ក្ដៅៗ ! កោសល្យវិច័យ លើកសំម្បីអនាម័យរបស់ Tangmo ពេលនេះគ្រូពេទ្យកោសល្យវិច័យ ទម្លាយលទ្ធផលចេញហើយថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្ដៅៗ ! កោសល្យវិច័យ លើកសំម្បីអនាម័យរបស់ Tangmo ពេលនេះគ្រូពេទ្យកោសល្យវិច័យ ទម្លាយលទ្ធផលចេញហើយថា… កាលពីពេលថ្មីៗនេះ លោកស្រីវេជ្ជបណ្ឌិត Porntip Rojanasunan ដែលត្រូវគេស្គាល់ថាជា វេជ្ជបណ្ឌិតផ្នែកកោសល្យវិច័យល្បីរបស់ថៃ បានបង្ហាញឱ្យដឹងថា គេបានរកឃើញបន្ទះសំម្បីអនាម័យ ដែល Tangmo បានប្រើ នៅពេលថ្ងៃកើតហេតុ។ជាមួយគ្នានោះ លោកស្រីវេជ្ជបណ្ឌិត Porntip បានទម្លាយពីលទ្ធផលបញ្ជាក់ពីបន្ទះសំម្បីអនាម័យ ដែល Tangmo ប្រើ នៅពេលជួបហេតុការណ៍គ្រោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្នាក់។ក្នុងនោះ គ្រូពេទ្យកោសល្យវិច័យនៅមន្ទីរពេទ្យប៉ូលិសបានធ្វើតេស្តលើបន្ទះសំម្បីអនាម័យ ដើម្បីស្វែងរក អ៊ុយរ៉េ ឬហៅថា carbamide គឺជាសមាសធាតុសរីរាង្គ។ អ៊ុយរ៉េ មានតួនាទីសំខាន់ក្នុងការបំប្លែងសារធាតុអាសូតនៅក្នុងទឹកនោម។នេះបើតាមសម្តីសាក្សី បានឱ្យដឹងថា Tangmo បានបត់ជើងតូចនៅខាងក្រោយទូក មុនពេលធ្លាក់ចូលក្នុងទន្លេ។ ប៉ុន្តែជាក់ស្ដែង លទ្ធផលនៃការពិនិត្យលើបន្ទះសំម្បីអនាម័យ គឺមិនបានរកឃើញសារធាតុ អ៊ុយរ៉េ ដែលជាសារ ធាតុអាសូតទឹកនោម ឡើយ។យ៉ាងណាមិញ បើយោងតាមប្រភពចេញពី Ejan បានទទួលព័ត៌មានពីអ្នកជំនាញស៊ើបអង្កេតក្នុងរឿងករណីនេះ បានធ្វើសន្និដ្ឋាន ដែលមិនអាចរកឃើញសារធាតុ អ៊ុយរ៉េ លើបន្ទះសំម្បីអនាម័យនោះគឺ៖១. រយៈពេលក្នុងការលង់ទឹក ២. បរិមាណទឹកនោម ដែលមានជាប់សំម្បីអនាម័យ មុនពេលធ្លាក់ចូលទៅក្នុងទឹក មានតិចតួច។៣. ពេលស្លាប់ រន្ទះរាងកាយទាំងអស់របស់អ្នកស្លាប់ត្រូវបានបើក។ រាងកាយនឹងបញ្ចេញសារធាតុរាវ អាចបណ្តាលឱ្យបន្ទះសំម្បីអនាម័យ ដែលអ្នកស្លាប់បានប្រើ ប៉ះនឹងសារធាតុផ្សេងទៀត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលធ្វើឱ្យសារធាតុ អ៊ុយរ៉េ មិនអាចរកឃើញបាន ព្រោះក្នុងបរិមាណតិចពេក។ទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការសន្និដ្ឋាន ប៉ុណ្ណោះ សម្រាប់ការពិតច្បាស់លាស់យ៉ាងណានោះ មានតែរង់ចាំការបញ្ជាក់ពីអ្នកទទួលខុសត្រូវចំពោះករណី ការស្លាប់របស់តារាស្រី Tangmo៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
Leave A Reply

Your email address will not be published.