មិនមែន Tangmo តែជា ! ធ្លាយវីដេអូថ្មី Tangmo ហែលទឹកកណ្តាលទន្លេ តែត្រូវអ្នកជិះឃើញមិនជួយ ស្រាប់តែពេលនេះម្ចាស់នេះចេញបកស្រាយហើយ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនមែន Tangmo តែជា ! ធ្លាយវីដេអូថ្មី Tangmo ហែលទឹកកណ្តាលទន្លេ តែត្រូវអ្នកជិះឃើញមិនជួយ ស្រាប់តែពេលនេះម្ចាស់នេះចេញបកស្រាយហើយ…បើគិតតាំងពីថ្ងៃកើតហេតុ រឿងក្តីការស្លាប់ដោយការធ្លាក់ដ៏ទឹកគួរឱ្យសង្ស័យរបស់តារាសម្តែងស្រី Tangmo ត្រូវបានអូសបន្លាយទៅអស់ជិត ១ ខែទៅហើយ ដោយគេមិនទាន់រកឃើញការពិតណាមួយ ដែលអាចធ្វើបកអាក្រាតរឿងនេះនៅឡើយ បើទោះជាភស្តុតាងផ្សេងៗត្រូវបានទម្លាយជារឿយៗក៏ដោយ។យ៉ាងណាមិញ កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ២០២២ កន្លងទៅនេះ មានឃ្លីបវីដេអូថ្មី ទាក់ទងជាមួយនឹងរឿងក្តីនេះមួយទៀតហើយ ដែលយកចេញពីកាម៉េរ៉ាសុវត្ថិភាពនៅក្បែរកន្លែងកើតហេតុនោះ។ក្នុងនោះ តាមរយៈឃ្លីបមួយនេះ គេបានអះអាងថា Tangmo កំពុងតែព្យាយាមហែលទឹកខ្វៃៗឱ្យដល់ច្រាំង ហើយស្រាប់តែមានទូកមួយបានជិះទៅឃើញ ប៉ុន្តែមិនបានជួយនាងឡើយ ដោយបកក្រោយជិះហួសទៅវិញ។ យ៉ាងណាមិញ ចុងក្រោយនេះបុរសជាម្ចាស់ទូកដែលត្រូវបានគេអះអាងថាឃើញ Tangmo នោះ ក៏បានចេញមុខមកទម្លាយរឿងរ៉ាវប្រាប់អ្នក កាសែត និង កម្មវិធីរួចរាល់ហើយ។លោកបានឱ្យដឹងថា តាមពិតទៅនៅថ្ងៃកើតហេតុនោះ លោកបានចេញទៅរកត្រីនៅម៉ោង ៨ យប់ជាប្រចាំ ហើយលោកក៏បានអះអាងថា លោកមិនបានស្គាល់ Poh នោះទេ ហើយក៏មិនបានទទួលលុយពីនរណាមកបិទមាត់នោះដែរ។ ចំណែកអ្វីដែលលោកបានឃើញនោះ តាមពិតទៅជាគល់ឈើមានប្រវែងជាង ១ ម៉ែត្រឯណោះ ហើយមូលហេតុដែលលោកឈប់ទូកមើលនោះ ដោយសារតែខ្លាចគល់ឈើនេះ វាជាប់នឹងលបត្រីរបស់លោក ហើយលោកអះអាងមិនមែនជាមនុស្ស ឡើយ បើថាជាមនុស្សហើយលោកមិនជួយនោះ គឺលោកខ្លួនឯងមិនមែនជាមនុស្សទេ។លោកបានបន្តទៀតថា នៅម៉ោងប្រហែល ១០ លោកបានឃើញទូកមួយទៀត ប្រហែលដូចជាទូកកើតហេតុ បានជិះមកដូចរកអ្វីម្យ៉ាង ហើយឮសំឡេងមនុស្សស្រីនិយាយឮៗ តែលោកស្តាប់អ្វីមិនបានឡើយ ហើយក៏មិនចាប់អារម្មណ៍ រហូតដល់ព្រឹកឡើងទើបដឹងដំណឹង Tangmo ធ្លាក់ទឹក ទើបគិតថាពេលដែលលោកឮសំឡេងនោះ គឺប្រហែលជាពេលដែលនាងធ្លាក់ទឹកហើយ។យ៉ាងណាមិញ នៅតែមានមហាជនមួយចំនួននៅតែមិនជឿសម្តីបុរសនេះដដែល គេនៅតែគិតថាលោកប្រាកដជាត្រូវបានខាងណាមួយ បិទមាត់មិនឱ្យនិយាយមិនខាន៕សូមទស្សនាវីដេអូខាងក្រោម៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
Leave A Reply

Your email address will not be published.