អីយ៉ូងគ្រាន់ស្ដាប់ហើយពិតជាព្រឺរោម ក្រោយគ្រូអន្ទងវិញ្ញាណល្បីម្នាក់ ចេញមុខនិយាយច្បាស់ៗពីដំណើររឿង តេងម៉ូ ស្ដាប់ហើយព្រឺសម្បុរ…កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ លោកគ្រូ Bee ដែលជាគ្រូទាក់ទងខាងវិញ្ញាណល្បីមួយរូបរបស់ថៃ បានទម្លាយឱ្យដឹងនូវរឿងរ៉ាវមួយចំនួនទាក់ទងនឹងការស្លាប់របស់តារាស្រី Tangmo ដែលធ្វើឱ្យមហាជនកាន់តែសង្ស័យថែមទៅទៀត។លោកបានឱ្យដឹងនៅក្នុងកម្មវីធីមួយថា តាមពិតទៅមានមនុស្សជាច្រើនបានឱ្យលោកជួយក្នុងរឿងក្តី Tangmo នេះ តែ
លោកបានបដិសេធ ព្រោះលោកមិនចង់ពាក់ព័ន្ធជួយនឹងរឿងក្តីនានាឡើយ ប៉ុន្តែក្រោយមក លោកក៏បានលើកឧទាហរណ៍ជារឿងមួយ ដោយប្រាប់ទៀតថាមិនជឿក៏បាន តែសុំឱ្យពិចារណា ហើយវាស្តាប់ទៅពិតជាស្រដៀងនឹងរឿងរ៉ាវ Tangmo តែម្តង។លោកបាននិយាយថា មានមនុស្សមួយក្រុម បានបបួលមនុស្សម្នាក់ទៀតទៅជិះទូក ប្រហែលមិនមែនបបួលមកលេងៗទេ ហើយធម្មតាបើសិនជាជិះទូក ក៏ត្រូវតែមានគោលដៅទៅណាមួយច្បាស់លាស់ ត្រូវមកវិញម៉ោងប៉ុន្មានៗ តែករណីនេះគឺគ្រាន់ជាការ
ចេះតែជិះបណ្តោយៗទៅ មិនមានគោលដៅឡើយ។ក្រោយមក មនុស្សដែលត្រូវគេបបួលមក ក៏ចាប់អារម្មណ៍ថាអ្នកនៅលើទូកចាប់ផ្តើមឈ្លោះគ្នាខុសពីធម្មតា ហើយគេក៏ចាប់ផ្តើមមានអារម្មណ៍មិនសូវស្រួល ព្រោះមិនដឹងថាគេនឹងនាំខ្លួនទៅធ្វើអ្វីឡើយ ចំណែកចេតនាអ្នកនាំទៅនោះ មិនមែនចង់សម្លា-ប់អ្វីទេ គឺតែគ្រាន់តែចង់យកខ្លួនគេឱ្យទៅឱ្យអ្នកម្នាក់ទៀតតាមការណាត់ទុកប៉ុណ្ណោះ។ក្រោយមកអ្នកដែលគេបបួលមកនោះបានដឹងខ្លួន ក៏មានបញ្ហាកើតឡើង ទើបមានមនុស្សម្នាក់នៅលើទូកនេះ បញ្ជាឱ្យចាត់
ការរឿងនេះដើម្បីកុំឱ្យមានរឿងចេញទៅក្រៅ តែក៏មានម្នាក់ទៀតនៅលើទូកដូចគ្នាក៏ប្រាប់ថាបណ្តោយទៅកុំឱ្យមានរឿង តិចទៀតគង់តែភ្លេចទេ ប៉ុន្តែមួយភ្លែតគេក៏ដូរចិត្តវិញ រួចក៏ធ្វើឱ្យគ្រប់យ៉ាងមើលទៅដូចជាឧប្បទ្ទវហេតុតែម្តង។គ្រូ Bee បន្តទៀតថា គ្រាន់តែប៉ុណ្ណេះមើលទៅវាខុសធម្មតាសឹងគ្រប់យ៉ាងទៅហើយ ហើយលោកជឿថាមហាជនពិតជាគិតយល់ តែហេតុអ្វីពួកប៉ូលិសគិតមិនយល់ តែលទ្ធផលចេញមកយ៉ាងណាក៏ដោយ កម្មពារនឹងតាមជាប់ជានិច្ច៕
COMMENTS