ពិតជាអាណិតណាស់ ពេលលឺនិងឃើញ ! ជាមនុស្សស្រីមិនស្រួលនោះទេ ប៉ះចំប្តីមានចរិតបែបនេះ រហូតស៊ូទ្រាំអស់ ៦ឆ្នាំទម្រាំហ៊ានបង្ហាញការពិតនិង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នារីម្នាក់ត្រូវស្វាមីធ្វើបាបទាំងផ្លូវកាយ និងផ្លូវចិត្ត អស់រយៈពេលជាច្រើនឆ្នាំ ចា-ប់តាំងពីរៀបការ រហូតមានកូនស្រីជាចំណងដៃចំនួន ២នាក់ ហើយនៅបន្តធ្វើបាប បង្កឲ្យមានស្លាកស្នាមឈឺចា-ប់។ នារីខាងលើបានសម្រេចទម្លាយជាសារធារណៈ ធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះមិននឹកស្មានថា ស្វាមីរបស់អ្នកគ្រូ ដែលជាមនុស្សមានចំណេះដឹង ជាបុគ្គលិកធនាគារ បែរជាហ៊ានធ្វើរឿងបែបនេះលើប្រពន្ធ។ដោយមិនអាចស៊ូទ្រាំនូវទង្វើស្វាមីធ្វើមកលើខ្លួនបន្តទៅទៀតបាន នារីមានគណនីហ្វេសប៊ុកឈ្មោះ Noona Prince មានមុខរបរជាគ្រូបង្រៀន ដែលស៊ូទ្រាំបៀមទុក្ខតែម្នាក់ឯង ក៏បានសម្រេចចិត្តទម្លាយនូវរឿងរ៉ាវដែលខ្លួនបានជួបត្រូវប្តីធ្វើបាប ប្រាប់មហាជន លើបណ្ដាញសង្គមហ្វេសប៊ុកថា៖«ជិវិតគូខ្ញុំរយៈពេលជិត ៦ឆ្នាំ ខ្ញុំសុំបង្ហាញជាសាធារណៈ ព្រោះយើងមកដល់ផ្លូវបញ្ចប់ទៅហើយ ការសម្រេចចិត្តរបស់ខ្ញុំដែលកន្លងមកមិនបញ្ចេញ មិនប្រាប់នរណាម្នាក់គឺ ការពារពាក្យពីម៉ាត់ថា គ្រួសារចង់កសាង និងទ្រាំសង្ឃឹមថ្ងៃមួយ តែក៏មិនបានដូចការសង្ឃឹម ផ្ទុយទៅវិញ រហូតមកដល់ថ្ងៃនេះ ជា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្ងៃដែលកំពុងនឹងដោះស្រាយបញ្ហាគ្រួសារ ឈានដល់ការផ្តាច់ទំនាក់ទំនង ជាប្តីប្រពន្ធតទៅទៀត។បងចាំបានទេ? មកការជាអូន បងខ្ចីធនាគារមកការក៏ខ្ញុំសុខចិត្តរៀបការ ហើយបង់ធនាគារមិនឲ្យឪពុកម្តាយខាងបងលំបាកទេ តាំងពីថ្ងៃគិតគូរ ថ្ងៃល្អដើម្បីរៀបការ បងមិនយកថ្ងៃដែលមហាគុណគូរទេ បងទៅប្តូរជាមួយមហារ ដោយខ្លួនឯង ក៏ខ្ញុំនិងគ្រួសារ មិនជំទាស់ទៀតព្រមប្តូរធៀបការ។សាច់ញាតិខាងគ្រួសារបងមកចូលរួម ក៏ម្តាឪពុកខ្ញុំចេញសោហុយឡានទៅមកទៀត យើងការហើយ នៅបែកគ្នា មួយខេត្តម្នាក់ នៅពេលខ្ញុំទម្ងន់កូនទី១បាន១ខែក្នុងពោះ នឹកបង ជិះម៉ូតូពីស្រុកត្រពាំងប្រាសាទទៅស្រុកថ្មពួកចម្ងាយដីមួយរយគីឡូជាង តែទៅដល់គេងបានមួយយប់ ព្រឹកឡើងនាំខ្ញុំទៅផ្សារ ខ្ញុំហូបប្រហិត ហើយស្រក់ទឹកប្រហិតលើជើងបង បងចាំបានទេ?