ជាលើកចុងក្រោយហើយ ! អត្ថន័យនិងរំជួលចិត្តបំផុត ក្រោយពេលបានលឺ ពាក្យផ្ដាំជាលើកចុងក្រោយរបស់តារាល្បី ៧ រូប ផ្ញើទៅកាន់ Tangmo…កន្លងទៅថ្មីៗនេះ ក្រុមគ្រួសារ និងមិត្តភក្តិជិតស្និទ្ធរបស់តារាស្រី Tangmo បានរៀបចំពិធីបុណ្យសព និងការជូនដំណើរលាជាលើកចុងក្រោយ ដោយមានការចូលរួមឧបត្ថម្ភពីសំណាក់តារារៀមច្បង A Supachai និង Aum Patcharapa។ក្នុងកម្មវិធីបុណ្យសព Tangmo មានតារាប្រុសស្រីជាច្រើននាក់បានចូលរួម យ៉ាងណាមិញ មានបុគ្គល ៧ រូបដែលមានក្តី
អាល័យ ហើយមានពាក្យពេចន៍លាក់ទុកក្នុងចិត្តជាច្រើនចង់និយាយដល់ Tangmo ដូចជា៖១. Mo Amena «មានអ្នកមកសម្ភាសន៍ហើយសួរថា យ៉ាងម៉េចដែរអ្នកតាមដានកើនឡើងជាង ១ លាននាក់ ព្រោះតែរឿង Tangmo។ ខ្ញុំបានត្រឹមតបថា បងសួរមែនទែន ឬលេងសើច ខ្ញុំមិនចង់ល្បីតាមរយៈរឿងបង Tangmo ទេយកអ្នកតាមដានទៅវិញក៏បាន ព្រោះខ្ញុំតែងគិតថា មានអ្នកតាមដានច្រើនមិនស្មើមានមិត្តល្អម្នាក់នៅក្បែរនោះទេ។ ខ្ញុំគ្រាន់តែចង់បានយុត្តិធម៌ជូនគាត់ប៉ុណ្ណោះ»។២. A Supachai
«នឹកណាស់! ចង់ប្រាប់រឿងជាច្រើនដល់នាង តែពេលនេះក៏បាត់បង់ប្អូនស្រីជាទីស្រលាញ់ម្នាក់នេះទៅ អ្វីដែលត្រូវធ្វើគឺចងចាំអ្វីៗល្អក្នុងចិត្ត ចង់ឱបប្អូនម្តងទៀត ចង់ឱ្យ Tangmo មានក្តីសុខ ចង់ឃើញមនុស្សគ្រប់គ្នាស្រលាញ់គាត់»។៣. Aun Return «បើត្រលប់វេលាទៅបាន ខ្ញុំចង់នៅជិត Tangmo ឱ្យបានច្រើនតាមតែអាចធ្វើបាន។ លាហើយកូនស្រីសំណព្វចិត្តម៉ែ»។៤. Cee Siwat «ពួកយើងអាចនិយាយបានថា លើសពីមិត្តរួមការងារ Tangmo គឺជាសមាជិកគ្រួសារម្នាក់សម្រាប់ខ្ញុំ សូមឱ្យនាងដឹងថា
ពួកយើងស្រលាញ់និងនឹកដល់នាងរហូតទៅ គ្រប់យ៉ាងដែលកើតឡើង ការចងចាំល្អៗគង់ស្ថិតក្នុងចិត្តរបស់ពួកយើង រហូតដល់ពេលវេលាដែលយើងអាចជួបគ្នាម្តងទៀត»។៥. Num Kanchai «ជឿថា Tangmo នឹងទៅជួបជុំជាមួយលោកឪពុករបស់នាងហើយ នាងច្បាស់ជាកំពុងរស់នៅពិភពដែលមានក្តីសុខ មិនចាំបាច់ត្រូវងើបមកលំបាកទៀត ជឿថាបើមានជាតិខាងមុខ ប្អូនស្រីនឹងកើតមកជាមនុស្សដ៏ស្រស់ស្អាត មានគេស្រលាញ់ដូចជាតិនេះ»។៦. Cheer Thikamporn «គ្រប់គ្នាមកជូនដំណើរ Tangmo
ដោយក្តីស្រលាញ់ចេញពីចិត្ត នឹកដល់នាងរហូត មិនមានហេតុផលអ្វីដែលធ្វើឱ្យភ្លេចនោះឡើយកាន់តែគិតកាន់តែសង្ស័យថានេះជាការពិត ឬយល់សប្ត ព្រោះគ្រប់យ៉ាងកើតឡើងរហ័សពេក ជឿថាបង Tangmo នឹងទទួលដឹងក្តីស្រលាញ់របស់ពួកយើង»។៧. Pinky Savika «បើគិតល្អៗ មិត្តភក្តិខ្ញុំមិនចាំបាច់ពិបាកទៀតទេ មិនបាច់មកជួបរឿងឈឺចាប់ទៀត តែក៏ធ្វើចិត្តមិនបានដែលបាត់បង់នាង មនុស្សស្រីដែលមានគុណសម្បត្តិល្អបែបនេះ ឱ្យខ្ញុំភ្លេចម្តេចបាន ជាពិសេសគឺមិត្តភក្តិដែលមានឈ្មោះថា Tangmo ភ្លេចមិនបានជាដាច់ខាត»៕
COMMENTS