អីយ៉ូង មុនពេលបែកមានបណ្ដាំទៀត ! មិនធម្មតាមែនអ្នកនាង ផល្លា ផ្ដាំទៅAdminជីងចក់ថា «ពេលណា ដែលត.ណ្ហាបងឡើងក្រាស់មកខ្លាំង បងទាញ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អីយ៉ូង មុនពេលបែកមានបណ្ដាំទៀត ! មិនធម្មតាមែនអ្នកនាង ផល្លា ផ្ដាំទៅAdminជីងចក់ថា «ពេលណា ដែលត.ណ្ហាបងឡើងក្រាស់មកខ្លាំង បងទាញ…នៅមុនពេលរៀបការនោះ, អ្នកអត្ថាធិប្បាយកីឡាបាល់ទាត់តាមបណ្ដាញសង្គមដ៏ល្បី លោក ជឿន ប៊ុនចក់ ហៅ Admin ជីងចក់ ជារឿយៗ តែងតែបង្ហាញពីជីវិតជាអភិជនរបស់លោក តាមរយៈការបង្ហោះរូបថតបង្ហាញពីផ្ទះ និងរថយន្តទំនើបៗជាដើមនោះ។កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកអត្ថាធិប្បាយកីឡាបាល់ទាត់ ដែលតែងតែហៅខ្លួនឯងថា ជាអភិជនរូបនេះ បានចូលរោងការបញ្ចប់ភាពនៅលីវ ជាមួយអ្នកនាង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទ្រិញ ផល្លា នៅគេហដ្ឋានលេខ18-19 H បុរី ឃិត ឈឿន ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។នៅថ្ងៃមង្គលការនេះ សូម្បីតែស្បែកជើង ក៏លោកពាក់Jorden ផងដែរ។ ចំណែកថ្លៃបណ្ដាការ ដែលលោកជូនទៅឪពុកម្ដាយកូនក្រមុំរហូតដល់ទៅ១១ម៉ឺនដុល្លារ, ចិញ្ចៀនពេជ្រលោកតម្លៃជាង១ម៉ឺនដុល្លារ, ចិញ្ចៀនពេជ្រភរិយាតម្លៃ៨ម៉ឺន ៨ពាន់ដុល្លារឯណោះ។ក្រោយរៀបមួយថ្ងៃ ពោលនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកនាងផល្លា បានមកពញ្ញាក់អារម្មណ៍លោកមួយទំហឹង ដោយទិញរថយន្តម៉ាក Jeep Gladiator Unlimited Rubicon សេរ៊ីថ្មី ពណ៌ ខ្មៅមួយគ្រឿង ជូនលោកជាស្វាមី ដោយតាមដឹង មានតម្លៃក្បែរ១០ម៉ឺនដុល្លារឯណោះ។ទោះយ៉ាងណា ក្រោយពីអ្នកនាង ផល្លា ចាប់បានAdminជីងចក់ឆាតទៅស្រីសុំដេកម្ដង២០នាក់នោះ ក៏បានសម្រេចលែងលះ អ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បីរូបនេះ និងទម្លាយរឿងជាច្រើន ដែលគ្រប់គ្នាមិននឹកស្មានដល់ ព្រមទាំងដកហូតឡាន Jeep Gladiator Unlimited Rubicon ដែលទិញឲ្យក្រោយពេលរៀបការភ្លាមៗទៀតផង។នៅក្នុងការឡាយកាលពីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នោះ អ្នកនាង ផល្លា ថា ជាការឡាយនិយាយរឿងនេះលើកចុងក្រោយទៅហើយ តែចៃដន្យអី