ទឹកចិត្តម្ដាយ ! ម្តាយ សុន ស្រីពេជ្រ ប្រវេប្រវាផ្ញើខ្សែក មាសឲ្យលក់គ្រាន់តែដឹងថាកូនវះកាត់ ខ្លាចកូនខ្វះលុយថ្លៃពេទ្យ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហ្វេសប៊ុក៖ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ហាក់មានការភ្ញាក់ផ្អើលជាខ្លាំង ដោយនៅសុខៗ ឃើញតារាចម្រៀង សុន ស្រីពេជ្រ បានបង្ហោះរូបថតប៉ុន្មានសន្លឹកនៅលើគណនីហ្វេសប៊ុករបស់ខ្លួន បង្ហាញពីសកម្មភាពកំពុងដេកស្តូកនៅលើគ្រែអ្នកជំងឺ នៅដៃមានបណ្តោងសេរ៉ូមផង ហើយក្នុងនោះអ្នកនាងក៏បានបញ្ជាក់ទៀតថា អ្នកនាងមានជំងឺត្រូវវះ.កា.ត់ ។រឿងដែលរំជួលចិត្តជាខ្លាំងនោះ សុន ស្រីពេជ្រ ក៏បាននិយាយរៀបរាប់នូវទឹកចិត្តម្តាយជាទីគោរពស្រលាញ់ ដោយគ្រាន់តែដឹងថានាងត្រូវចូល ពេទ្យវះ.កា.ត់.ដូច្នេះ គាត់បានដោះខ្សែកផ្ញើបងស្រីនាងយកទៅលក់ ព្រោះខ្លាចកូនខ្វះលុយឲ្យថ្លៃពេទ្យ ខណៈខ្សែកមាសមួយខ្សែនោះ សុន ស្រីពេជ្រ ជាអ្នកទិញជូនគាត់ ។ដោយសារតែរំភើបចិត្តនឹងក្តីស្រលាញ់របស់អ្នកម្តាយខ្លាំងពេក សុន ស្រីពេជ្រ ក៏បានសរសេរសាររៀបរាប់ទាំងដៃកំពុងបណ្តោងសេរ៉ូមនៅឡើយ ដោយបង្ហោះនៅលើគណនីហ្វេសប៊ុកថា៖ “អ្នកម្តាយរបស់កូនអើយលឺសូរកូនវះ.កា.ត់.ម៉ែផ្ញើខ្សែករតាមរយះបងស្រីឲ្យទៅលក់ខ្លាចកូនខ្វះលុយអោយពេទ្យ ទឹកចិត្តម្តាយ តែកូនមិនយកទៅលក់ទេម៉ែទុក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចុះព្រោះកូនបានទិញជូនម៉ែហើយ ស្រលាញ់ម៉ែ អាណិតម៉ែ” ។ទន្ទឹមនឹងនេះផងដែរ ក៏មានមហាជនជាច្រើន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បាននាំគ្នាផ្ញើរសារជូនពរដល់ ស្រីពេជ្រ ឲ្យបានឆាប់ជាសះស្បើយផងដែរ ៕ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
Leave A Reply

Your email address will not be published.