បងខឹង ជិះម៉ូតូលឿនៗ ហើយឌុបខ្ញុំទម្លាក់គំហុកផ្លូវ ឲ្យរលូតកូន បង គំ-រា-មទៀត ឲ្យខ្ញុំផឹកស្រា ស ហូបនំបញ្ចុក ឲ្យធ្លា-ក់កូន បន្ទាប់មកដេញខ្ញុំជេរប្រ-មា-ថសព្វគ្រប់ អ្នកជិតខាងផ្ទះបងឮគ្រប់គ្នា តែឪពុកម្តាយអ្នកឃា-ត់ខ្ញុំ ខ្ញុំក៏ព្រម មិនមកតាមការដេញរបស់បងទេ អាណិតចាស់ទុំខាងបង ហើយយើងត្រូវគ្នាវិញ។បន្ទាប់មកយើងបានទិញដីមួយកន្លែងនៅស្រុកអន្លង់វែង (10 X 75ម) លុយម្តាយឪពុកខ្ញុំឲ្យក្នុងចំណែកទិញដីនោះ ៦លានរៀល ហើយយើងខ្ចីធនាគារបង្រ្គប់(តម្លៃដី ៥ ០០០ដុល្លារ) កន្លងមកទៀត យើងក៏ទិញឡានបាន១គ្រឿងទៀត ខ្ចីធនាគារបកបំណុលមុនផងដែរ ខ្ញុំពោះកាន់តែធំ ជិះម៉ូតូពីផ្ទះម្តាយខ្ញុំមកកន្លែងធ្វើការឆ្ងាយ ខ្ញុំក៏សម្រេចចិត្តមកជួលបន្ទប់ នៅជិតកន្លែងធ្វើការ បន្ទប់ជួលដំបូងម្តុំជិតសាលាស្រុកអន្លង់វែង។យើងឈ្លោះគ្នាឥតល្ហែរ ទោះរឿង ហូបចុកអំបិល ស្ករ ប៊ីចេង តិចតួចក៏បងប្រកាន់មិនដែលយល់ធុរៈ បងមកលេងខ្ញុំគឺភាគច្រើនមកឈ្លោះ ថែមទាំងប្រកាន់ការងារប្រុសការងារស្រី បងមិនខ្វល់ថាខ្ញុំពោះធំ ការពឹងឲ្យបងជួយធ្វើ ជួយលើក បងសុខចិត្តឈ្លោះមិនជួយ ខ្ញុំធ្វើគ្រប់យ៉ាងខ្លួនឯងដដែលក៏មិនថាអ្វី។ដល់ពេលសម្រាលកូនដំបូង លែងនៅបន្ទប់ជួលមកនៅជាមួយម៉ែ (សម្រាលនៅគុន្ធបុប្ផាសៀមរាប) បងទម្លាប់ជេ-រប្រ-មា-ថសព្វគ្រប់ បងជាប្តី បងជាប្រុសទេ តែពាក្យជេ-រប្រ-មា-ថ ពាក្យអសុរស ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រអ៊ូរញាំរញូវ បងចេះទាំងអស់ បងខឹងតាំងពីប្រពន្ធឈឺពោះយូរ ទាំងបងទាំងគ្រួសារបង ប្រៀបធៀបខ្ញុំទៅសត្វគោក្របី អ្នកនោះអ្នកនេះ អ៊ីចេះអ៊ីចុះរហូត។សម្រាលហើយ ខ្ញុំធ្លាក់ឈា-មអត់អស់ កូនក៏ឡើងស្បែកលឿង ត្រូវទៅពេទ្យទាំងខ្ញុំនិងកូន មុនបានយកទៅពេទ្យចា-ប់ផ្តើមព្រួតថាឲ្យខ្ញុំទៀត បងភាគច្រើនជឿអ្នកផ្ទះបង ហើយសុខចិត្តឈ្លោះនឹងប្រពន្ធ សួរថាខ្ញុំចង់ឈឺ ចង់សម្រាលពិបាកមែនទេ?