ចេះតែឲ្យគាត់អរម៉ង ! ខំអរថាគេជួយលុយ ១៣៥ ០០០ ដុល្លារ តែមកដល់ពេលនេះ ផេនខេក ថាគ្មានទេ គឺទទេស្អាត…ខំអរថាគេជួយលុយ ១៣៥ ០០០ ដុល្លារ តែមកដល់ពេលនេះ ផេនខេក ថាគ្មានទេ គឺទទេស្អាតអត្ថបទដោយ៖ បេប៊ី ឧសភា ១២, ២០២២រឿងរ៉ាវអាស្រូវ ផេនខេក បានជំពាក់បំណុលគេ ១៥ ម៉ឺនដុល្លារ បានផ្ទុះកក្រើក
ពេញបណ្ដាញសង្គម កំពុងត្រូវបានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសបន្ទាប់ពីមានអ្នកលក់អនឡាញដ៏ល្បីម្នាក់ បានឡាយវីដេអូប្រកាសក្ដែងៗនៅលើបណ្ដាញសង្គមហ្វេសប៊ុក និង Tik Tok ថានឹងជួយសងបំណុលជំនួស ផេនខេក រហូតដល់ទៅ ៩០ ភាគរយនៃបំណុលសរុប ដែលស្មើនឹងចំនួនទឹកលុយ ១៣៥ ០០០ ដុល្លារ។ ចូលរួមជាមួយ
ប្រជាប្រិយក្នុង Telegram ដើម្បីទទួលបាននូវព័ត៌មានកម្សាន្តថ្មីៗក្រោយដំណឹងសងបំណុលជំនួសនេះបានប្រកាសសាយភាយពេញបណ្ដាញសង្គម បានធ្វើឱ្យ ផេនខេក ដែលជាសាមីខ្លួនអរស្ទើរហោះ ហើយក្នុងនោះអ្នកគាំទ្រនាងជាច្រើនក៏នាំគ្នាជួយអរជំនួសដែរ ប៉ុន្ដែក្ដីសង្ឃឹមដ៏ធំធេងនេះ បានបាត់បង់ទៅវិញគ្មានសល់ បន្ទាប់ពី ផេនខេក បាន
ចេញមុខបង្ហោះសារ និង ឡាយវីដេអូបញ្ជាក់ច្បាស់ៗទាំងអស់សង្ឃឹមថា រឿងលុយ ១៣៥ ០០០ ដុល្លារនោះ មិនមែនជាការពិតឡើយ។ផេនខេក បង្ហោះសារនៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ ទាក់ទងនឹងរឿងលុយនោះថា ៖ «ខ្ញុំនឹងឡាយនិយាយពីរឿងលុយ 135 000$ ព្រោះវាមិនមែនជារឿងពិត គាត់មិនបានជួយខ្ញុំឡើយ ខ្ញុំកំពុងពិបាកហើយគាត់នៅធ្វើចឹងទៀត»៕







