ក្ដៅៗ ! អេដមីន ជីងចក់ ជាលើកដំបូងហើយ ដែលដាច់ចិត្តប្រាប់មូលហេតុក្នុងរឿងហើយ“រឿងគ្រប់យ៉ាងកើតឡើងសុទ្ធតែមានហេតុ និងផល ការពិត…”សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីព្រឹក ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១ លោក ជឿន ប៊ុនចក់ ហៅ Admin ជីងចក់ ដែលជាអ្នកអត្ថាធិប្បាយ ការប្រកួតបាល់ទាត់ ដ៏ល្បីល្បាញ បំផុត នៅក្នុងប្រទេសកម្ពុជាយើង បានសម្រេចចូលរោងការហើយ ជាមួយនារី ដ៏ស្រស់ស្អាតម្នាក់ ឈ្មោះ ទ្រិញ ផល្លា។ស្រាប់តែ មកដល់ ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២ មហាជនជាច្រើន ផ្ទុះការភ្ញាក់ផ្អើលពេញហ្វេសប៊ុក ក្រោយឃើញ អ្នកនាង
ទ្រិញ ផល្លា បានបង្ហោះសារចំនួន២ ដៀល Admin ជីងចក់ កប់ៗមាត់មាត់ ទាក់ទងរឿង ស្វាមីខ្លួនលួច chat ជាមួយ នារីខាងក្រៅ។លុះមកដល់ ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោងជាង ៧យប់ អ្នកនាង ផល្លា ដែលជាភរិយា ពូចក់ បានចេញមុខនិយាយរឿងរ៉ាវជាច្រើន តំាងពីស្គាល់គ្នាជាមួយ ពូចក់ ដំបូង រហូតដល់ពេលនេះ ព្រមទំាងមានបង្ហាញ លិខិតលែងលះ ជាផ្លូវការទៀត។ចំណែក ម៉ោង ជាង ១០យប់ នាថ្ងៃដដែល មានគេសួរ អេដមីន ជីងចក់ ថា សេដ អត់ ភ្លាមៗនោះ ពូចក់ បានឆ្លើយទំាងទឹកមុខក្រៀមក្រំថា “ពូសេដខ្លាំងណាស់ ពូនិយាយមែន សួរថាសេដ
ទេ សេដ សួរថាប៉ះពាល់ផ្លូវអារម្មណ៍ទេ ប៉ះពាល់ សួរថាពិបាកចិត្តទេ ពិបាកចិត្ត ប៉ុន្តែពូ នៅតែរឹងមាំ ព្រោះការងារ គឺការងារ រឿងជីវិតគ្រួសារ ដឹងរឿងជីវិតគ្រួសារ គឺអត់ប៉ះពាល់គ្នាទេ…”។ចុងក្រោយរៀបបិទការ live អេដមីន ជីងចក់ បានច្រៀងចម្រៀងមួយបទ យ៉ាងកម្សត់ ក្រោមចំណងជើងថា “បែកពីអូន មិនមែនបងមានថ្មី” ដែលជាសំនៀងដើម របស់ កំពូល ព្រាប សុវត្ថិ ស្តាប់ហើយពិតជា មានអារម្មណ៍ថា អាណិតគាត់ ព្រោះត្រឹមមួយប៉ព្រិចភ្នែកសោះ បែរជាដើរដល់ផ្លូវបែកបែបនេះ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់។អត់ទាន់អស់ទេ ស្រាប់តែមុននេះបន្តិច នាព្រឹក
ម៉ោងជាង១១ នាថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២២ អេដមីន ជីងចក់ បានដាច់ចិត្តទំលាយពាក្យនេះចេញមកហើយថា “រឿងគ្រប់យ៉ាងកើតឡើងសុទ្ធតែមានហេតុនឹងផល ការពិតនៅតែជាការពិត វានឹងលាតត្រដាងចេញមកដោយឥតប្រកែកបាននៅពេលណាមួយ។ ស្ងៀមស្ងាត់ជាជាង ស្រដី សម្រាប់ខ្ញុំពេលនេះ”។ដើម្បីជ្រាប បន្ថែមទៀត សូមមើលរូបភាពចាស់ៗ ដែលលោកបានថតជាមួយ អតីតភរិយា អ្នកនាង ផល្លា ទំាងអស់គ្នា ៖



