លុយ ៣០០លានរៀល មានក្នុងកុង ABA របស់លោក ឌួង ឆាយ មិនមែនចង់អួតទេ គឺមានគោលបំណងមួយ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លុយ ៣០០លានរៀល មានក្នុងកុង ABA របស់លោក ឌួង ឆាយ មិនមែនចង់អួតទេ គឺមានគោលបំណងមួយ….លោក ឌួង ឆាយ ត្រូវបានមហាជនស្គាល់ថាជាអ្នកជំនួញដ៏ល្បីឈ្មោះមួយរូបក្នុងសង្គម ដោយកាលពីថ្មីៗនេះលោកមានសមត្ថភាពអាចស្វែងរកប្រាក់ដើម្បីដោះបំណុលទំហំ ១០លានដុល្លារ ដែលលោកឪពុករបស់លោកបានបន្សល់ទុកជាវិបត្តិធំមួយសម្រាប់គ្រួសារ។ជារឿយៗគេតែងតែឃើញលោកបង្ហោះសារនៅលើបណ្ដាញសង្គមផ្លូវការរបស់លោក ដោយពេលខ្លះបានបង្ហោះទាក់ទងទៅនឹងគ្រួសារ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងពេលខ្លះទៀតលោកបានបង្ហោះទាក់ទងនឹងរឿងរ៉ាវដែលជួយដល់ការលើកស្ទួយប្រទេសកម្ពុជាផងដែរ។ថ្មីៗនេះដែរលោក ឌួង ឆាយ បានបង្ហោះរូបភាពមួយសន្លឹកដែលបង្ហាញអំពីទឹកប្រាក់ជារូបិយប័ណ្ណប្រាក់រៀល ដែលលោកបានរក្សាទុកជាមួយធានាគារ ABA ដែលក្នុងនោះឃើញថាមានទឹកប្រាក់រហូតដល់ខ្ទង់ ៣០០លានរៀល ដែលស្មើនឹងប្រមាណជាង ៧ម៉ឺនដុល្លារ។ការបង្ហោះរូបភាពនេះ មិនមែនក្នុងគោលបំណងបង្អួតពីទ្រព្យសម្បត្តិនោះទេ ប៉ុន្តែលោក ឌួង ឆាយ បានលើកឡើងបែបនេះថា ៖ “ខ្ញុំតែងតែ សន្សំលុយជាតិយើងដើម្បីជាការលើកស្ទួយ និងការគាំទ្រដល់វិស័យប្រាក់ជាតិយើង។ ពេលនេះចំនេញបានខ្លះដែរ #ចូលរួមប្រើប្រាស់ប្រាក់ខ្មែរយើងទាំងអស់គ្នាណា”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
Leave A Reply

Your email address will not be published.