អត់ទ្រាំលែងបានហើយ ក្រោយពីមានគេអ្នករិះគន់ រឿងស្វាមីរបស់ខ្លួន ហួងហែង ខោអាវខ្លួន ជាងប្រពន្ធទៀត ស្រាប់តែពេលនេះឡា ចេញមុខដាក់ចំៗថា…ភ្នំពេញ: សូមរំលឹកឡើងវិញបន្តិច ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយ តារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា ជាកូនស្រីសំណព្វចិត្តរបស់លោកតា វ៉ិចទ័រ ពេលនេះបានធំពេញរូបពេញរាងក្លាយជានារីក្រមុំ មានគូដណ្ដឹង ហើយបានរៀបការក្លាយជាភរិយារបស់គេកាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ ដោយក្នុងនោះ គេឃើញមានវត្តមានតារាខ្មែរល្បីល្បាញមិន
តិចនាក់នោះទេ ចូលរួមឡើងកុះករ ដូចជា នាយគ្រឿន នាយពាក់មី នាយចឺម នាយតាក់សុី ពូម៉ៅ…..នឹងមានតារាជាច្រើនទៀត ជាពិសេស ក្នុងនោះ ក៏មានវត្តមានរបស់ លោកជំទាវ ហ៊ុន ស៊ីណាត ថែមទៀតផង។យ៉ាងណាមិញ ព័ត៌មានពីឈុតនិងស្បែកជើងមិនទាន់ស្ងាត់ផង ស្រាប់តែ មហាជនផ្ទុះការចាប់អារម្មណ៍ទៅនឹង វីដេអូខ្លីមួយ ដែលចែកចាយពេញបណ្តាញសង្គម TikTok នៅក្នុងការLiveផ្ទាល់មួយ ដោយក្នុងនោះ គេហាក់ចាប់សម្គាល់ថា ស្វាមីរូបនាងជាមនុស្សហួងហែងរឿងនេះ។ពិតណាស់
មនុស្សស្រីតែងMake up មុខមានម្សៅ ស្រាប់តែតារាកំប្លែង នីឡា ចង់ផ្អែកស្មាស្វាមី តែបែរ រូបលោក ច្រានភរិយាចេញ ព្រោះខ្លាចប្រឡាក់អាវខ្លួន មិនតែប៉ុណ្ណោះ រូបលោក ក៏បានបន្តថា អាវមួយហើយ ប្រឡាក់បោកមិនចេញទាល់តែសោះ ដែលនេះធ្វើឲ្យបងប្អូនមួយចំនួនតូច គិតថារូបលោក ហួងហែងរឿងសម្លៀកបំពាក់ខ្លាំងពេក រហូតដល់ថ្នាក់ មិនចង់ឲ្យភរិយាមកជិត តែក្នុងនោះ គេក៏ឃើញ មានអ្នកគាំទ្រមួយចំនួន ក៏គិតថា នេះជារឿងធម្មតាទៅហើយ ព្រោះស្វាមីរូបនាង ជាមនុស្សនិយមរបស់ប្រើ
ប្រាស់យីហ៊ោល្បីៗ ថ្លៃៗ ដូច្នេះហើយ ហួងហែងរឿងនេះក៏គ្មានទាស់ខុសអ្វីដែរ៕ស្រាប់តែមកដល់ថ្ងៃទី 29 ខែ មិនា ឆ្នាំ 2022 ក្រោយទប់លែងជាប់ ចាប់តាំងពីរៀបការមក ឮតែគេរិះគន់ពីស្វាមីខ្លួនពេក ស្រាប់តែ តារាស្រីរូបនេះ ចេញមុខមកបកស្រាយយ៉ាងត្រជាក់ អស់ពីរឿងស្បែកជើងនិងឈុតក្នុងថ្ងៃមង្គលរបស់ស្វាមីហើយ មកបែកធ្លាយវីដេអូខ្លីប ល្បីថា ស្វាមីមិនស្រឡាញ់ប្រពន្ធ បារម្ភខ្លាចតែខូចរបស់ប្រើប្រាស់ខ្លាំងជាងទៅវិញ។ក្នុងនោះ រូបនាងបានបញ្ជាក់ថា ជារឿងធម្មតាទេ ព្រោះនរណាៗក៏ គេស្រឡាញ់
របស់ប្រើប្រាស់ផ្ទាល់ខ្លួនដែរ មិនតែប៉ុណ្ណោះ រូបនាងបានបោះសម្តីថា ប្រសិនបើអ្នកចែករំលែកវីដេអូនោះ ជាមនុស្សចេះដឹងមែន មិនមែនមកកាត់វីដេអូ ចំណាយពេលមកចេះដឹងរឿងគ្រួសារគេដែរ លើសពីនេះទៅទៀត រូបនាងបានផ្តាំទៅអ្នកបង្ហោះវីដេអូរបស់ខ្លួន ត្រូវលុបចេញ ក្នុងរយៈពេល៣ថ្ងៃទៀត ព្រោះថា រូបនាងមិនចូលចិត្តនិយាយអ្វីច្រើនឡើយ៕







