ក្រោយចាកចេញពី MYTV លោក តាប៊ុយ មិនខ្វល់រឿងទ្រនំថ្មី ងាកមកធ្វើរឿងនេះវិញម្ដង

វីវរហើយ មើលទៅជៀសមិនផុតទេ! អ្នកនាំពាក្យរុស្សុីលើកឡើងថា រុស្ស៊ីអាចនិងប្រើអា.វុ.ធនុ.យក្លេអ៊ែរប្រសិនបើ…
ក្ដៅៗ ! ព័ត៌មានដែលគេបានបង្ហោះថ្ងៃមិញ មិនពិតទេ ស្ថានភាពជម្ងឺវីរៈសិល្បៈករលោក ព្រហ្ម ម៉ាញ បានធូរស្រាលហើយ…(មានវីដេអូ)

នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមហើយពីពិធីករ តាប៊ុយ ដែលជាពិធីករដ៏ឆ្នើមមួយរូបប្រចាំប្រទេស និងមានប្រជាប្រិយភាពខ្លាំង ដែលទទួលបានការស្រឡាញ់គាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ទស្សនិកជនយុវវ័យ ជាមួយនឹងទេពកោសល្យពោរពេញដោយវោហាស័ព្ទ និងជំនាញជាច្រើននៅក្នុងវិស័យសិល្បៈ ជាពិសេសមានរូបរាងស្រស់សង្ហាទាក់ទាញទៀតផង។

ជាការពិត តាប៊ុយ មិនត្រឹមតែជាពិធីករ ដែលមានឈ្មោះល្បីល្បាញប៉ុណ្ណោះទេ ថែមទាំងជាអ្នកគ្រប់គ្រងកម្មវិធីដ៏លេចធ្លោម្នាក់នៅ MYTV ដោយបានផលិតកម្មវិធីផ្សេងៗជាច្រើននៅក្នុងស្ថានីយទូរទស្សន៍នេះ ព្រមទាំងសុទ្ធសឹងតែជាកម្មវិធីដ៏ពេញនិយម និងទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន ជាពិសេសយុវវ័យ។ជាក់ស្ដែងផងដែរនោះនៅល្ងាចថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២១ នេះ ពិធីករល្បីឈ្មោះរូបនេះ

ពិតជាធ្វើឱ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំងមែនទែន បន្ទាប់ពីលោក បានប្រកាសដើរចេញពីស្ថានីយ៍ទូរទស្សន៍ MYTV ក្រោយពីបានរួមការងារនៅក្នុងទ្រនំនេះ អស់រយៈពេលជាង ១៣ ឆ្នាំកន្លងមក។ជាមួយនឹងការចាកចេញនេះ លោក ក៏បានធ្វើការបញ្ជាក់ពីមូលហេតុយ៉ាងច្បាស់លាស់ទាក់ទិននឹងការសម្រេចចិត្តដើរចេញទាំងក្រៀមក្រំ ក៏ព្រោះតែ លោក ចង់មានពេលវេលាផ្ទាល់ខ្លួន ដែលលោកមានអារម្មណ៍ហត់នឿយ ចង់សម្រាកលំហែខួរក្បាលខ្លះ រកសេចក្ដីសុខឱ្យខ្លួនឯង ដើម្បីជាកាដូសម្រាប់ខ្លួនឯង។

នេះបើតាមការរៀបរាប់លើបណ្ដាញសង្គមរបស់ ពិធីកររូបនេះ ដែលប្រាប់ទៅដល់មហាជនអ្នកគាំទ្ររបស់លោកថា៖« នាថ្ងៃនេះ ខ្ញុំបានសម្រេចចិត្តចាកចេញពី MYTV ហើយ បន្ទាប់ពីបានបំរើការងារនៅទីនេះ អស់រយៈពេលជិត 13 ឆ្នាំ សម្រាប់ការចាកចេញនេះ គឺ ខ្ញុំ និង MYTV មិនមានបញ្ហាអ្វីនឹងគ្មាទេ គឺគ្រាន់តែខ្ញុំមានអារម្មណ៍ថាហត់នឿយ និងចង់ឱ្យខ្លួនឯងមានសេរីភាព និងគេងលក់ស្រួលបានដូចគេ ខ្ញុំសូមនិយាយថា នាពេលកន្លងមកខ្ញុំតែងតែទទួលបាននៅការគាំទ្រយ៉ាងពេញទំហឹងពីខាងស្ថានីយ៍ និងការផ្តល់ឪកាសជាច្រើនតាំងតែពីថ្ងៃដំបូងដែលខ្ញុំឈានជើងចូល MYTV

