កាន់តែក្ដៅៗហើយ ក្រោយលោកឧកញ៉ាបកស្រាយរឿងនាយប្រុញ និងបញ្ជាក់ថា «ខ្ញុំក៏មិនដឹងមូលហេតុដូចគ្នាបានគាត់សម្រេចចិត្តបែបនេះ» (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាន់តែក្ដៅៗហើយ ក្រោយលោកឧកញ៉ាបកស្រាយរឿងនាយប្រុញ និងបញ្ជាក់ថា «ខ្ញុំក៏មិនដឹងមូលហេតុដូចគ្នាបានគាត់សម្រេចចិត្តបែបនេះ»នាយប្រុញដែលលោកអ្នកបានស្គាល់តាមរយៈការថតវីដេអូកំប្លែងខ្លីៗនានា តែឥឡូវទទួលបានដំណឹងថាឈប់បន្ត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សកម្មភាពថតវីដេអូកំប្លែង និងស្ពតពាណិជ្ជកម្មទៀតហើយ ព្រមទាំងបានត្រឡប់មករស់នៅផ្ទះរបស់ខ្លួនវិញ ដែលជាការជួយជ្រោមជ្រែងរកជំនួយតាមរយៈលោក ពេជ្រ ស្រស់ នាពេលកន្លងមក។បើតាមនាយប្រុញ និងគ្រួសារបញ្ជាក់ប្រាប់លោក ពេជ្រ ស្រស់ ថាពេលកន្លងមកចេញថតព្រោងព្រាត ប៉ុន្តែមិនដែលទទួលបានថវិកាពីការថតនោះទេ ហើយប្រាក់ខែក្មួយវិញគឺបានតែម្តងគត់ ។យ៉ាងណានៅព្រឹកថ្ងៃទី ២៤ ខែមេសានេះឧកញ៉ា សម្បត្តិ និងភរិយា បានចេញមកបកស្រាយពីព័ត៌មានដែលបុគ្គលម្នាក់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និយាយពីបញ្ហា ប្អូនប្រុញវេចបង្វិចទៅស្រុក ដោយឧកញ៉ាបានបញ្ជាក់ថា «ខ្ញុំមិនដឹងមូលហេតុដូចគ្នាបានគាត់សំរេចចិត្តបែបនេះ»ហើយបានចេញវីដេអូមួយទៀតថា «ពេលទៅស្រុកខ្ញុំបានជូនទាំងថវិកា អោយទាំងតៃកុងឡានជូនទៅទៀត ខ្ញុំមិនយល់ថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហេតុអ្វីបានមានព័ត៌មានប្លែកៗបែបនេះក្នុងគោលបំណងអ្វីនោះទេ ។»តាមរយៈវីដេអូបកស្រាយ លោកឧកញ៉ា បញ្ជាក់ឲ្យដឹងថាប្រាក់ខែគឺឲ្យជារៀងរាល់ខែ តែលោកមិនអាចទៅគ្រប់គ្រងលុយក្នុងហោប៉ៅរបស់អ្នកណាម្នាក់បានទេ យើងបានត្រឹមតែផ្ដល់ឲ្យ តែបើការចាយវាយអស់ គឺមិនអាចទៅជួយទប់ហោប៉ៅគេទៀតទេ។ ហើយចំពោះរឿងរថយន្តគឺបានប្រគល់ឲ្យរួចហើយ និងថែមទាំងចំណាយថ្លៃសាំងឲ្យទៀតផង ក្នុងការធ្វើដំណើរសម្រាប់ប្រតិបត្តិការងារ។ឧកញ៉ាសម្បត្តិ ក៏បានលើកឡើងរឿងអត្តចរិតរបស់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាយប្រុញផងដែរថា នាយប្រុញពិបាកក្នុងការទំនាក់ទំនងជាមួយមនុស្សបន្តិច ហើយទាក់ទងនឹងការរៀនសូត្រ ក៏ធ្លាប់បានផ្ដល់ឱកាសឲ្យដែរ តែនាយប្រុញចូលចិត្តសេរីភាពជាង ពិបាកក្នុងការរស់នៅមានរបៀបរបប ចឹងហើយនាយប្រុញមិនទទួលយកអ្វីដែលជាផ្ដល់ឲ្យនេះទេ។ សូមទស្សនាវីដេអូខាងក្រោមនេះ៖)
Leave A Reply

Your email address will not be published.