ថ្មីទៀតហើយ! គាស់ទ្វារចូលតូបលក់ឥវ៉ាន់ចាប់ហួយ គាស់ក្រវិលកំប៉ុង រាវរករង្វាន់ ត្រូវម្ចាស់ផ្ទះឃាត់ខ្លួនបាន…

នារីម្នាក់ត្រូវបាន បុរសម្នាក់ ទម្លា យ រឿងប្រពន្ធខ្លួនប្រពន្ធខ្លួន រត់តាមប្រុសក្មេងជាសិស្សភាសារកូរ៉េ…
អីយ៉ូង មិនទាន់បាត់ក្ដៅផង ! ស្រាប់តែលោក ឌួង ឆាយនៅមិនស្ងៀមឡើយក៏តបទៅវិញភ្លាមៗថា…
ក៏ខំម្លេះឃើញគ្រោះថ្នាក់អត់ ! នេះហើយលទ្ធផលចេះស្ទើរ ទើបនិងទិញរថយន្តតាកូម៉ាថ្មីពុំសូវចេះបើកបរទេ ក៏….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ម្សិលមិញនេះ កម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋាន ក្នុងស្រុកស្វាយលើ ខេត្តសៀមរាប បានឃាត់ខ្លួនជនស ង្ស័ យម្នាក់ ឈ្មោះ ស្លេះ ខួច ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ពាក់ព័ន្ធពីបទ លួ ច។ នោះគឺយុវជនស ង្ស័ យ លួ ចគាស់ក្រវិលកំប៉ុងស្រាបៀរ និងភេសជ្ជៈនៅតូចលក់ឥវ៉ាន់ចាបហ៊ួយក្នុងភូមិ ដើម្បីតាមរករង្វាន់។ សេចក្តីរាយការណ៍ បន្តថា នៅវេលាម៉ោងប្រមាណ ១០យប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ចំណុចតូបលក់អីវ៉ាន់ នៅភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប មានករណីចោរលួ ចគាស់តូបលក់ឥវ៉ាន់របស់ជនរ ង គ្រោះឈ្មោះ ឡាញ់ សែន ភេទប្រុស អាយុ៣៦ ឆ្នាំ មុខរបរ លក់ដូរចាប់ហួយ។ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ជនរងគ្រោះ និងប្រពន្ធឈ្មោះ អ៊ិន ដា បានបិទតូប រួចឡើងទៅសម្រាកនៅលើផ្ទះ លុះដល់ម៉ោង ០០

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និង ១០ នាទីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ជនរ ង គ្រោះ បានលឺសំឡេងឆ្កែព្រូសខ្លាំងៗ រហូតដល់ភ្ញាក់ពីដេក និងបានលបមើល ក៏បានឃើញបុរសម្នាក់ កំពុងឈរក្នុងតូប ភ្លាមនោះ ជនរ ង គ្រោះ បានប្រាប់ទៅប្រពន្ធ និងបានរាយការណ៍តាមទូរស័ព្ទ ប្រាប់ទៅសមត្ថកិច្ចនគរបាលមូលដ្ឋាន បន្ទាប់មក ក៏ចាប់ខ្លួនជនស ង្ស័ យម្នាក់នោះ ដែលមានឈ្មោះ ស្លេះ ខួច។ នៅពេលចាប់ខ្លួន ជនស ង្ស័ យបានសារភាពថា ខ្លួនពិតជាបានគាស់ទ្វារតូបពីក្រោយ ចូលលួចប្រាកដមែន ដោយខ្លួនបានគាស់គម្របកំប៉ុងស្រាបៀរ និងភេសជ្ជៈ ដើម្បីយកក្រវិល ទៅដូររង្វាន់។ ក្នុងនោះខ្លួនគាស់ខារ៉ាបាវ អស់ ៦កំប៉ុង គាស់ស្រាបៀរហ្គេងស្បឺក អស់ ២៤កំបុង និងភេសជ្ជៈ វឿក អស់ប្រហែលកន្លះកេស គាស់ឆែមពាន អស់ប្រហែល ៩កំប៉ុង គាស់គោជល់ប្រហែល ១២កំប៉ុង និងបានយកក្រវិល ដែលត្រូវរង្វាន់ស្រាប់ ចំនួន ០៤ថង់ទៀត ដោយបម្រុងយកចេញទៅហើយ តែពេលនោះ ក៏ត្រូវបានសមត្ថកិច្ច មកទាន់ និងចាប់ឃាត់ខ្លួនតែម្តងទៅ។ ពេលចាប់ខ្លួនជនស ង្ស័ យ សមត្ថកិច្ចបានដកហូតវត្ថុតាង ក្រវិលកំប៉ុង ទាំងស្រាបៀរ និងទាំងភេសជ្ជៈ ចំនួន ៥០០ក្រវិល ប្រគល់ជូនជនរ ង គ្រោះវិញ ហើយសមត្ថកិច្ច ចាត់ការបន្តលើយុវជន ដែលចង់បានរង្វាន់ពីក្រវិលកំប៉ុងស្រាបៀរ និងភេសជ្ជៈទាំងនោះ ៕

COMMENTS