ពេលបានលឺរិទតែ រំជួលចិត្តស្ទើលទោបទឹកភ្នែកមិនបាន ក្រោយ Film ទម្លាយខ្ទេច ពីសំណូមពរចុងក្រោយដែល Tangmo សុំឱ្យលោកធ្វើជូនសង្សារ…បើនិយាយពីតារាសម្តែងវ័យក្មេងលោក Film Thanapat ប្រិយមិត្តខ្លះប្រាកដជាបានស្គាល់មកហើយតាមរយៈការសម្តែងរឿងជាច្រើន ជាពិសេសក្នុងសាច់រឿងដែលលោកសម្តែងជាមួយ Tangmo គឺរឿង «คุณชาย» ដែលមានន័យជាភាសារខ្មែរថា «ចៅហ្វាយប្រុស» នេះតែម្តង។ ចូលរួមជាមួយប្រជាប្រិយក្នុង Telegram ដើម្បីទទួលបាននូវព័ត៌មានកម្សាន្តថ្មីៗ
ថ្មីៗនេះតារាប្រុស Film Thanapat បានទម្លាយអាថ៌កំបាំងមួយរវាងពាក្យសម្តីចុងក្រោយរបស់ Tangmo មួយ ដែលបានសុំលោកកាលពីនាងមិនទាន់បាត់បង់ជីវិត ដោយលោកបាននិយាយថា ខណៈសម្តែងរឿងជាមួយគ្នានោះ Tangmo ធ្លាប់ពឹងលោកថាឱ្យជួយប្រូម៉ូដអាវរបស់ Bird ព្រោះពេលនេះ Bird ដែលជាសង្សាររបស់នាងបានបើកហាងលក់ខោអាវ ប្រេនដែលលោកច្នៃដោយខ្លួនឯង។ក្រោយ Tangmo ពឹងឱ្យលោកជួយប្រូម៉ូដអាវឱ្យ Bird មិនយូរប៉ុន្មាន លោកក៏បានពាក់អាវនោះបង្ហោះមែន
បង្ហោះខណៈពេលដើរលេងនៅមាត់សមុទ្រ ពោលគឺអាចចាត់ទុកថាវាជាការប្រម៉ូដមូដផងដែរ ភ្លាមនោះស្រាប់តែ Tangmo បានចូលខមមិនក្រោមការបង្ហោះរបស់លោកថាសង្ហាទៀតផង។យ៉ាងណាមិញ លោកពិតជាមិនស្តាយក្រោយឡើយ ព្រោះលោកបានជួយធ្វើតាមសំណូមពរចុងក្រោយរបស់នាង បើមិនដូច្នេះទេលោកពិតជាមានវិប្បដិសារីណាស់ ហើយលោកពិតជាសោកស្តាយណាស់ ពេលបានឮដំណឹង Tangmo បាត់បង់ជីវិតដោយគ្មានថ្ងៃត្រឡប់បែបនេះ៕
COMMENTS