ដឹងច្បាស់ហើយ ឡាន ២គ្រឿងមុនរៀបការ ពូ ជីងចក់ រៀបការហើយបាត់ទៅណា ពេលនេះប្រពន្ធថា ប្តីអត់លុយដណ្តឹង ទើបលក់យកមករៀបការអស់ហើយ…(មានវិដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដឹងច្បាស់ហើយ ឡាន ២គ្រឿងមុនរៀបការ ពូ ជីងចក់ រៀបការហើយបាត់ទៅណា ពេលនេះប្រពន្ធថា ប្តីអត់លុយដណ្តឹង ទើបលក់យកមករៀបការអស់ហើយ…ពាក់ព័ន្ធនឹងការចោទប្រកាន់របស់ប្រពន្ធខ្លួនថា មានតែសម្បកខ្លួន គ្មានទ្រព្យសម្បត្តិនោះ នាយជីងចក់បានឆ្លើយតបទៅនឹងការចោទប្រកាន់នេះវិញថា នៅកំលោះមុនរៀបការមានខ្ញុំមានឡាន២គ្រឿងដែរ គ្រាន់ជិះមើលនាយមើលអាយនឹងគេ។ ១ជិះក្នុងក្រុង(Lexus 200T) មួយទៀត(Raptor 022)ទុកជិះចុះខេត្ត ទៅចំការលេង រឺទៅវត្តភ្នំម្ដងម្កាលដែរ។តែក្រោយរៀបការហើយអាឡាន២គ្រឿងនេះវាមិនដឹងជាងាប់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទៅណារកមិនឃើញសោះ។យ៉ាងណាមិញតាមការផ្សាយផ្ទាល់ពីទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ប្រពន្ធនាយជីងចក់ បានឆ្លើយតបទៅកាន់ការលើកឡើងរបស់អតីតប្តីខាងលើវិញថា៖ ឡាន២គ្រឿងរបស់អតីតប្តី គឺបានលក់យកលុយដើម្បីស្តីដណ្តឹងខ្លួន ព្រោះជីងចក់គ្មានលុយសម្រាប់រៀបការជាមួយខ្លួនទេ។«រឿងមិនចប់ទេធំឡើងៗហើយ», Adminជីងចក់តបវិញថា « ធំដោយសារអាចាក់រុកអោយអ..ញបែ.កបា.ក់គ្នានឹង មិនអីទេ អាណាខ្លះនាំគ្នាមកជញ្ជូនអីវ៉ាន់ក្នុងផ្ទះពេលអ..ញមិននៅ កុំថា រួចខ្លួន កាម៉ា.រ៉ាមានទេ»។«សួរថា មុននិយាយថា ពូចក់មានតែសម្បក.ខ្លួនហ្នឹងស្គាល់គាត់អត់? ថាដេកស៊ីលើប្រពន្ធ ដែលស្គាល់ពីគាត់អត់? កុំភ្លីភ្លើនិយាយដៀលមកទាំងមិនដឹងខ្យល់….. បើនិយាយពីចំណូលគាត់អត់ក្រោម 3000$ ទេ/ខែ ហើយមុនថាគាត់គ្មានអី ចុះអាលុយ 11ម៉ឺនដុល្លារហ្នឹងគាត់បានពីណា? ហើយបើគាត់មិនល្បីស្មានចែ ហ្នឹងយកហី ?បើគ្មានគាត់ស្មានចែ ហ្នឹងបានធ្វើការជាមួយ NNP ហី មួយខែរាប់ម៉ឺនដុល្លារហី? មនុស្សខុសគឺខុសហើយមិនអាចប្រកែកបាន តែហេតុអ្វីខុសកូន ទៅដៀលដល់ម៉ែសុទ្ធតែនៅក្រោមតង់ ?»។ ចំពោះការលើកនេះ Adminជីងចក់តបថា «ទុកចិត្ត ស្រលាញ់ តែចុងក្រោយយំមិនចេញ»។គួរបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឆ្នាំ២០២១Adminជីងចក់ បានចូលរោងការបញ្ចប់ភាពនៅលីវ ជាមួយអ្នកនាង ទ្រិញ ផល្លា នៅគេហដ្ឋានលេខ18-19 H បុរី ឃិត ឈឿន ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។នៅថ្ងៃមង្គលការនេះ សូម្បីតែស្បែកជើង ក៏លោកពាក់Jorden ផងដែរ។ ចំណែកថ្លៃបណ្ដាការ ដែលលោកជូនទៅឪពុកម្ដាយកូនក្រមុំរហូតដល់ទៅ១១ម៉ឺនដុល្លារ, ចិញ្ចៀនពេជ្រលោកតម្លៃជាង១ម៉ឺនដុល្លារ, ចិញ្ចៀនពេជ្រភរិយាតម្លៃ៨ម៉ឺន ៨ពាន់ដុល្លារឯណោះ។ក្រោយរៀបមួយថ្ងៃ ពោលនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកនាងផល្លា បានមកពញ្ញាក់អារម្មណ៍លោកមួយទំហឹង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយទិញរថយន្តម៉ាក Jeep Gladiator Unlimited Rubicon សេរ៊ីថ្មី ពណ៌ខ្មៅមួយគ្រឿង ជូនលោកជាស្វាមី ដោយតាមដឹង មានតម្លៃក្បែរ១០ម៉ឺនដុល្លារឯណោះ។ទោះយ៉ាងណាថ្មីៗនេះ អ្នកនាង ផល្លា ចាប់បាន អ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បីរូបនេះ ឆាតទៅស្រីៗដើម្បីសុំដេក ក៏ប្រកាសឈប់ទទួលយកជាប្ដីតទៅទៀត និងធ្វើការឡាយបង្ហាញលិខិតលែងលះកាលពីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ ដោយមានអ្នកទស្សនាយ៉ាងច្រើន។លុះពេលដល់Adminជីងចក់ចេញប្រតិកម្មខ្លាំង អ្នកនាង ផល្លា ហាក់រក្សាភាពស្ងៀមស្ងាត់វិញ ហើយធ្វើការឡាយលក់ផលិតផលធម្មតា។ តែក្នុងពេល កំពុងឡាយនោះ មានអ្នកគាំទ្រមួយនោះ បានលើកឡើងថា «ចប់ហើយមីងអើយកុហកគេធ្វើអីទៀត? ឡានពូចក់ខំលក់ទៅដណ្ដឹងមីងធ្វើជាប្រពន្ធ ហើយចុងក្រោយមីងថាពូចក់គ្មានអ្វីទាំងអស់ ថែមទាំងដៀមដាមដល់គ្រួសាររបស់គាត់ទៀត! ឈប់ទៅមីងគេដឹងរឿងអស់ហើយ»៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
Leave A Reply

Your email address will not be published.