គួរឲ្យស្ដាយណាស់ ឃើញថតវីដេអូស្វីតៗជាមួយគ្នាក្នុង FB រាល់លើកសោះ ស្រាប់តែពេលនេះត្រៀមធ្វើរឿងមួយនេះនៅថ្ងៃស្អែកទៅវិញ ដោយ…..

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឲ្យស្ដាយណាស់ ឃើញថតវីដេអូស្វីតៗជាមួយគ្នាក្នុង FB រាល់លើកសោះ ស្រាប់តែពេលនេះត្រៀមធ្វើរឿងមួយនេះនៅថ្ងៃស្អែកទៅវិញ ដោយ…..សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីព្រឹក ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១ Admin ជីងចក់ ឈ្មោះពិត ជឿន ប៊ុនចក់ ដែលជាអ្នកអត្ថាធិប្បាយការប្រកួតបាល់ទាត់ ដ៏ល្បីល្បាញបំផុត នៅក្នុងប្រទេសកម្ពុជាយើង បានសម្រេចចូលរោងការហើយ ជាមួយនារី ដ៏ស្រស់ស្អាតម្នាក់ ឈ្មោះ ទ្រិញ ផល្លា ហើយ។ក្នុងពិធីមង្គលការនេះ បានរៀបចំធ្វើឡើង នៅឯគេហដ្ឋាន លេខ 18-19 H បុរី ឃិត ឈឿន ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយក៏មានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងសាច់ញាតិ ទំាងសងខាង យ៉ាងច្រើន ប្រកបដោយទឹកមុខ ស្រស់ស្រាយ សប្បាយ គ្រប់ៗគ្នា។ស្រាប់តែម្សិលម៉ិញនេះ នាថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២ អ្នកនាង ទ្រិញ ផល្លា បានបង្ហោះសារចំនួន២ ដៀល Admin ជីងចក់ កប់ៗមាត់មាត់ ទាក់ទងរឿង ស្វាមីខ្លួនលួចធ្វើរឿងមិនគប្បីមួយនេះ។សារទី១ បង្ហោះដៀលថា “បុគ្គលថោកទាបបំផុត មានប្រពន្ធហើយ នៅដើរឆាតគ្រប់ស្រី សុំស្រីដេក ក្នុងពេលដែលប្រពន្ធឈឺធ្ងន់”។ សារទី២ មានន័យថា “មានរឿងថោកទាបជាច្រើនទៀត ដែលបងប្អូន ដឹង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនអស់ ចាំខ្ញុំជាសិន ខ្ញុំឡាយអោយបងប្អូនដឹង ថាចក់សន្ដាថោកប៉ុនណា”។ចំណែក សារចុងក្រោយ ប្រកាសក្តែងៗ នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២ នេះ ថា “សម្ពាធអារម្មណ៍ វិបត្តិផ្លូវចិត្ត មិនអាចទទួលយកបានទៀតទេ នៅជាមួយមនុស្ស មិនស្មោះត្រង់ ស្អែកម៉ោង7 8 យប់ ខ្ញុំនឹងឡាយលិខិតលែងលះ !”។ឃើញសារបែបនេះ អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកបានចូល comment ថា ៖ លើកលែងអោយម្ដងទៅបងស្រី លើកទីពីរចាំចិត្តដាច់ បើបងស្រីផ្ដល់ឱកាសអោយគាត់បាន បងស្រីនឹងទទួលបានការគោរព ពីប្ដីបងស្រីខ្លាំងជាងមុន, រកដំណោះស្រាយសិនទៅ បើសិននេះ ជាកំហុសលើកដំបូង,មិនគួរ live ទេចែ, ចែ អត់ទោសអោយគាត់ទៅ ត្រូវមានដំណោះស្រាយ, កុំអ៊ីចឹងអី សោសម្រួលគ្នាមួយពូទៅ។ ព្រមទំាងនៅមានការលើកឡើងជាច្រើនទៀត ដែលចង់ឲ្យ អ្នកនាង ផល្លា លើកលែងទោសឲ្យ ពូចក់ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
Leave A Reply

Your email address will not be published.