មិនធម្មតាមែន ! ពិតជាកូនល្អមែន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជិះសុទ្ធតែ ឧទ្ធម្ភាគចក្រ នាំភរិយា និងកូនៗ យកថវិកាទំាងដុំៗ ទៅជូនឪពុក សម្រាប់ចូលឆ្នាំ រួចប្រាប់ថា…សូមរំលឹកឡើងវិញបន្តិចផងដែរថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺជាអ្នកជំនួញ វ័យក្មេង និងពូកែម្នាក់ ដែលកំពុងទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ មិនតិចនាក់ទេ នាពេលបច្ចុប្បន្ននេះ ហើយលោក ក៏ជាបុគ្គលមានចិត្តសប្បុរសធម៌ផងដែរ ដែលតែងតែបរិច្ចាគ ថវិកាផ្ទាល់ខ្លួនយ៉ាងច្រើន ចូលរួម
កិច្ចការសង្គម មិនដែលដាច់ឡើយ។ងាកមកមើលពីជីវិតផ្ទាល់ខ្លួន របស់អ្នកឧកញ៉ា ម្នាក់នេះវិញ ក៏មិនណយប៉ុន្មានដែរ ដោយ ក្នុងនោះ បើទោះជារវល់ក្នុងការងារ ខ្លាំងប៉ុណ្ណាក៏ដោយ ក៏លោក និងភរិយា មិនដែលភ្លេចឡើយ ក្នុងការផ្តល់ភាពកក់ក្តៅ ជូនកូនប្រុសស្រី ទំាង៣ របស់ខ្លួន មើលទៅពោរពេញដោយក្តីសុខខ្លាំងណាស់។ចំណែកនៅមុនេះបន្តិច នាថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២២ គេឃើញ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានជិះសុទ្ធតែ ឧទ្ធម្ភាគចក្រ នាំភរិយា និងកូនៗ ទៅជួបឪពុករបស់ខ្លួន
ថែមទំាងបានជូនថវិកា ទំាងដុំៗ យ៉ាងច្រើន មានជាប្រាក់រៀល និងដុល្លារ សម្រាប់ឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលនឹងខិតចូលមកដល់តែប៉ុន្មានថ្ងៃខាងមុខនេះ។ឆ្លៀតក្នុងពេលវេលា ដ៏ពិសេសនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រាប់ថា “ឆ្លៀតពេលមួយម៉ោងជូនគ្រួសារ និងកូន ទៅជូនពរ លោកឪពុក និងអុជធូប ជូនអ្នកម្ដាយ ក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ដើម្បីប្រញាប់មកបន្តការងារវិញ។”។ក្រោយឃើញបែបនេះ គ្រប់គ្នា ឡើងភ្ញាក់ រួចនិយាយថា ៖ គំរូល្អ បងប្រុស, ញាក់សាច់ទ្រើតៗហ្មង, ប្រពៃណាស់បង។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖











