អ្នកណាអាចកាត់ចិត្តបាន ក្រោយពេលភរិយា សម្រាលកូនហេីយត្រូវ បាត់បង់ជីវិត ប្រិយមិត្តរំជួលចិត្តខ្លាំងណាស់ ក្រោយស្តាប់ស្វារមី រៀបរាប់ពីមូលហេតុ ដែលបណ្ដាយឲ្យ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកណាអាចកាត់ចិត្តបាន ក្រោយពេលភរិយា សម្រាលកូនហេីយត្រូវ បាត់បង់ជីវិត ប្រិយមិត្តរំជួលចិត្តខ្លាំងណាស់ ក្រោយស្តាប់ស្វារមី រៀបរាប់មូលហេតុ ដែលបណ្ដាយឲ្យ…ប្រិយមិត្តមួយចំនួនប្រាកដជាបានដឹងស្រាប់ហើយ កាលពីពេលថ្មីៗនេះមហាជននាំគ្នាផ្ទុះការភ្ញាក់ផ្អើល និង សម្ដែងការសោកស្ដាយ ក្រោយបុរសម្នាក់បានបាត់បង់ភរិយាជាទីស្រឡាញ់ ដោយសម្រាលកូនមុនថ្ងៃកំណត់ និង បានរៀបរាប់ទុក្ខសោកទាំងនេះ នៅលើបណ្ដាញសង្គម។ក្រោយភរិយាបានចាកចេញទៅបានប៉ុន្មាន ស្រាប់តែនៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ បុរសជាស្វាមីក៏បានរៀបរាប់បញ្ជាក់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅលើគណនីរបស់ខ្លួនម្ដងទៀត ដោយប្រាប់អំពីដំណើររឿង ក៏ដូចជាមូលហេតុនៃការស្លាប់របស់ភរិយារបស់ខ្លួនបែបនេះថា ៖ «មើលមុខកូនយើង ទឹកភ្នែកបងហូរ អូនអើយ… កូនយើងបានចេញពីមន្ទីរពេទ្យបានហើយណា។ ដល់មន្ទីរពេទ្យ បងឃើញប្តីគេមកជាមួយនឹងប្រពន្ធគេ ជាគូៗ គេញញឹមសើច សប្បាយរីករាយ រង់ចាំទទួលយកកូនគេ ខុសអីតែបង អង្គុយហូរទឹកភ្នែកជាមួយតាយាយយើង។អ្នកគ្រូពេទ្យក៏បានសួររកអូនដែរ បងប្រុសឯណាភរិយាបង? សម្រាលអាអូនហើយ សុខភាពគាត់យ៉ាងម៉េចដែរបង? តែបងគ្មានចម្លើយសម្រាប់គាត់នោះទេអូនអើយ បានត្រឹមមើលមុខ កូនយើង ហើយស្រក់ទឹកភ្នែកតែប៉ុណ្តោះ។ កូនយើងពិតជាគួរស្រឡាញ់ណាស់ សម្បុរស ច្រមុះស្រួច កែវភ្នែកមូលស្អាត ហើយមាត់កាត់ទៅរកអូនឯង គឺដូចអ្វីដែលអូនប្រាថ្នាចង់បានអ៊ីចឹងណាប្រពន្ធសម្លាញ់»។បុរសជាប្ដីបានរៀបរាប់បន្តទៀតថា ៖ «ការពិតពេលនេះបងគួរសប្បាយចិត្ត រំភើបរីករាយ ដូចគ្រួសារគេដទៃ ប៉ុន្តែបងគ្មានសំណាងដូចគេទេ បងត្រូវមកទទួលកូនយើងតែម្នាក់ឯង អូនអើយបងពិបាកទទួលយកណាស់។ អូនទុកកូនប្រុសដ៏គួរឱ្យស្រឡាញ់ម្នាក់ឱ្យបង ហើយក៏ទៅចោលបាត់ ដូចក្នុងរឿងព្រេង ទិព្វសុដាច័ន្ទ និង ចៅមាណព ប៉ុន្តែចៅមាណពសំណាងជាងបង ១០ ឆ្នាំម្តង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នឹងបានជួបមុខប្រពន្ធខ្លួន តែបងមិនដឹងថាទៅស្វែងរកជួបអូននៅទីណាបាននោះទេ។ ការឈឺចាប់ដែលបង និង គ្រួសារយើងបាន និង កំពុងទទួល គឺកើតចេញពីភាពធ្វេសប្រហែស ខ្វះការតាមដាន និង គ្មានទំនួលខុសត្រូវរបស់គ្លីនិកឯកជន ១ កន្លែង ដែលគ្រួសារយើងទុកចិត្តយ៉ាងខ្លាំង។ ហេតុអ្វីគេមិនគិតឱ្យបានច្បាស់លាស់មុននឹងព្យាបាល ទាំងដឹងហើយថាអូនមានផ្ទៃពោះ ៨ ខែ ១០ ថ្ងៃ (ខ្លួនមួយជីវិត ២)»។បុរសជាប្ដីបានរៀបរាប់ពីរឿងរ៉ាវទៀតថា ៖ «ដំបូង អូនគ្រាន់តែមានអាការក្តៅខ្លួន ឈឺក្បាល និង ឈឺខ្លួនតែប៉ុណ្ណោះ ការព្យាបាលនៅទីនោះត្រឹមតែរយៈពេល ២ យប់ អូនក៏ចាប់ផ្តើមក្អក ហើយពិបាកដល់ដង្ហើម បងឃើញគេចាក់ថ្នាំអូនច្រើនៗ ព្យួរសារ៉ូម បងបារម្ភណាស់ តែបងគ្មានចំណេះខាងហ្នឹង បូកនឹងការទុកចិត្តគេពេក។ កាលចេញពីគ្លីនិកនោះ ក៏គេមិនបានដាក់អុកស៊ីសែនឱ្យអូនទៀត ទាំងអូនមានអាការពិបាកដកដង្ហើមទៅហើយនោះ។ អូនអើយ បងពិតជាឈឺចាប់ និង ស្តាយក្រោយណាស់… កូនអើយឱ្យប៉ាសុំទោសផងណា ដែលកូនមិនបានឃើញមុខម៉ាក់។ ជាចុងក្រោយ ខ្ញុំស្នើសុំចិត្តគ្រូពេទ្យទាំងឡាយ សូមធ្វើការព្យាបាល និង តាមដានអ្នកជំងឺរបស់ខ្លួន ដោយមិនធ្វេសប្រហែស និង យកចិត្តទុកដាក់ខ្ពស់បំផុត ពិសេសស្ត្រីមានផ្ទៃពោះដូច ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភរិយាខ្ញុំ។ គ្រូពេទ្យគឺជាទេវតាប្រោសជីវិត ហើយក៏អាចជាយមរាជផ្តាច់ជីវិតមនុស្សផងដែរ សូមកុំផ្តល់ការឈឺចាប់ ការបាត់បង់មនុស្សជាទីស្រឡាញ់ដល់គ្រួសារអ្នកជំងឺ ដូចអ្វីដែលខ្ញុំកំពុងទទួល»៕
Leave A Reply

Your email address will not be published.