រៀបការជាប្ដីប្រពន្ធ មិនងាយធ្វើចិត្តបំភ្លែចងាយៗទេ ផេនខេក នៅតែរក្សារ៉ូបថ្ងៃរៀបការនៅជាប់ខ្លួនរហូត ទោះបីប្រកាសលែងបកក្រោយក៏….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រៀបការជាប្ដីប្រពន្ធ មិនងាយធ្វើចិត្តបំភ្លែចងាយៗទេ ផេនខេក នៅតែរក្សារ៉ូបថ្ងៃរៀបការនៅជាប់ខ្លួនរហូត ទោះបីប្រកាសលែងបកក្រោយក៏….ជីវិតស្នេហាប្រេះឆារបស់ពិធីការិនីប្រចាំកម្មវិធីជជែកកម្សាន្ត 3FUN គឺតារាស្រី ផេនខេក ដែលត្រូវស្វាមីលួចមានអ្នកថ្មី បានធ្វើឲ្យមហាជនជាច្រើន ក៏ដូចជាអ្នកក្នុងរង្វង់សិល្បៈជាច្រើន បានដឹងឭសុសសាយអស់ទៅហើយដោយមជ្ឈដ្ឋានជុំវិញ មានការអាណិតអាសូរដល់ ផេនខេក ជាខ្លាំងមិនគួរណាជួបស្នេហ៍ខកបំណងធ្វើឲ្យឈឺចាប់បែបនេះឡើយ ខណៈពួកគេ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទើបតែរៀបការបានជាង ១ ខែប៉ុណ្ណោះ ។ក្រោយរឿងនេះកើតឡើងភ្លាមៗ ផេនខេក ទទួលយកការពិតសឹងតែមិនបាន ព្រោះស្វាមីដែលស្រលាញ់គ្នារយៈពេល ៦ ឆ្នាំ បែរជាធ្វើរឿងក្បត់ឲ្យនាងឈឺចាប់ខ្លាំងបែបនេះ តែទោះបីជាយ៉ាងណា ផេនខេក ប្រកាសកាត់ចិត្តលែងបកក្រោយវិលទៅសាងស្នេហ៍នឹងប្តីម្តងទៀតហើយ ដោយងាកមកបន្តដំណើរយ៉ាងរឹងមាំនៅលើវិថីជីវិតខ្លួនឯងបន្តទៀត ព្រោះថាក្រោយជួបបទពិសោធន៍ដ៏ឈឺចាប់លើកនេះ បានបង្រៀននាងឲ្យដឹងថាមានមនុស្សជុំវិញខ្លួនជាច្រើនចាំគាំទ្រ ជំរុញ លើកទឹកចិត្ត នៅក្បែរនាងឲ្យតស៊ូបន្តទៅមុខទៀត ។ដោយឡែក កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ ផេនខេក ក៏បានបង្ហោះសារមួយនៅលើគណនីហ្វេសប៊ុកផេក បញ្ជាក់យ៉ាងច្បាស់ៗនាងគ្មានថ្ងៃបកក្រោយដាច់ខាតថា៖ “គ្មានទេពាក្យថា «បកក្រោយ» មកដល់ដំណាក់កាលនេះហើយមានតែខំដើរទៅមុខបន្តទៀត” ។យ៉ាងណាមិញ នៅមុននេះបន្តិច នាថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ នេះ គេបានឃើញ ផេនខេក បង្ហោះសារជាថ្មីម្តងទៀត ដោយនាងបានអះអាង នឹងរក្សារ៉ូបស្លៀកក្នុងថ្ងៃ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មង្គលការទុកជាប់ខ្លួនរហូតថា៖ “តើពាក្យសម្ដីនេះទៅណាអស់ហើយ «ខ្ញុំអត់គិតថាមានថ្ងៃនេះទេ អត់ដឹងថាទៅមុខទៀតហ្នឹង យើងមានរឿងអីកើតឡើងទេប៉ុន្តែថ្ងៃហ្នឹងខ្ញុំបានបំពេញក្តីស្រមៃមនុស្សស្រីម្នាក់ដែលគាត់តែងតែប្រាប់ថា ប៉ាខ្ញុំចង់ការ ប៉ាអូនចង់ពាក់រ៉ូបកូនក្រមុំ ប៉ាអូនចង់ឈរលើឆាក ឥឡូវបងបានបំពេញក្តីស្រមៃរបស់អូនហើយ ស្រឡាញ់អូន។» ពាក្យទាំងនេះ ខ្ញុំនឹងចងចាំទុក ហើយសម្រាប់សម្លៀកបំពាក់ដែលខ្ញុំពាក់នៅថ្ងៃសំខាន់របស់ខ្ញុំមួយនេះ ខ្ញុំនឹងរក្សាទុកវានៅជាប់ខ្លួនខ្ញុំរហូត” ៕ប្រិយ មិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
Leave A Reply

Your email address will not be published.