ដល់យកទៅដល់ពេទ្យ ដល់ពេលត្រូវស្តាប់គាត់រអ៊ូរឿងហូបចុក មិនខ្វល់ថាខ្ញុំត្រូវបំបៅដោះកូនឡើយ បងជិះឡានទៅស្រុកបាត់ បងចោលខ្ញុំ ទុកខ្ញុំចោលនៅពេទ្យពីរនាក់កូន ទើបសម្រាលហើយបាន១១ថ្ងៃ បងស្រី និងម៉ែខ្ញុំក៏ម៉ៅតាក់ស៊ីទៅយកខ្ញុំ ខ្ញុំក៏មិនខឹងទៀត សុខចិត្តសម្រួលម្តាយឪពុកបងប្អូនខាងខ្ញុំ ហើយយើងក៏ត្រូវគ្នាធម្មតា។បងចាំបានទេ? ពេលសម្រាលបាន២២ថ្ងៃ បងមកយកខ្ញុំទៅលេងស្រុក បងអ្នកផ្ទះបងរអ៊ូថាឲ្យខ្ញុំថា ពីរឿងខោអាវកុំឲ្យបងបោ-ក មានមួយបោ-កមួយទៅ ទោះសរសៃខ្ចីក៏ដោយ ហើយប្រៀបធៀប ទៅអ្នកស្រុកនោះ បែបនោះ ចេះចុះទៀត បងក៏សុខចិត្តឈ្លោះជាមួយខ្ញុំទៀត ដោយសារហេតុផល អ្នកផ្ទះបង អ្នកផ្ទះបងធ្វើសម្លរម្ជូរឲ្យខ្ញុំហូបយប់ឡើងចុកពោះរាគហូរដូចទឹក សុំបងជូនទៅពេទ្យ បងចា-ប់ផ្តើមឈ្លោះជេ-រប្រ-មា-ថ តែធ្ងន់ជាងរាល់ដង រើខោអាវកូននិងខ្ញុំក្រវា-ត់ចោល តែខ្ញុំឆ្ងល់ម៉េចអ្នកផ្ទះបងនៅស្ងៀម?(សម្រាលកូនទី1ហើយទិញបានម៉ូតូស្គុបពីមួយតឹក០១៦មួយគ្រឿង) មានច្រើនទៀតរឿងរ៉ាងតិចតួចក៏កើតជាឈ្លោះ។ដល់ទម្ងន់កូនទី២បាន២ខែ បងហ៊ានឡើងៗ ពីការជេ-រប្រ-មា-ថរហូតចា-ប់ផ្តើមហិ-ង្សា ថ្ងៃនោះនៅផ្ទះម៉ែខ្ញុំមានធ្វើបុណ្យឆ្ល-ង ថ្ងៃឆ្ល-ងបុណ្យពេលព្រឹក រឿងតិចតួចប្រកែកក៏វៃខ្ញុំមុខគេឯង ហើ-មថ្ងាស សូម្បីម្តាយក្មេក បងស្រីខ្ញុំក៏ឃើញហើយឃា-ត់ ប្តីខ្ញុំគាត់ខឹងខ្លាំងណាស់ យកឡានហើយ ទាំងដឹករបស់របរម៉ូតូយកទៅផ្ទះម្តាយគាត់នៅថ្មពួកអស់។រហូតដល់ប៉ុស្តិ៍នៅពពេល ស្រុកត្រពាំងប្រាសាទ ហៅគាត់មកសម្របសម្រួល ក៏យើងត្រូវគ្នាធម្មតាទៀត តែនៅជាមួយម្តាយឪពុកខាងខ្ញុំគាត់នៅមិនត្រូវទេ ខ្ញុំសម្រេចរកបន្ទប់ជួលនៅ ព្រោះល្អសងខាង បន្ទប់នៅម្តុំផ្លូវចូលវត្តអន្លង់វែង ពេលមកនៅផ្សេង គាត់នៅតែបន្តហិ-ង្សា វៃ ទា-ត់ ជេ-រប្រ-មា-ថ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្លាំងឡើងៗ មិនខ្វល់ខ្ញុំពោះធំទេ (ទា-ត់ចង្កេះពីរជើង និងយកកាំ-បិ-តផ្ទ-ង់ ក ស្នាមដល់រាល់ថ្ងៃ) វៃហើយរត់ទៅស្រុកបាត់ដូចលើកមុនៗ។ដល់សម្រាលកូនទី២ហើយ គាត់បានផ្ទេ-រការងារបានមកជិតគ្នា ក៏នៅតែបន្តហិ-ង្សាមិនញញើត ព្រោះដឹងថា ខ្ញុំមិនហ៊ាននិយាយទៅណា មែនហើយ ខ្ញុំមិនដែលនិយាយទេ តាំងឡើងប៉ុស្តិ៍លើកនោះមក ខ្ញុំខ្មាសគេ ដោយសារបងណាស់ទៅហើយ ហើយអ្នកផ្ទះខ្ញុំ ក៏មិនហ៊ានប្រាប់នរណា បើសិនខ្ញុំសុំមិនឲ្យគាត់និយាយ ជេ-រដៀ-លសព្វគ្រប់ ជាប្តីដែលកាន់លុយផងដែរ។សម្រាលកូនទី២បាន១ខែកន្លះ នៅផ្ទះជួលរួមជាមួយបងស្រីខ្ញុំបើកសាឡន ម្តុំប្រាំបួនប៉ែត វៃទា-ត់ចង្កេះខ្ញុំទៀត បីជើង នៅនឹងមុខបងស្រីទី២របស់ខ្ញុំ ក្រោយមកក៏សម្រេចចិត្តធ្វើផ្ទះតូចមួយនៅ គាត់នៅតែបន្តសកម្មភាពឃោ-ឃៅឡើងៗ ហូរហែរឥតឈប់ រហូតមកដល់ថ្ងៃ ទី ៣០ ខែមករា ឆ្នាំ២០២២ ថ្ងៃត្រង់ បានវៃធ្វើបា-បខ្ញុំ វៃក្បាលពីកែងដៃ ច្របា-ច់ ក ញ៉ុកខោអាវពេញក្នុងមាត់ ប៉ុនប៉ងនឹងសំ-លា-ប់ ខ្ញុំអង្វរសព្វគ្រប់ ទម្រាំបានរួចជិវិត។កូនស្រីខ្ញុំទាំងពីរជួយម្តាយទាំងគ្រប់រូបភាព រហូតលោកពូបញ្ជា ការពារភូមិ ចុះសម្របសម្រួល ហើយជូនខ្ញុំមកនៅជាមួយម៉ែខ្ញុំ ការចុះមកនេះលុយ កាក់ មិនឲ្យមួយរៀល ម៉ូតូ ឡាន ពេលនៅបន្ទប់ជួល អ្នកវៃហើយដឹករបស់របររត់យកទៅអស់ ពេលមានផ្ទះ អ្នកវា-យធ្វើបាប ហើយដេញ ប្តីអើយដាច់ចិត្តមិនដឹងថាលើកទីប៉ុន្មាន។កាលដែលមិនហ៊ាននិយាយប្រាប់នរណា សុខចិត្តទ្រាំស្គមស្បែកនឹងឆ្អឹង មិនមែនដោយសារខ្ញុំខ្លាចទេ តែដោយសង្ឃឹមថ្ងៃមួយ បងនឹងកែប្រែ ការងារផ្ទះខ្ញុំរ៉ាប់រង កូនពីរនាក់ខ្ញុំមើល ការងាររកប្រាក់ចំណូលក៏ខ្ញុំធ្វើ នៅមានច្រើនទៀត ខ្ញុំរៀបរាប់មិនអស់ទេ។ នាងខ្ញុំឈ្មោះ ណេង ស៊ីណា ភេទស្រីអាយុ ២៥ឆ្នាំ មុខរបរគ្រូបង្រៀន មានកូនចំនួន២នាក់ ស្រី២ រៀបការថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ ប្តីឈ្មោះ ប៉ែន ឌីណា អាយុ៣៦ ជាបុគ្គិលធ្វើការនៅធនាគារលីហួរ បច្ចុប្បន្ន»៕(អត្ថបទ៖និស្ស័យ) ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
Leave A Reply

Your email address will not be published.