មើលសារបងស្រី ស ព ហើយចង់យំតាម ! វាលឿនពេកហើយ គ្រួសារខ្ញុំទទួលយកមិនបានទេ ហេតុអី ប្អូនខ្ញុំល្អណាស់ អ្នកណាក៏ស្រលាញ់ដែរ មិនចេះឈ្លើយដាក់អ្នកណាទេ ដឹងចាស់ដឹងទុំណាស់ហេតុអ្វី….នៅថ្ងៃទី៣០ខែមេសាឆ្នាំ២០២២ មានករណីក្មេងប្រុសម្នាក់ ល ង់ ទឹក ស្លា ប់ ដែលមាន
ទីតាំង ស្ថិតទំនប់រមណីយដ្ឋានឈើតោក ស្ថិតនៅឃុំសន្រ្ទែ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅកន្លែង កើ ត ហេ តុ ។ពេលក្មេងប្រុសខាងលើជួបរឿងបែបនោះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Jee Zaa ដែលត្រូវជាបងស្រីក៏បានបង្ហោះសារ រៀបរាប់ទាំងក្ដីអាល័យថា៖
«បងប្អូនអើយ ប្អូនខ្ញុំ លាគ្រួសារខ្ញុំរហូតហើយ សែនស្រណោះណាស់លោកអើយ វាលឿនពេកហើយ គ្រួសារខ្ញុំទទួលយកមិនបានទេ ហេតុអី ប្អូនខ្ញុំល្អណាស់ អ្នកណាក៏ស្រលាញ់ដែរ មិនចេះឈ្លើយដាក់អ្នកណាទេ ដឹងចាស់ដឹងទុំណាស់ហេតុអ្វី?បើមានជាតិក្រោយ យើងជួបគ្នាទៀតណាប្អូនប្រុស ហើយ
ជាបងប្អូននឹងគ្នាទៀតណា ស្រលាញ់ប្អូនណាស់ គ្រួសារយើងនៅតែស្រលាញ់ប្អូនជានិច្ចណា សូមប្អូនទៅឲ្យបានសុខណា និងសូមឲ្យប្អូនទៅសុគតិភផងចុះ។ទៅឲ្យបានសុខណាប្អូនណា ទៅជាតិមុខសូមអោយប្អូនអាយុវែងណា កុំឲ្យប្អូនអាយុខ្លី ដូចជាតិនេះទៀតអី ហើយបើមានជាតិក្រោយយើងកើត
ជាបងប្អូននឹងគ្នាទៀតណា បងស្រលាញ់ប្អូនណាស់ ប្អូនប្រុសរបស់បង ឃឹម សុស្ថានីហៅដាណៃ»។ឯម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Keo Raksa ជាអ្នកគ្រូបង្រៀនក៏បានមកជូនដំណើរកូនសិស្ស ហើយបង្ហោះរូបភាពប៉ុន្មានសន្លឹក អមជាមួយសារបង្ហាញពីអារម្មណ៍ សោ ក ស្ដាយថា៖ «អ្នកគ្រូ និងមិត្ត
ភក្តិរបស់ប្អូនមកជូនដំណើរប្អូន ជាលើកចុងក្រោយ សូមប្អូនទៅ ឲ្យបានសុខ»៕











