បុរសបែកថ្នាំម្នាក់ប្រើដុំថ្មគប់ធ្លុះទ្វារស័ង្កសីនិងខូចកៅអីជ័រ ពេលនេះត្រូវឃាត់ខ្លួន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បុរសបែកថ្នាំម្នាក់ប្រើដុំថ្មគប់ធ្លុះទ្វារស័ង្កសីនិងខូចកៅអីជ័រ ពេលនេះត្រូវឃាត់ខ្លួន…ភ្នំពេញ ៖ បុរសបែកថ្នាំម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួន ខណៈប្រើដុំថ្មគប់ធ្លុះទ្វារស័ង្កសីនិងខូចកៅអីជ័រ ចោទពីបទ «ធ្វើឱ្យខូចខាតដោយចេតនានូវទ្រព្យសម្បត្តិអ្នកដទៃ» នៅផ្ទះលេខ៣៨ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ១៧ មីនា ឆ្នាំ២០២២ វេលាម៉ោង៩ និង៣០នាទីយប់។ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ យ៉ា សាលី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះកើតហេតុ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកជនសង្ស័យឈ្មោះ គង់ ស៊ីហ៊ុយ ភេទ ប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាងៅ សង្កាត់ និរោធ ខណ្ឌច្បារអំពៅ។ប៉ូលិសបន្តថា មុនពេលកើតហេតុជនសង្ស័យជាមនុស្សញៀនគ្រឿងញៀនខ្លាំង ដើរមកដល់យកកៅអីជ័រជនរងគ្រោះ០២ បោកលើដីបែក ហើយយកដុំថ្មគប់ផ្ទះជនរងគ្រោះ បណ្តាលឱ្យធ្លុះទ្វារស័ង្កសីនិងកំពិតជាច្រើនកន្លែង រួចគប់ជនរងគ្រោះថែមទៀតតែមិនត្រូវ ,ពេលនោះជនរងគ្រោះឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់តែម្តង៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
Leave A Reply

Your email address will not be published.