វីវរហើយ! ក្រោយល្បីខ្លាំងពេកលើឆាក Cambodia Idol បទ“ខ្ចីលុយម៉ែក្មេក” ស្រាប់តែកូនស្រី កវីស្ទឹងសង្កែ គង្គ ប៊ុនឈឿន ប្រតិកម្ម ព្ម្ម រួចដាស់តឿន ភៀន ភារិន ចំៗថា…(មានវីដេអ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វីវរហើយ! ក្រោយល្បីខ្លាំងពេកលើឆាក Cambodia Idol បទ“ខ្ចីលុយម៉ែក្មេក” ស្រាប់តែកូនស្រី កវីស្ទឹងសង្កែ គង្គ ប៊ុនឈឿន ប្រតិកម្ម ព្ម្ម រួចដាស់តឿន ភៀន ភារិន ចំៗថា…កាលពីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២២ បេក្ខជន ភៀន ភារិន បានលើកយកបទចម្រៀងមួយបទ មានចំណងជើងថា «ខ្ចីលុយម៉ែក្មេក» មកបង្ហាញសមត្ថភាពក្នុង កម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៤ ក្នុងវគ្គ Judge Audition។ក្រោយបញ្ចេញសមត្ថភាពរួច គណៈកម្មការទាំងអស់ សុទ្ធតែបានសរសើរពីទេពកោសល្យរបស់ បេក្ខជនរូបនេះ ហើយសម្រេចផ្ដល់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «យេស»៤ដល់រូបគេ ដោយសំឡេងព្រមៗគ្នាតែម្ដង។ ទោះយ៉ាងណា ភ្លាមៗនោះ គេមិនដឹងថា ចម្រៀងមួយបទនេះ មានប្រភពមកណាទេ។លុះដល់គ្រួសារកវីស្ទឹងសង្កែ គង្គ ប៊ុនឈឿន ប្រតិកម្ម ទើបដឹងថា បទនេះ ត្រូវបានអ្នកដំបូង ក្រឡៃចេញពីបទ«សែនឈឺចិត្ត» រហូតមាន អ្នកមិនដឹងយកមកប្រឡង ក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកខាងលើនេះ ធ្វើឲ្យក្មេងជំនាន់ក្រោយកាន់តែយល់ច្រឡំ។ជាក់ស្ដែង នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ កូនស្រីកវីស្ទឹងសង្កែ គង្គ ប៊ុនឈឿន បានប្រតិកម្ម តាមរយៈសំណេរយ៉ាងវែងអន្លាយថា «យើងខ្ញុំជាក្រុមគ្រួសារសូម សំណូមពរម្ដង ហើយម្ដងទៀតបញ្ឈប់ការយកស្នាដៃមរតកដើមយកមកច្រៀងបំពានបំផ្លាញសិទ្ធិស្នាដៃកវីស្ទឹងសង្កែ គង្គ ប៊ុនឈឿនបទ សែនឈឺចិត្ត (ម្តាយក្មេកមកលេង) ម្ចាស់សំនៀង រស់ សេរីសុទ្ធា ច្រៀងមានដាក់ក្នុងប្រលោមលោក រឿងពិតរបស់ខ្ញុំ យកមកក្រឡៃដាក់ពាក្យថ្មី (ខ្ចីលុយម៉ែក្មេក ) អ្នកដំបូងដែលយកបទ មកក្រឡៃ រហូតមាន អ្នកមិនដឹងយកមកប្រលង ក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក ធ្វើអោយក្មេងជំនាន់ក្រោយកាន់តែយល់ច្រឡំ បទចម្រៀង មិនគិតពីម្ចាស់ដើម រួមទាំងការលួចរាប់រយបទផ្សេងទៀតរៀបរាប់មិនអស់ សូមឆាប់ដកសាច់ភ្លេង ទំនុកច្រៀងចេញ ពី យូធូប ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឬ អ្វីផ្សេងទៀត ពួកខ្ញុំមិនអនុញ្ញាតទេ បើពុំនោះទេ ត្រូវប្រឈមនឹងច្បាប់កម្មសិទ្ធិបញ្ញាសូមបញ្ជាក់ថា ពួកខ្ញុំគាំទ្រស្នាដៃកូនខ្មែរបង្កើតថ្មី រក្សាទម្រង់ដើម តែមិនក្រឡៃបទ ម្ចាស់ដើម . កន្លងមក ដូច រឿងនាយចឺមច្រៀង បទ នឹកភូមិភ្នំធំ ដែលយកមកក្រឡៃថ្មី ធ្វើអោយក្រុមគ្រួសារខ្ញុំចេញមុខ តវ៉ា .កាលនោះមានមនុស្សជាច្រើនគិតថា ម្តាយខ្ញុំបានប្ដឹងបាន លុយ បានអី ហើយដើរ រករឿងគេ គ្រាន់តែយកបទចម្រៀងមក ច្រៀងថ្មី សោះ .តាម ការពិតក្រុមគ្រួសារខ្ញុំមិនដែលប្ដឹងអ្នកណា ឬ បានសំណងពី នរណាម្នាក់ទេ .តើខុសទេដែលម្ចាស់ដើមទាមទារថែរក្សាកម្មសិទ្ធិ បទចម្រៀងរបស់ខ្លួន? សូមមានសុខភាពល្អ ដល់ បងប្អូនគ្រប់ៗគ្នាដែលគាំទ្រចម្រៀងមរតកដើម សូមអរគុណ ដោយក្តីគោរពពីនាងខ្ញុំ ប៊ុនឈឿន សូរីវិល័យ ជាកូនស្រី (អ្នកកាន់ផេករបស់លោកប៉ា គង្គ ប៊ុនឈឿន)»៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
Leave A Reply

Your email address will not be published.