សំណាងណាស់កុំអី ! មានការភ្ញាក់ផ្អើលមែនតទែនពីមហាជន បន្ទាប់ពី វណ្ណដា ធ្លាប់ទម្លាយថា បើអត់បានធ្វើជាអ្នកសិល្បៈទេ លោកនឹងប្រកបរបរមួយនេះ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សំណាងណាស់កុំអី ! មានការភ្ញាក់ផ្អើលមែនតទែនពីមហាជន បន្ទាប់ពី វណ្ណដា ធ្លាប់ទម្លាយថា បើអត់បានធ្វើជាអ្នកសិល្បៈទេ លោកនឹងប្រកបរបរមួយនេះ…មហាជនអ្នកគាំទ្រសុទ្ធសឹងតែបានជ្រាបហើយថា បច្ចុប្បន្ន តារាចម្រៀងប្រុស Original Song លោក វណ្ណដា កាន់តែទទួលបានភាពជោគជ័យខ្លាំងក្នុងវិស័យចម្រៀង ដែលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានសន្ទុះនៃការស្រឡាញ់គាំទ្រពីយុវវ័យខ្លាំងឡើងជាមួយស្នាដៃនៃបទថ្មីៗរបស់លោក។ដោយឡែកស្របពេលនឹងកំពុងទទួលបានភាពជោគជ័យខ្លាំងក្នុង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វិស័យនេះ ថ្មីៗកន្លងទៅនេះ តារាចម្រៀង Original Song រូបសង្ហា វណ្ណដា បានចូលរួមធ្វើកិច្ចសម្ភាសន៍មួយទម្លាយខ្ទេចពីរឿងរ៉ាវជីវិតឯកជនរបស់លោក។អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំង និងនឹកស្នានមិនដល់នោះ គឺនៅក្នុងវីដេអូកិច្ចសម្ភាសន៍នៅនាទី ១០:០០ លោក បានប្រាប់ឱ្យដឹងថា បើសិនជាលោកអត់បានធ្វើជាអ្នកសិល្បៈដូចសព្វថ្ងៃនោះទេ លោក នឹងប្រកបមុខរបរលក់ដូងនៅឯស្រុកកំណើតរបស់លោក គឺខេត្តព្រះសីហនុ។ម៉្យាងវិញទៀត ក្នុងកិច្ចសម្ភាសន៍នេះដែរ លោក វណ្ណដា ក៏បានធ្វើការឮក ដល់អតីតកាលនៃជីវិតរបស់លោក ដែលទាក់ទិននឹងមុខរបបមួយនេះផងដែរ ដោយរៀបរាប់ឱ្យដឹងថា លោកជាកូនអ្នកខេត្តព្រះសីហនុ ដែលមុនពេលលោកចូលសិល្បៈ លោក ធ្លាប់ប្រកបរបរជាក្មេងកោសដូងលក់នៅផ្សារ ទើបធ្វើឱ្យរូបលោកមានការចង់ចាំដុតដាមជាមួយនឹងមុខរបបមួយនេះខ្លាំង រហូតបានសាក់រូបដើមដូងនៅជាប់លើដៃទៀតផង៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
Leave A Reply

Your email address will not be published.