងពួកគេក៏ខ្លាចឆ្លងកូវីដពីប្រជាជនមីយ៉ាន់ម៉ាដែលឆ្លងដែនមកនោះដែរ ក៏សម្រចចុះមកក្រោមវិញតែម្តងទៅ៕
COMMENTS