សើចផ្អើលទៀតបាត់ ! ឌួង ឆាយ ចង់រៀនសម្ដែងពីនាយពែកមី, ស្រាប់តែតារាកំប្លែងរូបនេះ តបវិញថា…មហាជនទូទៅ ពិសេស អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន បុគ្គលល្បី 2 រូបនេះ ម្នាក់ គឺ លោក ឌួង ឆាយ ដែលជាអ្នកជំនួញវ័យក្មេងកំពុង
ជោគជ័យខ្លាំង និងម្នាក់ទៀត គឺ លោក ចែម ចាន់រ៉ា ហៅ នាយ ពាក់មី ដែលជាអ្នកកំប្លែង ដ៏ល្បីល្បាញម្នាក់ នៅក្នុងប្រទេសកម្ពុជាយើង។ស្រាប់តែម្សិលម៉ិញនេះ នាថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២២ នៅសុខៗ ស្រាប់តែ លោក ឌួង ឆាយ បានប្រកាសចង់ឲ្យ នាយ ពាក់មី បង្រៀនសម្តែងដល់
លោក ដោយសរសេរថា “បង Chem Chanra ចែម ចាន់រ៉ា បង្រៀនខ្ញុំអោយចេះសម្តែងផង។ រាល់ថ្ងៃហ្នឹង គឺថា ត្រង់ៗពេក មិនចេះអីសោះ គេអន់ចិត្តយើងរហូត។ បង្រៀនអោយស្លូត ចេះសម្តីផ្អែម ហើយមានពិសណាបង។”។ឃើញបែបនេះ នាយ ពាក់មី ក៏បានចូល comment ភ្លាម ធ្វើឲ្យ គ្រប់
គ្នាសើចផ្អើល ដោយឆ្លើយយ៉ាងខ្លីថា “10$ បង្រៀន 5 ក្បាច់ – ឈុតយំ ឈុតសើច ឈុតលោតទឹក ជ្រោយចង្វា ឈុតដើរស្រាត និងឈុតផ្សេងៗទៀត”។មិនទាន់អស់ទេ ឃើញ ពាក់មី ឆ្លើយបែបនេះ ហ្វេនៗ ដាក់ម្នាក់មួយម៉ាត់ ថា ៖ ឈុតលោតទឹកជ្រោយចង្វា ហានិភ័យ, ដុតបាត់idol,
អាចបានត្រឹម៣ក្បាច់ទេ អ៊ីចឹង ឈុតដើរស្រាត គ្មានឱកាសបានរៀនទេ, ខ្ញុំបាញ់អោយ 50$ សុំចេះតែក្បាច់ លួងប្រពន្ធ បានហើយ បង, លេងចុកៗណាស់។នៅមានការលើកឡើងជាច្រើនទៀត ភាគច្រើនសុទ្ធតែពាក្យលេងសើច ទៅកាន់ តារាកំប្លែង នាយ ពាក់មី ៖









