មិនធម្មតា ស្ងាត់ៗ យឿន ពិសី និងភរិយា ធ្វើពិធីឡើងគេហដ្ឋានថ្មីបាត់ ថែមទាំងពោលពាក្យយ៉ាងខ្លីថា..សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២១ កន្លងទៅ យឿន ពិសី គឺជាម្ចាស់ពានរង្វាន់ Cambodia’s Got Talent រដូវកាលទី១ បានចូលរោងការជាមួយនារីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ ហេង កក្កដា ។មកដល់ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២១ ពិសី រំភើបចិត្តស្ទើរហោះ ក្រោយភរិយា របស់លោក បានសម្រាលកូនប្រុសម្នាក់ ដោយជោគជ័យហើយ ទំាងម្តាយ និងកូន
មានសុខភាពល្អណាស់។លោកបានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “កូនប្រុស (យឿន វីរៈបុត្រ) ចាប់កំណើតនៅថ្ងៃអាទិត្យ ២ កើត ខែ ទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ នឹង ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២១ វេលាម៉ោង 21:12 PM”។ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២២ ចូលដល់ខែថ្មីភ្លាម លោក យឿន ពិសី បានដំណឹងល្អបាត់ ដោយបានធ្វើពិធីឡើងគេហដ្ឋានថ្មី ទើបទិញ។ ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ ពិសី បានភ្ជាប់សារទំាងក្តីរំភើបថា “សែនឡើងផ្ទះថ្មី ខែ
ថ្មី ឆ្នាំថ្មី សូមភ្ជាប់និស្ស័យ ជាមួយ បុរីឡេងណាវ៉ាត្រា ហើយខ្ញុំ”។ក្រោយឃើញបែបនេះ ហ្វេនៗ មិនតិចនាក់ទេ សម្តែងអារម្មណ៍ ទំាងនេះចេញមកថា ៖ ហេងៗណាអូន, សូមបានរីកចម្រើន ជាលំដាប់, Congratulations ប្អូនប្រុស, ជូនពរឲ្យប្អូន និងប្រពន្ធកូន ឡើងនៅផ្ទះថ្មី មានសិរីសួស្ដី រកស៊ីមានបាន តរៀងទៅ ហេង ហេង។នៅមានពាក្សជូនពរ និងអបអរសាទរជាច្រើនទៀត ដែលឃើញ បែបនេះ។ តោះដើម្បីជ្រាបបន្ថែម សូមមើលរូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖


















