អីយ៉ូង ស្ងាត់ៗចំរើន សុភ័ក្រ ទិញឡានទំនើបមួយគ្រឿងនេះ ចូលផ្ទះបាត់ រួចមានប្រាប់យ៉ាងខ្លីថា…
អីយ៉ូង ស្ងាត់ៗចំរើន សុភ័ក្រ ទិញឡានទំនើបមួយគ្រឿងនេះ ចូលផ្ទះបាត់ រួចមានប្រាប់យ៉ាងខ្លីថា…ពុកម៉ែ បងប្អូន មិនតិចនាក់ទេ ច្បាស់ជាស្គាល់ជាក់ជាមិនខាន ចំរើន សុភ័ក្រ នោះ ដែលជា បេក្ខជន ធ្លាប់ចូលប្រឡងក្នុង កម្មវិធីប្រលងចម្រៀង ល្បីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី១ កំឡុង ខែកញ្ញា ឆ្នាំ 2014 ដោយកាលនោះ សុភ័ក្រ បានលើកយកចម្រៀងមួយបទ ក្រោមចំណងថា “គ្មានថ្ងៃអូនមិនយំ” មកធ្វើការប្រកួត។បច្ចុប្បន្ន តារាស្រីរូបនេះ កំពុងជោគជ័យ ក្នុង
អាជីព និងមុខជំនួញផ្ទាល់ខ្លួនផងដែរ ព្រមទំាងលេចមុខ ក្នុងកម្មវិធីតូចធំ មិនដែលដាច់ឡើយ ពិសេស ហ្វេនៗ នៅតែគាំទ្រដដែល រាល់បទចម្រៀង ថ្មីៗ របស់ ចំរើន សុភ័ក្រ ដែលនៅតែបំពេរ អារម្មណ៍អ្នកស្តាប់ មិនឲ្យធុញទ្រាន់ឡើយ។ចំណែកនៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២ នេះ គេឃើញ តារាចម្រៀង ចំរើន សុភ័ក្រ ទើបបានទិញឡានទំនើបមួយគ្រឿង ពណ៌ស ចូលផ្ទះបាត់ ស្អាតញាក់សាច់ហ្មង រួចប្រាប់យ៉ាងខ្លីថា “ថ្ងៃនេះ ថ្ងៃជាវេលាល្អ ព្រះឥន្ទសាទរ ទេវតា បាចផ្កា នាំប្អូនស្រីពៅ តុបតែងកាយយា
រួចជូនជីវា ចូលគេហដ្ឋាន ប្អូនអើយ ប្អូនស្រី សូមប្អូន ជួយបង មាសប្រាក់ កែវកង រកស៊ីមានបាន ទោះទៅឆ្ងាយជិត សូមសុខក្សេមក្សាន្ត សត្រូវជិតប្រាណ បរវាស ជៀសឆ្ងាយថ្ងៃព្រហស្បតិ៍ ១៥ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី17 ខែមីនា ឆ្នាំ2022″។ក្រោយឃើញបែបនេះ អ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក មិនតិចនាក់ទេ បានចូល comment ព្រាតថា ៖ Congratulations sister, អបអរសាទរ ប្អូនទាំងពីរ លាភ ហេង ហេង ជានិច្ច, កប់ ញាក់, Wow ចង់មាន
ជីវិត ដូចម៉ាក់ភ័ក្រដែរ, សំណេរ សរសេរ អានទៅ ពិតជាពីរោះ ដូចប្អូនស្រីច្រៀង អ៊ីចឹង ជូនពរហេងៗ, ចេះតែងកំណាព្យទៀត អាយដល, អេមណាស់។ព្រមទំាងនៅមានពាក្យ ជូនពរ ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាព ខាងក្រោមនេះ ទំាងអស់គ្នា ៖