និងសូមអរគុណដល់ MYTV ដែលយល់ព្រមតាមការសម្រេចចិត្តរបស់ខ្ញុំ (ខ្ញុំមិនចង់គិតម្នាក់ឯងច្រើនទៀតទេ ជាពិធីករផង ផលិតករផង កក់ Studio ក៏ខ្លួនឯង រៀបចំតួក៏ខ្លួនឯង មើលការកាត់តក៏ខ្លួនឯង ពិសេសត្រូវចំណាយពេលស្រាវជ្រាវរកគំនិតថ្មីៗទៀតចង់និយាយថាហត់ខ្លាំងណាស់ ទោះបីជាមានជំនួយការជួយសម្រួលការងារក៏ដោយ) នាពេលនេះ គឺចង់សម្រាកខួរក្បាល ដើរលេង និងអោយកាដូខ្លួនឯងម្តង

ព្រោះដាក់សម្ពាធលើខ្លួនឯងជាយូរពេកហើយ»។ជាមួយគ្នានេះ លោក ក៏បានរៀបរាប់បង្ហាញពីអារម្មណ៍ពិត ដែលធ្លាប់រួមការងារជាមួយ MyTV កន្លងមក បែបនេះទៀតថា៖ « វាហាក់បីដូចជាក្រៀមក្រំ ដែលត្រូវដើរចេញពីកន្លែងដែលយើងធ្លាប់ហៅថាជាផ្ទះទី 2 តែសប្បាយចិត្ត ព្រោះមិនត្រូវគិតច្រើន និងអាចគេងលក់ស្រួលមិនមាន Stress។បើនិយាយពីទំនាក់ទំនងរវាងខ្ញុំ និង MYTV គឺ ច្រើនរហូតខ្ញុំនៅតែចងចាំ ព្រោះ MYTV បានផ្លាស់ប្តូរជីវិតរបស់ខ្ញុំ 180 ដឺក្រេពីសិស្សសាលាងាកមកធ្វើការងាររបៀបមនុស្សធំ និងបង្រៀនខ្ញុំពីចំណុចសូន្យ រហូតមកខ្ញំជាមនុស្សម្នាក់ដែលបងប្អូនស្គាល់ស-ព្វថ្ងៃ ក៏ដូចជាឪកាសមាសដល់ខ្ញុំ

គឺការបញ្ជូនខ្ញុំទៅបណ្តាប្រទេសល្បីៗ ដើម្បីទទួលយកចំណេះដឹងថ្មី I still say MYTV does invest a lot on me but this is my decision »។បន្ទាប់បានឃើញបែបនេះ មហាជនអ្នកលេងបណ្ដាញសង្គម ក៏ដូចជាអ្នកស្រឡាញ់គាំទ្រ ពិធីកររូបសង្ហានេះ បាននាំគ្នាបង្ហាញនូវអារម្មណ៍សោកស្ដាយជាខ្លាំងចំពោះការចាកចេញនេះ ប៉ុន្តែក៏មានការជូនពរដល់រូបលោក គ្រប់ៗគ្នា ឱ្យលោកទទួលបាននូវសេចក្ដីសុខ

និងសុភមង្គលក្នុងជីវិតផងដែរ។ ក្រោយបានចាកចេញពី MYTV លោក តាប៊ុយ មិនខ្វល់ពីរឿងទ្រនំថ្មី ងាកមកធ្វើអោយសកម្មភាពក្នុងបណ្ដាញសង្គមកាន់តែខ្លាំង គឺងាកមកលក់ផលិតផលតាមរយៈបណ្ដាញសង្គម ឬនិយាយអោយស្រួលស្ដាប់គឺលក់អនឡាញ និងធ្វើជាវីដេអូហូបរបស់ឆ្ងាញ់ៗជាច្រើន ណែនាំដល់មហាជនវិញផងដែរ៕

COMMENTS