ថាមែនៗ ដូចការសង្ស័យមែន ! ចំណងស្នេហ៍ សុខ សោម៉ាវត្តីនិង លី វ៉ាហេទ ដេីរដល់ផ្លូវបំបែកហេីយ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថាមែនៗ ដូចការសង្ស័យមែន ! ចំណងស្នេហ៍ សុខ សោម៉ាវត្តីនិង លី វ៉ាហេទ ដេីរដល់ផ្លូវបំបែកហេីយ…ភ្នំពេញ៖ អាចនិយាយបានថា ជារឿងដ៏ខកចិត្តបំផុតសម្រាប់ហ្វេនៗ និយមអ្នកគាំទ្រ រវាងគូស្នេហ៍ អ្នកនាង សុខ សោម៉ាវត្តី និងកម្លោះសង្ហា កីឡាបាល់ទាត់ លោក លី វ៉ាហេទ ដែលពេល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កន្លងទៅ អ្នកទាំងពីរតែងតែបង្ហាញពីទំនាក់ទំនងដ៏ផ្អែមល្ហែម បែរជាដើរមកដល់ផ្លូបបំបែកបែបនេះ។ជាការពិតណាស់ កន្លងមក សុខ សោម៉ាវត្តី និង លី វ៉ាហេទ ជាញឹកញាប់តែងបង្ហាញពីទំនាក់ទំនងស្នេហាដ៏ជ្រាលជ្រៅ ធ្វើឲ្យហ្វេនៗ រំភើបនិងសាទរជំនួសផងដែរ។ ប៉ុន្តែមួយរយៈប៉ុន្មានខែចុង ក្រោយនេះ គេឧស្សាហ៍សង្កេតឃើញអ្នកមេម៉ាយកូនមួយរូបនេះ តែងតែបង្ហាញពីភាពស្រង៉ូតស្រង៉ាត់ និងតែងតែដើរហើរមាត់ស្ទឹងតែម្នាក់ៗឯង និងមិនដែលឃើញកៀកកើយដៃបុរសសង្ហា លី វ៉ាហេទ ទៀតឡើយ ។ ជាក់ស្ដែង នៅថ្មីៗនេះរឿងរ៉ាវស្នេហារបស់ សុខ សោម៉ាវត្តី និងកំលោះ លី វ៉ាហេទ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានផ្ទុះឡើងសារជាថ្មីម្ដងទៀត បន្ទាប់ពីមានការអះអាងពីប្រភពជិតស្និតថា ពេលនេះទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ ពិតជាដើរដល់ផ្លូវបំបែកមែន ។ ដោយ ថ្លែងប្រាប់សារព័ត៌មាន ប្រភពស្និតស្នាលនឹង សុខ សោម៉ាវត្តី បាននិយាយដោយសុំមិនបញ្ចេញឈ្មោះថា ដំណឹងចចាមអារ៉ាមរឿងពិធី ការិនីមេម៉ាយកូន សុខ សោម៉ាវត្តី និងកីឡាករខ្សែការពារ លី វ៉ាហេទ ប្រេះឆាស្នេហ៍នោះគឺជាការពិត ហើយពេលនេះពួកគេមិនមែនជាសង្សារនឹងគ្នាទៀតនោះទេ ។បើទោះជាយ៉ាងណា ប្រភពដដែលមិនប្រាប់ពីរឿងរ៉ាវដែលនាំឲ្យ គូស្នេហ៍ដ៏ស្អិតល្មួតមួយគូនេះបញ្ចប់ស្នេហ៍កណ្ដាលទីនោះឡើយ ៕ប្រភព៖ តារាញូស៍សូមទស្សនារូបភាពខាងក្រោម៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
Leave A Reply

Your email address will not be published.