ចេះណាស់ កូន Love Riya ក្នុងឈុតប្រពៃណីខ្មែពាក់អូនទែន ទែន ពិតជាសមណាស់ និង ពិតជាស្រស់ស្អាតខ្លាំងណាស់ហើយ អ្វោះកាន់តែពិសេសជាងនេះទៅទៀតរាំឡើងគួរអោយក្នាញ់ម៉ង… (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចេះណាស់ កូន Love Riya ក្នុងឈុតប្រពៃណីខ្មែពាក់អូនទែន ទែន ពិតជាសមណាស់ និង ពិតជាស្រស់ស្អាតខ្លាំងណាស់ហើយ អ្វោះកាន់តែពិសេសជាងនេះទៅទៀតរាំឡើងគួរអោយក្នាញ់ម៉ង…ភ្នំពេញ ៖ ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានជ្រាបដឹងហើយថា អ្នកនាង Love Riya និង លោក ហេង គីមហៀង បានសម្រេចចិត្ត ចូលរោងការជាមួយគ្នា តាមប្រពៃណីខ្មែរហើយ កាលពី ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ កន្លងផុតទៅថ្មីៗនេះ ក្រោយមើលចិត្តគ្នា ត្រឹមរយៈពេលខ្លីប៉ុណ្ណោះហើយកម្មវិធី ដ៏ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អធិកអធម នេះ ត្រូវបានរៀបចំ និងធ្វើឡើង នៅឯ គេហដ្ឋានខាងស្រី ដែលស្ថិតនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ដោយឡែក បន្ទាប់ពីរៀបការរួច គេឃើញ អ្នកទំាងពីរ តែងតែបង្ហាញ ស្នាមញញឹម ក្តីសុខ ក្នុងគ្រួសារ ដ៏តូចមួយរបស់ខ្លួន ពិសេសជាមួយ ទែនទែន កូនស្រីសំណព្វចិត្ត តែម្តង ព្រមទំាងនាំគ្នា ដើរលំហែកាយ តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយមើលទៅគួរឲ្យច្រណែនខ្លាំងណាស់។យ៉ាងណាមិញ ម្សិលម៉ិញនេះ នាថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២២ គ្រប់គ្នា ផ្ទុះការចាប់អារម្មណ៍សារជាថ្មីថ្មី ក្រោយឃើញ Love Riya នាំ ទែនទែន មកចូល live ជាមួយ ដោយមានការតុបតែងខ្លួនយ៉ាង ស្រស់ស្អាត ក្នុងឈុតប្រពៃណីខ្មែរ យ៉ាងសមបំផុត ព្រមទំាងរាំ លេងកម្សាន្តមុខ LIVE មុនថ្ងៃចូលឆ្នាំ មើលទៅសប្បាយខ្លាំងណាស់ ក្នុងចម្រៀងមួយបទក្រោមចំណងជើងថា “ផាមួងកទា”។ខណៈកំពុងមើល ក្នាញ់ ទែនទែន ពេក ហ្វេនៗ នាំគ្នាចូល comment ព្រាតថា ៖ ចេះដល់ហើយទែនទែន,ចេះម្ល៉េះកូន, ចេះណាស់ បេះដូងអ៊ីៗ, ចេះម្ល៉េះ នារីខ្មែរ, មានដុងណាស់ កាត់តាម ម្ដាយអូនទែន ចេះណាស់, ចេះសាហាវបង, មានដុងណាស់អូនទែន,ចេះគ្រប់យ៉ាងហ្មង ទែនទែន, អាទែនគូរអោយស្រលាញ់ណាស់, ម៉ាក់ៗ តោងកាលីបកូនហើយ, នារីខ្មែរស្អាតណាស់, ទែនៗហា អ៊ីចង់តែវ៉ៃទេ ក្នាញ់ណាស់លោកអើយ, ចេះពេកស្អប់ណាស់ ចង់តែវៃ ហើយវៃទៀត។សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
Leave A Reply

Your email address will not be published.