ក្ដៅៗ ! បំផុត ម៉ីលី អនាគតភរិយា លោក ឌួង ឆាយ ដាច់ចិត្តទំលាយពាក្យនេះ ចេញមកហើយថាអូនសូមសន្យាថានឹង…សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ ទើបកន្លងផុតទៅ ប៉ុន្មានថ្ងៃនេះ អ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក មិនតិចនាក់ទេ ផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍សារជាថ្មី ក្រោយឃើញ លោក ឌួង ឆាយ បានសម្រេចចិត្ត ចូលរោងភ្ជាប់ពាក្យជាផ្លូវការហើយ ជាមួយនារី ដ៏ស្រស់ស្អាត វ័យក្មេងម្នាក់ អាយុទើប ១៨ ឆ្នាំប៉ុណ្ណោះ។គូដណ្តឹង
របស់ លោក ឌួង ឆាយ មានឈ្មោះពីរោះណាស់ គឺ ហ៊ ម៉ីលី ហៅ ស្រីពៅ ថែមទំាងមានរូបរាង មុខមាត់ ញញឹមស្រស់ស្អាត ខ្លាំងណាស់ ពិសេសនៅក្មេងទៀត ដោយមើលទៅ ពិតជាសមគ្នា ជាមួយ លោក ឌួង ឆាយ ទៀតផង។ស្រាប់តែនៅមុននេះបន្តិច ម៉ោងជិត៩យប់ នាថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២២ គេឃើញ ម៉ីលី បានដាច់ចិត្តទំលាយពាក្យទំាងនេះ ថែមទំាងសន្យានឹងធ្វើរឿងមួយនេះទៀត ដោយថ្លែងបែបនេះចេញមកថា“ពិធីពិសាស្លាដក់កន្សែង។ ជាដំបូង ខ្ញុំសូមអរគុណ ដល់ម៉ាក់ និងប៉ា ទាំង
សងខាង ជាពិសេសអ្នកម៉ាក់ក្មេកដែលបានធ្វើកម្មវិធីមួយនេះឡើងមក ដោយពោរពេញទៅដោយភាពកក់ក្ដៅ ដែលមានបងប្អូនទាំងសងខាង បានមកចូលរួម។សូមអរគុណដល់ អនាគតលោកស្វាមី ដែលបានមើលថែអូន ស្រលាញ់អូន ផ្ដល់ភាពកក់ក្ដៅ និងស្រលាញ់គ្រួសារអូន អូននឹងមើលថែបង ដូចដែលបង បានមើលថែអូន យ៉ាងល្អ កន្លងមក សូមអរគុណអនាគតលោកស្វាមី បងជាបុរសដ៏ល្អម្នាក់ សម្រាប់អូន។អូនសូមសន្យាថា នឹងស្រលាញ់មើលថែ អ្នកម៉ាក់ កូនៗ និងបង អោយបានល្អជាទីបំផុត
។ អរគុណបង ដែលចូលតាមប្រពៃណី ដែលច្បាស់លាស់ ជាមួយអូន អរគុណខ្លាំងណាស់។”។ក្រោយឃើញបែបនេះ លោក ឌួង ឆាយ បានស៊ែរផុសនេះ រួចបន្ថែមថា “ចង់ស្វែងរកភរិយាស្អាត មិនពិបាកនោះទេ។ ប៉ុន្តែអ្វីដែលពិបាកជាទីបំផុតនោះ គឺត្រូវស្វែងរកនារី ដែលល្អបរិសុទ្ធ ស្អាតទាំងរូបកាយ ស្អាតទាំងចិត្ត មានគ្រួសារវង្សត្រកូលថ្លៃថ្នូរ គោរពប្រតិបត្តិ ប្រពៃណី សក្តិសមជានារីខ្មែរ។”។អានសារនេះចប់ អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកមិនតិចនាក់ទេ បានចូល comment ភ្លាមៗថា ៖ ថ្លៃថ្នូរ, មានន័យ
ណាស់បង, អនាគតភរិយាបងស្អាតណាស់, មានន័យណាស់ពូឆាយ បុរសល្អ គឺ ស្វែងរកមនុស្សស្រី បែបហ្នឹង, Congratulations sis, So sweet, ញញឹមស្រស់ណាស់។នៅមានការលើកឡើងជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីជ្រាប បន្ថែមទៀត សូមមើលរូបភាពស្អាតៗ ខាងក្រោមនេះ ទំាងអស់គ្នា ៖





















