អីយ៉ូង ស្អាតសាហាវ ! បន្ទាប់ពីស្ងាត់ៗ លោក ឌួង ឆាយ ភ្ជាប់ពាក្យ មានអី ប្អូនស្រីបង្កើត លោក ឌួង ឆាយ បង្ហោះរូបមួយសន្លឹកថតជុំគ្នា ស្រាប់តែមហាជនផ្ទុះការសរសើរគ្រប់គ្នាថា អនាគតភរិយាយលោក ឌួង ឆាយ ពិតស្អាតណាស់ ….(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អីយ៉ូង ស្អាតសាហាវ ! បន្ទាប់ពីស្ងាត់ៗ លោក ឌួង ឆាយ ភ្ជាប់ពាក្យ មានអី ប្អូនស្រីបង្កើត លោក ឌួង ឆាយ បង្ហោះរូបមួយសន្លឹកថតជុំគ្នា ស្រាប់តែមហាជនផ្ទុះការសរសើរគ្រប់គ្នាថា អនាគតភរិយាយលោក ឌួង ឆាយ ពិតស្អាតណាស់ ….សូមបញ្ជាក់ឡើងវិញបន្តិចផង ដែរថា ព្រោះតែការរស់នៅមិនចុះសម្រុងនិងគ្នា ទើបធ្វើឲ្យ លោក ឌួង ឆាយ និង អ្នកនាង ដេត ម៉ាលីណា បានសម្រេចចិត្ត លែងលះគ្នា ជាផ្លូវការហើយ ហើយក៏បានបង្កឲ្យ មហាជនទូទៅ មិនតិចនាក់ទេ ផ្ទុះការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ទាល់តែសោះ។លោក និង អតីតភរិយា មានកូនៗ ដល់ទៅ៣នាក់ ឯណោះ គឺប្រុស ២នាក់ និង ស្រី១នាក់ ដោយកូនប្រុសច្បង មានឈ្មោះ ឌួង គីមវិសាល ហៅ ឌុប (Dub) កូនប្រុសកណ្តាល ឈ្មោះ ឌួង ម៉ាណាវីត ហៅ Dubby និងកូនស្រី ពៅ ឈ្មោះ ឌួង រាជនីគុជ ហៅអូនភឺល។ស្រាប់តែ នាថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ មហាជនទូទៅ មិនតិចនាក់ទេ ផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ លោក ឌួង ឆាយ បាន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចូលរោងភ្ជាប់ពាក្យ ជាមួយនារីដ៏ស្រស់ស្អាតម្នាក់បាត់ ដោយខាងស្រី មានឈ្មោះ ហ៊ ម៉ីលី មើលទៅអ្នកទំាងពីរ ពិតជាសមគ្នា ខ្លាំងណាស់ ថែមទំាងមានការចូលរួម ពីសំណាក់ភ្ញៀវកិត្តិយស ទំាងសងខាង ប្រកបដោយ ទឹកមុខ ស្រស់ស្រាយ រីករាយ គ្រប់ៗគ្នា។ក្នុងនោះ គេឃើញ ហ្វេសប៊ុកមួយឈ្មោះ Net Sophonary Nary ដែលបានបង្ហោះក្នុងទិដ្ឋភាព នៃពិធីភ្ជាប់ពាក្យ (ពិធីពិសាស្លាដក់ និងកន្សែង) បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “កម្មពិធីពិសាស្លាដក់ កន្សែងក្មួយស្រី”។អត់ទាន់អស់ទេ នៅមុននេះ បន្តិច នាថ្ងៃដដែល គេឃើញ ប្អូនស្រីបង្កើត របស់លោក ឌួង ឆាយ បានបង្ហោះរូបភាពមួយសន្លឹកថតជុំគ្នា ក្នុងថ្ងៃភ្ជាប់ពាក្យបងប្រុស រួចទំលាយរឿងមួយទៀត ប្រាប់ថា “Hea chay ចែចូវ day bride sart Sa hav..mummy pen rerse” មានន័យថា “ហ៊ា ឆាយ ថ្ងៃចែចូវ កូនក្រមុំ ស្អាតសាហាវ ម៉ាក់ៗ ប៉ិនរើស”។ឃើញបែបនេះ អ្នកប្រើប្រាស់ នៅក្នុងហ្វេសប៊ុក ជាច្រើនបានបង្ហាញអារម្មណ៍ ៖ Congratulations, Wow congrats, ចូលរួមអបអរសាទរបងប្រុស, ជូនពរហ៊ារឆាយជួបសុភ មង្គល, កូនក្រមុំ ស្អាត ដល់ហើយ, so beautiful,ជូនពរបង ជួបប្រទះសុភមង្គលរហូតទៅ, សូមអបអរសាទរ អ្នកទំាងពីរ, Congratulations idol, សូមអបអរសាទរ ហ៊ា ឆាយ, ស្អាតណាស់បង។ ព្រមទំាងនៅមានពាក្យអបអរសាទរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។នៅមានពាក្យពេញចិត្តជាច្រើនទៀត ពេលដឹងលោក ឌួង ឆាយ បានភ្ជាប់ពាក្យជាមួយអនាគត ភរិយា ដ៏ស្រស់ស្អាតម្នាក់នេះ ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត តោះទៅមើលរូបភាព ស្អាតៗ ក្នុងថ្ងៃភ្ជាប់ពាក្យ របស់ លោក ឌួង ឆាយ និង ហ៊ ម៉ីលី ទំាងអស់គ្នា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
Leave A Reply

Your email address will not be published.