ម្ដាយចិត្តអប្រិយ ! សមត្ថកិច្ចឃាត់ខ្លួនម្តាយ ដែលយកកូនអាយុ១ខួបបោះចូលទឹកប្រឡាយ ឱ្យលង់ទឹកស្លា.ប់ ព្រោះហត់នឿយនឹងកូនយំច្រើន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទឹកប្រឡាយឱ្យលង់ទឹកស្លា.ប់ ។ អនុវត្តតាមយោបល់បញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំធ្វើការស្រាវជ្រាវ ករណី ដែល ប្រទះឃើញសពក្មេងស្រីអណ្តែតក្នុងទឹកប្រឡាយមួយកន្លែង ស្ថិតនៅភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ ។ក្នុងលទ្ធផលនៃការស្រាវជ្រាវនេះ សមត្ថកិច្ចបានសម្រេចធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហន សាមេន ភេទស្រី អាយុ២២ឆ្នាំ មានទីលំ នៅភូមិសង្កាត់ខាងលើ ដែលត្រូវជាម្តាយក្មេងស្រីរងគ្រោះ (សាកសព) ដើម្បីធ្វើការសាកសួរស្រាវជ្រាវ។សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះ គឺនៅថ្ងៃខែឆ្នាំខាងលើនាវេលាម៉ោង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រមាណ៩និង០៥នាទីព្រឹក សមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បានទទួលព័ត៌មានពីករណី បាត់ក្មេងស្រីម្នាក់ទើបមានអាយុ០១និង១០ថ្ងៃ មានឈ្មោះជៀប កាន់យ៉ា ដែលមានម្តាយឈ្មោះ ហន សាមេន ។ នៅពេលទទួលព័ត៌មានពីការបាត់ក្មេងស្រីតូចនេះ ទាំងអ្នកភូមិនិងសមត្ថកិច្ចបានស្វះស្វែងរក ហើយ ពេលបន្ទាប់ក៏បានប្រទះឃើញ សព ក្មេងស្រីខាងលើអណ្តែតនៅក្នុងទឹកប្រឡាយមួយកន្លែងនៅមូលដ្ឋានខាងលើ។MgidMgidប្រសិនបើអ្នករកឃើញដោយមានហេតុផលមួយចំនួនគួរឱ្យសង្ស័យចំពោះករណីនេះ សមត្ថកិច្ចបានសម្រេចនាំខ្លួនស្រី្តជាម្តាយមកធ្វើការសាកសួរស្រាវជ្រាវ ហើយនៅចំពោះមុខការសាកសួររបស់សមត្ថកិច្ចស្ត្រីជាម្តាយបានឆ្លើយសារភាពថា រូបគាត់តែម្នាក់ឯង បានធ្វើសកម្មភាពយកកូនស្រីបង្កើតដែលមានអាយុទើប០១ខែ១០ថ្ងៃ ទៅបោះចោលឱ្យស្លាប់ក្នុងទឹកប្រឡាយនោះ ហើយយពេលបន្ទាប់មកក៏ធ្វើឱ្យមានសកម្មភាពអំពីការបាត់កូនស្រីរបស់ខ្លួន ដែលតាមរយៈព័ត៌មាននេះហើយដែលសមត្ថកិច្ចនគរបាលទទួល បាននិងបានចាត់វិធានការស្រាវ ជ្រាវស៊ើបអង្កេតភ្លាមៗ ។ស្ត្រីជាម្តាយ រូបនេះបានរៀបរាប់ថា មូលហេតុ ដែលនាំទៅដល់ការសម្លាប់ កូនស្រីខ្លួនឯងដោយឥតញញើតដៃបែបនេះ គឺដោយសារតែកូនស្រីជាជនរងគ្រោះរូបនេះយំ នៅពេលយប់ គឺចាប់ពីម៉ោង ២១និង០០នាទី រហូតដល់ម៉ោង០៤និង០០នាទី ព្រឹកទើបបាត់យំ ។ ម្យ៉ាងដោយខ្លួនមានការហត់នឿយជាមួយនឹងបញ្ហានេះផង និងជីវភាពក្រីក្រពេកណាមួយកូនបងទើបតែមានអាយុ០១ឆ្នាំ០១ខែផង ណាមួយអត់មានប្រាក់ទិញទឹកដោះគោឱ្យកូនបៅផង និងពេលនេះដោយ មានឱកាសល្អពេលយាយមិននៅម្តាយមីងមិននៅ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គឺនៅតែម្នាក់ឯងខ្លួនក៏យកកូននេះទៅបោះចោលក្នុងទឹកប្រឡាយក្រោយផ្ទះតែម្តងទៅ។ទោះជាឆ្លើយសារភាពរៀបរាប់ពីទុក្ខលំបាក យ៉ាងណានៅពេលនេះ សមត្ថកិច្ចបានរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់ហើយ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
Leave A Reply

Your email address will not be published.