ក្ដៅៗ នោះ ! ពេលនេះស្វាមីសូ នីតា ចេញមុខទម្លាយរឿងបែបនេះ ពេលត្រូវបានប្រពន្ធប្រកាសលែងលះក្តែងៗ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្ដៅៗ នោះ ! ពេលនេះស្វាមីសូ នីតា ចេញមុខទម្លាយរឿងបែបនេះ ពេលត្រូវបានប្រពន្ធប្រកាសលែងលះក្តែងៗ…ភ្នំពេញ ៖ បន្ទាប់ពីសម្រាលកូនដំបូងជាចំណងដៃស្នេហ៍រួមគូដណ្ដឹងសំណព្វចិត្តលោក យុទ្ធ ឋានៈ បានដោយជោគជ័យ និងសុវត្ថិភាពរួចមក ឃើញថាតារាសម្ដែង សូដា នីតា កំពុងសាងគ្រួសារយ៉ាងកក់ក្ដៅ និងមានសុភមង្គលផ្អែមល្អែមជាខ្លាំង។ ដោយឡែក កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ តារាសម្ដែង សូដា នីតា បានប្រកាសនៅលើគណនីហ្វេសប៊ុកលែងលះស្វាមី ធ្វើឱ្យមិត្តភក្ដិ ក្នុងចង្កោមសិល្បៈក៏ដូចជាមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះថាកន្លងមកប្ដីប្រពន្ធអ្នកទាំងពីរស្រឡាញ់យល់ចិត្តគ្នាណាស់ តែនៅសុខៗបែរជាផ្ទុះរឿងរ៉ាវរកាំរកូសបែបនេះទៅវិញ។ ស្រាប់តែនៅយប់ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២២ ពោលគឺរំលងតែមួយថ្ងៃក្រោយផ្ទុះរឿងប្រពន្ធប្រកាសលែងលះ ប្ដីតារាសម្ដែង សូដា នីតា បានចេញមុខបង្ហោះសារនៅលើគណនីហ្វេសប៊ុក ព្រមទទួលស្គាល់កំហុសគ្រប់យ៉ាង ហើយរឿងធ្លាក់ដល់ដំណាក់កាលនេះ ក៏ព្រោះតែលោកជាប្ដីមិនល្អ ទើបធ្វើឱ្យ សូដា នីតា ទ្រាំលែងបានរហូត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្រេចចិត្តចែកផ្លូវគ្នាលែងបន្តនិស្ស័យជាប្ដីប្រពន្ធតទៅទៀត។យ៉ាងណាមិញ នេះបើយោងតាមគនីយ្យរបស់ ខាងប្តីបានលើកឡើងដូចនេះ ៖«ហើយគាត់បានសម្រេចចិត្តត្រូវហើយ ព្រោះខ្ញុំមិនមែនជាប្ដីល្អ បងដេកគិតពីរយប់ឥឡូវបងយល់ហើយថាបងត្រូវធ្វើបែបណា បងព្រមទទួលទង្វើ និង កំហុសគ្រាប់យ៉ាង ទាំងអស់ #គ្រប់យ៉ាងគឺបងជាអ្នកខុស #ហើយខ្ញុំមិនទទួល phone និង មិនតបឆាតបងប្អូនណាទាំងអស់ អ៊ីចឹងសូមបងប្អូនកុំឆាតមកសួរខ្ញុំទៀត ខ្ញុំមិនចង់ឆ្លើយអ្វីទាំងអស់៕» ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
Leave A Reply

Your email address will not be published.