គួរឲ្យស្ដាយណាស់ ! ម្ចាស់មេដៃមាសស៊ីហ្គេម ២០១៩ ខាន់ ចេសា ខកខានប្រកួតស៊ីហ្គេម២០២២ ដោយសារតែថ្លឹងទម្ងន់ លើស ២ក្រាម…..

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឲ្យស្ដាយណាស់ ម្ចាស់មេដៃមាសស៊ីហ្គេម ២០១៩ ខាន់ ចេសា ខកខានប្រកួតស៊ីហ្គេម២០២២ ដោយសារតែថ្លឹងទម្ងន់ លើស ២ក្រាម…..ហាណូយ៖ កីឡាការិនីជឺជិតស៊ូកម្ពុជា ខាន់ ចេសា នឹងខកខានក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម ដោយសារមិនអាច ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឆ្លងផុតដំណាក់កាលថ្លឹងទម្ងន់ ក្នុងនោះលើស២ក្រាម។ក្នុងសេចក្ដីថ្លែងការណ៍ ចំពោះករណីរបស់កីឡាការិនី ចាន់ ចេសា ម្ចាស់មេដាយមាស អាសុី ២០១៨ និងមេដាយមាស សុីហ្គេម ២០១៩ មិនអាចឆ្លងកាត់ដំណាក់កាលថ្លឹងទម្ងន់ផុត ដោយសារលេីសទម្ងន់កំណត់ដែលបានចុះឈ្មោះ គឺ ៤៨kg ប៉ុន្តែនៅពេលថ្លឹងទម្ងន់ ឃើញថាលេីសទម្ងន់ ២g ដូចនេះ ចាន់ ចេសា មិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតឡើយ ព្រោះវាផ្ទុយទៅនឹងបទបញ្ជាការប្រកួតរបស់សហព័ន្ធ Juitjutsu អន្តរជាតិ និងបទបញ្ជាបច្ចេកទេសរបស់ SEA Games Technical handbook។គណ:កម្មាធិការជាតិអូឡាំពិ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កម្ពុជា សូមបងប្អូនជនរួមជាតិយោគយល់ និងអធ្យាស្រ័យខ្ពស់ ហេីយបន្តជំរុញ និងលេីកទឹកចិត្តដល់កីឡាករ កីឡាការិនីយេីងបន្តទៀត។សូមជម្រាបជូនថា ប្រភេទកីឡាជឺជីតស៊ូ ក្នុងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម គ្រោងនឹងប្រកួតនៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២២នេះ ខណៈ ដើមឡើយកម្ពុជា មានកីឡាការិនី ២រូបចូលរួមប្រកួតគឺ ខាន់ ចេសា និង ម៉ាប់ សុខហួយ៕ប្រភព Cambodia 2023 ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
Leave A Reply

Your email address will not be published.