កម្សក់ណាស់ ! មកដឹងប្រវត្តិតុក្កតាពណ៌ផ្កាឈូក ក្រោយបានគេទម្លាយថា តុក្កតាពណ៌ផ្កាឈូក ដែលគេបានដាក់ក្នុងមឈូស របស់ Tangmo….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កម្សក់ណាស់ ! មកដឹងប្រវត្តិតុក្កតាពណ៌ផ្កាឈូក ក្រោយបានគេទម្លាយថា តុក្កតាពណ៌ផ្កាឈូក ដែលគេបានដាក់ក្នុងមឈូស របស់ Tangmo….រឿងហេតុកើតឡើងចំពោះតារាសម្ដែងស្រី Tangmo Nida នៅតែជាករណីដែលសង្គមកំពុងយកចិត្តទុកដាក់ និង តាមដានលើបញ្ហាប្រព័ន្ធយុត្តិធម៌។ ចំពោះមូលហេតុនៃការស្លាប់របស់តារាសម្ដែងស្រី Tangmo ដែលកាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២២សពរបស់នាងបានធ្វើកោសល្យវិច័យលើកទី២ បើតាមការទម្លាយពីម្ដាយ Tangmo។ ក្នុងនោះ ចំពោះមូលហេតុដែល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មឈូសមានពណ៌ផ្កាឈូក មិនមែនជាពណ៌ត្នោត ព្រោះពណ៌នេះគឺជាពណ៌ដែល Tangmo ចូលចិត្ត។លើសពីនេះ នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២២ នៅក្នុងកម្មវិធីពេលព្រឹករបស់ប៉ុស្តិ៍លេខ ៣ ថៃ បានរាយការណ៍បន្ថែមថា គ្រួសាររបស់ Tangmo ក៏បានដាក់តុក្កតាពណ៌ផ្កាឈូកមួយ នៅក្នុងមឈូសរបស់នាងផងដែរ។ដោយ តុក្កតានេះ គឺជារបស់ Tangmo ស្រឡាញ់ ព្រោះវាជាអំណោយដែល Tangmo ទិញឱ្យលោកពុក មុនពេលគាត់ស្លាប់។ ដូចដែលបានឃើញហើយ រាល់ពេលដែលឪពុករបស់ Tangmo សម្រាក ព្យាបាលជំងឺនៅមន្ទីរពេទ្យ ជាធម្មតាគាត់តែងយកតុក្កតានេះ ទៅគេងជាមួយ។យ៉ាងណាមិញ បើក្រឡេកមើលទៅរូបថតដែល Tangmo បានបង្ហោះ កាលពីឆ្នាំ ២០២០ ឃើញថា តារាស្រីរូបនេះ បានបង្ហោះរូបថតឪពុកកំពុងសម្រាន្ត ជាមួយនឹងតុក្កតាពណ៌ផ្កាឈូកនៅលើគ្រែ ក្នុងមន្ទីរពេទ្យ។ មិនតែប៉ុណ្ណោះ ក៏មានរូបថតជាច្រើនសន្លឹកទៀតរបស់ឪពុកនាង តែងនៅជាប់នឹងតុក្កតាដែលកូនស្រីទិញជាកាដូ មិនថា សម្រាន្ត អង្គុយញ៉ាំអាហារ តុក្កតានេះនៅក្បែរគាត់គ្រប់ពេល៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
Leave A Reply

Your email address will not be published.