ចិត្តនៅតែនឹក ស្រលាញ់ខ្លាំង ឈឺខ្លាំង ហើយក៏ស្អប់ខ្លាំង ! អីយ៉ូង អ្នកនាង ផល្លា និយាយទាំងទកភ្នែកថា “សុំបួងសួងដល់ទេវតា សូមអោយខ្ញុំកាត់ចិត្ត អោយបានលឿន, គេមិនល្អទេ ហេតុអីនៅឈឺដោយសារគេយូរម្ល៉េះ …..”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចិត្តនៅតែនឹក ស្រលាញ់ខ្លាំង ឈឺខ្លាំង ហើយក៏ស្អប់ខ្លាំង ! អីយ៉ូង អ្នកនាង ផល្លា និយាយទាំងទកភ្នែកថា “សុំបួងសួងដល់ទេវតា សូមអោយខ្ញុំកាត់ចិត្ត អោយបានលឿន, គេមិនល្អទេ ហេតុអីនៅឈឺដោយសារគេយូរម្ល៉េះ …..”គិតត្រឹមថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២២ នេះ ចំណងអាពាហ៍ពិពាហ៍ រវាង អ្នកនាង ទ្រិញ ផល្លា និង លោក ជឿន ប៊ុនចក់ ហៅ Admin ជីងចក់ គឺមានរយៈពេលត្រឹមតែជាង ៥ ខែប៉ុណ្ណោះ ដោយពួកគេចូលរោងការតាមប្រពៃណីខ្មែរ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១ ហើយក៏ត្រូវបញ្ចប់ទៅវិញ ត្រឹមមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ស្ទើរមិនគួរឲ្យជឿ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងនឹកស្មានដល់ នេះក៏ព្រោះតែ លោក ប៊ុនចក់ លួចទាក់ទង នារីជាច្រើននាក់ តាម chat។ក្រោយមកបន្តិច អ្នកនាង ផល្លា បានទំលាយរឿងជាច្រើនទៀត ទាក់ទង អេដមីន ជីងចក់ តែលោក មិនបាននិយាយអ្វីទំាងអស់ គិតត្រឹមថ្ងៃនេះ ដោយគ្រាន់តែពោលពាក្យប៉ុន្មានម៉ាត់យ៉ាងកម្សត់ នៅម៉ោងជាង ១១ ព្រឹក ថា “រឿងគ្រប់យ៉ាងកើតឡើងសុទ្ធតែមានហេតុនឹងផល ការពិតនៅតែជាការពិត វានឹងលាតត្រដាងចេញមកដោយឥតប្រកែកបាននៅពេលណាមួយ។ ស្ងៀមស្ងាត់ជាជាង ស្រដី សម្រាប់ខ្ញុំពេលនេះ”។ចួលដល់ម៉ោងជិត១រសៀល នាថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២២ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះ ដោយសារតែតូចចិត្តរឿងនេះពេក អ្នកនាង ទ្រិញ ផល្លា ក៏បង្ហោះសារទំាងទឹកភ្នែកទៀតថា “សុំទោស បងប្អូនទាំងអស់ បើខ្ញុំដោះស្រាយរឿងគ្រួសារខ្ញុំ ហើយប៉ះពាល់ អារម្មណ៍បងប្អូនណាមួយ ដោយហេតុរឿង ដែលបានកើតឡើងនេះ បើខ្ញុំមិនដោះស្រាយតាមសង្គមទេ គឺមិនដាច់ ព្រោះខ្ញុំ ចិត្តទន់ណាស់ លួងត្រូវ លួងត្រូវ ចឹងលើកនេះ ខ្ញុំសុំបញ្ចប់ តាមសង្គម ក៏ជាលើកចុងក្រោយ សំរាប់គាត់ និងខ្ញុំដែរខ្ញុំសុខចិត្ត អោយបងប្អូនមួយចំនួន ដែលមិនយល់ពីខ្ញុំ អោយគាត់គិតថា ខ្ញុំមិនល្អចុះ ដើម្បីអោយខ្ញុំ ខ្លួនឯង ដើរចេញពីកម្មមួយនេះ អោយផុត រឿងក៏បានបញ្ចប់សព្វគ្រប់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយដែរ អ៊ីចឹងខ្ញុំសុំបញ្ចប់ដោយអហោសិកម្ម ត្រឹមហ្នឹង …….ខ្ញុំនឹងដាក់ទានអោយនូវភាពឈឺចាប់មួយនេះ ឈឺដ៏សេនឈឺមួយនេះ សុំកុំទៅធ្វើបាបចិត្តអ្នកណា អោយឈឺខ្លាំងដូចខ្ញុំទៀត ……ស្រលាញ់ខ្លាំង ឈឺខ្លាំង ហើយក៏ស្អប់ខ្លាំង !រៀនដើរលើផ្លូវមួយដែលច្បាស់លាស់ នោះជីវិតរីកចំរើន មានក្ដីសុខ ក៏ជាមនុស្ស មានគុណតំលៃ ! សុំបួងសួងដល់ទេវតា សូមអោយខ្ញុំកាត់ចិត្ត អោយបានលឿនពីមនុស្សក្បត់ម្នាក់នេះផង កុំអោយខ្ញុំនៅឈឺយូរពេក ! គេមិនល្អទេ ហេតុអីនៅឈឺដោយសារគេយូរម្ល៉េះ …..?????”។ខាងក្រោមនេះ ជារូបភាព អនុស្សាវរីយ៍ ដែលពូចក់ និងអតីតភរិយា ធ្លាប់ ផ្អែមល្ហែមជាមួយគ្នា ឃើញហើយពិតជា ស្រណោះណាស់ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
Leave A Reply

Your email address will not be published.