ស្រាប់តែប្អូនថ្លៃ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ត្រូវជាប្អូនបង្កើតAdminជីងចក់ បង្ហោះសារសើចអំក បង្ហាញអារម្មណ៍សប្បាយចិត្តលើគំនរទុក្ខខ្លួននោះ អ្នកនាងផល្លា ក៏បានធ្វើការឡាយម្ដងទៀត។នៅក្នុងការឡាយនៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ឆ្លើយតបទៅនឹងប្អូនថ្លៃខ្លួននោះ អ្នកនាង ផល្លា បានលើកឡើងពីការអាណិតស្រឡាញ់ប្អូនថ្លៃរូបនេះ ដូចប្អូនបង្កើតខំយកមកនៅជាមួយ ផ្ដល់ការងារ ឲ្យប្រាក់ខែ៥០០ដុល្លារក្នុង១ខែ តែចុងក្រោយបែរជាតបស្នងបែបនេះទៅវិញ។ជាមួយគ្នានេះ អ្នកនាង ផល្លា បានបញ្ជាក់ថា ចំពោះម្ដាយក្មេក ទោះធ្វើទង្វើមិនល្អបែបណាដាក់អ្នកនាង ក៏អ្នកនាង មិននិយាយដែរ ដោយសារគាត់ជា ចាស់ទុំ អ្នកនាងនៅតែគោរព ហើយតាំងពីដើមមកមិនដែលនិយាយសម្ដីច្រឡើសបើសដាក់គាត់សូម្បីតែម្ដង។ តែចំពោះប្អូនថ្លៃសុំនិយាយហើយ។ក្នុងនោះអ្នកនាង បានបញ្ជាក់ថា រឿងផ្ទះសម្បែងរៀបធ្វើឲ្យប្អូនថ្លៃនោះ ខ្លួនរៀបធ្វើនៅដើមខែ៥នេះហើយ ព្រោះខ្លួនជាកូនស្រីយល់ជាងគេប្រុស ខ្លួនឃើញប្អូនថ្លៃ និងម្ដាយ នៅលើតង់លើទឹកបែបនេះខ្លួនអាណិតណាស់។ តែបើAdminជីងចក់ចេញមកចឹង ឲ្យខ្លួនធ្វើម៉េចទៀត។អ្នកនាង បន្តថា ប្អូនខ្លួនឯង ម្ដាយខ្លួនឯងមិនទាន់ទាំងមានផ្ទះសម្បែងនៅផង នៅក្រោមតង់ផង ហ៊ានឆាត ទៅទិញស្រីដេក មានលុយរាប់ពាន់ លុយគិតបងប្អូន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនទាន់បានគិតផង។ អ្នកនាង ផល្លា ប្រាប់ទៅប្អូនថ្លៃទៀតថា ទោះជាអ្នកនាងលែង Adminជីងចក់ពិតមែន តែខ្លួនណែនាំចក់ឲ្យគិតគ្រួសារ គិតម្ដាយ គិតប្អូន ដោយអ្នកនាង និយាយថា «បើគ្រួសារបងអញ្ចឹងហើយ បងអញ្ចឹងទៀតអ្នកណាមើលអ្នកណា អ្នកណាជួយអ្នកណា បើគ្រួសារអូនអញ្ចឹង អូនអញ្ចឹង ចក់អញ្ចឹង អ្នកណាជួយអ្នកណាអូន មិនទៅធ្លាក់ទឹក ធ្លាក់អណ្ដូងទាំងអស់គ្នា»។អ្នកនាង បន្តថា «អីចឹង បានបង ចង់ឲ្យគាត់កាត់បន្ថយអារឿងស្រីហ្នឹងខ្លះ មកទៅមើលគ្រួសារ មើលម្ដាយខ្លួនឯងខ្លះ ហើយបងផ្ដាំគាត់ ផ្ដាំហើយផ្ដាំទៀត ពេលណា ដែលតណ្ហាបង ឡើងក្រាស់មកខ្លាំង បងទាញម្ដាយបងយកមកគិតមុនគេ តើម្ដាយបងមានដំបូលនៅនៅ ម្ដាយបងរស់ស្រួលនៅ ក្រែងម្ដាយបងនៅលើទឹកតើហ៊ី»។អ្នកនាង ផល្លា បាននិយាយទៅកាន់ប្អូនថ្លៃទៀតថា «ខ្ញុំប្រដៅ ខ្ញុំណែនាំគាត់ ឲ្យគាត់គិតសុខហូ ឯងទៀត ខ្ញុំណែនាំចក់ឲ្យគិតសុខហូ ឯង គិតម្ដាយសុខហូ ឯងទៀត ម៉េចបានមកសើចយំខ្ញុំអញ្ចឹង មិនបាច់សើចយំខ្ញុំទេ ព្រោះជីវិតខ្ញុំអត់បងអ្នកឯងទៅ មិនមែនខ្ញុំវេទនាទេ ជីវិតខ្ញុំ មានសព្វគ្រប់បែបយ៉ាង ផ្ទះ២ ៣ ឡាន៣០ម៉ឺនជាង២គ្រឿងបញ្ឈរចោលអត់មានអ្នកជិះ ពេជ្រ ខ្ញុំមានពាក់គ្រប់ឈុត មាសខ្ញុំមានរាប់រយតម្លឹង ចង់ឲ្យ ខ្ញុំយកមកបង្ហាញ គេថាខ្ញុំអួត។អ្នកនាង បន្តថា «ដូចបងនិយាយអញ្ចឹងអូនណា បងអភ័ព្វតែរឿងប្ដីមួយទេ ហើយក៏មិនមែនថា មួយជីវិតនេះអភ័ព្វមួយជីវិតដែរ គ្រាន់តែបងមិនទាន់ដល់លពេលវេលាណាមួយ បានជួបមនុស្សល្អ តែប៉ុណ្ណឹងទេ អីចឹងអូនមិនបាច់សើចយំបងទេ អូនខំប្រឹង…»។នៅក្នុងការឡាយនោះ អ្នកនាង ផល្លា ក៏បានផ្ដាំទៅប្អូនថ្លៃរបស់ខ្លួនឲ្យរកការងារធ្វើដោយខ្លួនឯង កុំពឹងផ្អែកទៅលើAdminជីងចក់តែម្នាក់ ព្រោះចេញពីអ្នកនាងទៅ គ្នាអត់មានអីទេ ខ្លួនទទេ គ្នាត្រូវសាងជីវិតថ្មី គ្នាត្រូវការទិញឡានបង់រំលស់ ដើម្បីមានឡានជិះហាយសូក្នុងសង្គមវិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ថា Admin ជីងចក់ បានចូលរោងការ បញ្ចប់ភាពនៅលីវ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយនឹងអ្នកមេម៉ាយកូន១ ទ្រិញ ផល្លា ដោយគិតមកដល់ពេលនេះ ទើបតែមានរយៈពេលជាង៥ខែប៉ុណ្ណោះ។នៅក្នុងថ្ងៃមង្គលការនោះ មានការចាប់អារម្មណ៍ទៅលើ អ្នកអត្ថាធិប្បាយបាល់ទាត់តាមបណ្ដាញសង្គមដ៏ល្បីរូបនេះ ត្រង់ថា សូម្បីតែស្បែកជើង ក៏លោកពាក់ម៉ាក Jorden ដែរ ដោយមើលទៅសក្ដិសមទៅនឹងអ្វី ដែលលោកហៅខ្លួនឯងថា ជាអភិជននោះខ្លាំងណាស់។លើសពីនេះទៅទៀត គ្រាន់តែថ្លៃបណ្ដាការ ដែលភរិយាលោកទទួលបានរហូតដល់ទៅ១១ម៉ឺនដុល្លារឯណោះ ពិតជាថ្លៃខ្លាំងណាស់ ធ្វើឲ្យគ្រប់គ្នាព្រឺរោមតែម្ដង។ នេះមិនទាន់រាប់បញ្ចូលចិញ្ចៀនពេជ្ររបស់ពួកគេទាំង២នាក់ផង។នៅក្នុងការឡាយកន្លងមក អ្នកនាង ផល្លា ធ្លាប់បញ្ជាក់ច្បាស់ៗថា ចិញ្ចៀនពេជ្ររបស់ខ្លួនមានទំហំ១២លី តម្លៃ៨ម៉ឺន ៨ពាន់ដុល្លារ។ ចំពោះចិញ្ចៀនពេជ្រស្វាមីរបស់ខ្លួនវិញ ធ្វើអស់តែតម្លៃជាង១ម៉ឺនដុល្លារទេ។តាមការអះអាងខាងលើនេះ បើយើង សរុបថ្លៃបណ្ដាការ និងចិញ្ចៀនពេជ្ររបស់ពួកគេទាំង២នាក់នោះ ឃើញថា លើសពី២០ម៉ឺនដុល្លារបាត់ទៅហើយ។ នេះពិតជាសក្ដិសមជាអភិជនមែន។ តែអ្វីកាន់តែធ្វើឲ្យគេគិតថា សក្ដិសមទៀតនោះ ក្រោយពីដឹងពីចំណាយរបស់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកមុនពេលរៀបការ ក្នុង១ខែៗអស់ច្រើនញាក់សាច់នោះ។នៅក្នុងការឡាយ កាលពីពេលថ្មីៗកន្លងទៅនេះ Admin ជីចក់ បានបញ្ជាក់ថា និយាយឲ្យស្មោះត្រង់ទៅពីមុនចាយ១ខែ៧ពាន់ដុល្លារ ហើយពេលមានប្រពន្ធ១ខែសល់តែ១៥០០ដុល្លារ ហើយឥឡូវប្រពន្ធកាត់បន្ថយសល់៤លានរៀល។Admin ជីងចក់ បន្ថែមទៀតថា ពីមុនចាយចន្លោះពី៥ទៅ៧ពាន់ដុល្លារក្នុង១ខែ ដោយសារតែ ទី១ អាចថា នៅខ្លួន១អត់គិត យើងចាយ យើងគិតថារកបានទៀត។ នៅពេលភរិយាលោកសួរថា ប្រាក់ខែប្រពន្ធឲ្យប៉ុណ្ណឹងចាយគ្រប់អត់នោះ, Admin ជីចក់ បានបញ្ជាក់ទៀតថា វាគ្រប់ៗហើយ គ្រាន់តែមិន បានពេញដៃពេញជើងដូចមុន។ ពេលសួរថា មានសម្ពាធអត់នោះ? លោកឆ្លើយថា មានតិចតួច គ្រាន់តែថាពេលខ្លះយើងចង់ទិញអីសុំទៅ ព្រោះមានគ្រួសារ និងភាពនៅលីវផ្សេងគ្នា។ខាងលើនេះ ជារឿងរ៉ាវចាស់ ដែលប្រិយមិត្តមួយចំនួនបានដឹងរួចមហើយ តែអ្វីជាច្រើនទៀត ដែលអ្នកគាំទ្រមិនដឹងនោះ ត្រូវបានអ្នកនាង ផល្លា ធ្វើការទម្លាយជាបន្តបន្ទាប់ ក្រោយពីតាមទាន់អ្នកអត្ថធិប្បាយបាល់ទាត់ដ៏ល្បីរូបនេះ ឆាតទៅស្រីៗជាច្រើនដើម្បីសុំដេកនោះ។ជាក់ស្ដែងនៅក្នុងការឡាយឆ្លើយតបទៅនឹងAdminជីងចក់ ដែលលើកយករឿងRonaldo មានសង្សារ២៧នាក់ជារឿងធម្មតា និងបង្ហាញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មោទកភាពចំពោះស្រីៗអ៊ែដមកខ្លួនច្រើនចង់ដឹងពីជីវិតឯកជនរបស់ខ្លួននោះ, អ្នកនាង ផល្លា ទម្លាយថា Adminជីងចក់ ដើរធ្វើស្រី១ឆ្នាំ អស់៦ម៉ឺនដុល្លារ ដើរធ្វើស្រីឡើងកើតជំងឺប្រមេះទឹកបាយ ហើយខ្លួនយកមកព្យាបាលទាល់តែជា។ ជាមួយគ្នានេះ អ្នកនាង ផល្លា បានរំលឹករឿង Adminជីងចក់ឡាយស្លៀកសារុងថា ពេលនោះ កំពុងមានជំងឺខាងលើនេះ។ក្រោយពីបានស្ដាប់អ្នកនាងផល្លា ទម្លាយរឿងនេះមក អ្នកគាំទ្រមួយចំនួនច្បាស់គិតក្នុងចិត្តរួចហើយថា ការចំណាយមុនពេលរៀបការរបស់Adminជីងចក់ទៅលើអ្វីមួយនោះ ព្រោះ១ខែខ្ទង់៥ពាន់ទៅ៧ពាន់ដុល្លារ។ ដូច្នេះ១ឆ្នាំ អស់ប្រហែល ៦ម៉ឺន ទៅ៨ម៉ឺនដុល្លារជាង ស៊ីទៅនឹងអ្វី ដែលអ្នកនាងផល្លា បានអះអាង៕
Leave A Reply

Your email address will not be published.