អីយ៉ូងកាលហ្នឹងស្អាតៗម្ល៉េះ ! នៅសុខៗ ជា វណ្ណារិទ្ធ ទំលាយរូបចាស់ៗប៉ុន្មានសន្លឹក ឃើញហើយ Wow ហើយទាំង ថែមទំាងលួចប្រាប់រឿងមួយទៀតថា…ទស្សនិកជន ក៏ដូចជា ហ្វេនៗ មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោក ជា វណ្ណារិទ្ធ និង អ្នកនាង ស៊ឹម សូលិកា នោះ
ដោយម្នាក់ជាពិធីករដ៏ល្បី និងម្នាក់ទៀតជាតារាសម្តែងស្រី ដ៏ពូកែ ដោយអ្នកទំាងពីរ តែងតែលេចមុខក្នុង កម្មវិធីតូចធំ មិនដែលដាច់ឡើយ ព្រមទំាងទទួលបានការគាំទ្រយ៉ាងខ្លាំង មកទល់ពេលនេះ។ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២២ លោក ជា វណ្ណារិទ្ធ បាន
បង្ហោះរូបភាពចាស់ៗ ប៉ុន្មានសន្លឹក ថតជាមួយ អ្នកនាង សូលិកា រួចប្រាប់យ៉ាងខ្លីថា “អនុស្សាវរីយ៍ និងការចងចាំល្អៗ ជាមួយបង សុឹម សូលិកា, ក្នុងរយៈពេលបំពេញការងារជូនទូរទស្សន៍បាយ័ន អរគុណបងដែលបានរក្សារូបទុក និង ផ្ញើមកប្អូន”។ឃើញរូបនេះភ្លាម គ្រប់គ្នាឡើងភ្ញាក់រួចចូល
comment ព្រាតថា ៖ So sweet, គួរឲ្យស្រឡាញ់ណាស់។ តោះកុំឲ្យខាតពេលយូរ សូមទៅមើលសម្រស់របស់ពួកគាត់ទំាងពីរ ថាមកដល់ពេលនេះ ប្រែប្រួលខ្លាំងប៉ុណ្ណានោះ ៖








