នោះ នោះ រៀងហើយទៅ ក្រោយទម្លាយសារមួយ ស្នេហាធ្វើអោយខ្ញុំឈឺចាប់មែន នឹកឃើញពេលណាចង់តែឡើងលើដើមកោងកាងចងកអោយងា-ប់បាត់…ក្រោយពេលបកស្រាយរួច មហាជនទាំងឡាយបានដាក់ចំៗទាំងក្នុងឡាយ ផល្លា និង ជីង ចក់ ស្តាប់ហើយឆ្អែតបាយគ្រប់គ្នា លុះការបកស្រាយបានបញ្ចប់ អ្វីៗនៅតែមិនដូចដើម គឺគាត់ទាំង២មិនបានត្រូវគ្នាវិញទេ។ផល្លាបន្តថា ដោយសារតែគាត់ហូបស្រានៅក្នុង Clup ច្រើនពេក ធ្វើអោយគាត់គ្រប់គ្រងស្មារតីលែងជាប់ ហើយក៍មិននឹកស្មានថា ចក់មកចូលរួមដែល ហើយក៍បានឈរថតក្បែរគ្នាតែម្តង ដោយគាត់មិនបានចាប់
អារម្មណ៍ លុះដល់ពេលធ្លាយរូបភាពនេះ ទើបគាត់ហួសចិត្ត និយាយលែងចេញ។រួចគាត់បន្តក្នុងឡាយនោះទៀតថា មីងមិនទាន់បានត្រូវគ្នាជាមួយប្តីមីងទេ ហើយរូបថតនោះមីងសុំបញ្ជាក់ម្តងទៀត គឺមីងមិនដឹងពិតមែន ណាមួយវាងងឺត ហើយប្រហែលមីងហូបស្រាច្រើនពេក មីងមិនដឹងពិតមែន ហើយក៍មិនបាននិយាយកុហកបងប្អូនទាំងអស់គ្នាដែរ។បើចក់ វិញបកស្រាយ សមហេតុផលម្យ៉ាងដែល ដោយលើកឡើងថា:អ្វីៗទាំងអស់នោះ មិនមែនជាការ Prank ទេរឿងដល់ដំណាក់កាលនេះហើយ ពូមិនបានលេងសើចទេ រឿងនេះពូក៍មិននឹកស្មានថាវាបែកធ្លាយបែបនេះដែល ហើយពូមិន
បានកុហ-ក ឡើយមនុស្សប្រុសយកសម្តីជាធំ គាត់បន្តទៀតថា តាមរយៈរូបភាពនេះ Adminជីងចក់ បានលើកដៃសំពេះ សុំទោសដល់បងប្អូនមហាជន តែលោកថា មិនដូចអ្វី ដែលបងប្អូនគិតនោះទេ មិនមែនថា ប៉ុន្មានថ្ងៃនេះឈ្លោះគ្នាហែកហួរគ្នា ហេតុអ្វីបានមកត្រូវគ្នាវិញ ធ្វើឲ្យតាមដានដាច់ចង្កេះ តែចំពោះខ្លួននៅតែប្រកាន់ជំហរថា ពួកខ្លួនមិនត្រូវគ្នានោះទេ ចំពោះរូបថតមួយសន្លឹកនេះ អាចបងប្អូននិយាយថា ចុះបើជួបហើយមិនក៏មិនដើរចេញ ហេតុអីពេលឃើញហើយចាំបាច់ទៅស្និទ្ធស្នាលថតធ្វើអី? បងស្រីម្ចាស់កម្មវិធីនេះ គាត់ថាដើម្បីបំពេញមុខកម្មវិធីរបស់គាត់
គាត់សុំថតតែ១សន្លឹកទេ តែខ្លួនក៏អត់ដឹងថា រូបភាពនេះ អ្នកណាជាអ្នកផុសចេញមកដែរ ហើយបើសិនជាខ្លួនដឹងថារូបថតហ្នឹង ត្រូវបានផុសចេញជាសាធារណៈនោះ ក៏ខ្លួនហាមអ្នកផុសនោះមិនឲ្យផុសចេញដែរ ព្រោះវាមានការយល់ច្រឡំ ថាពួកខ្លួនទាំង២នាក់ត្រូវរ៉ូវគ្នាហើយ។ហើយការលពីម្សិលមិញនេះ ពូចក់ សម្រេចចិត្តសាងផ្នួស ដើម្បីអ្នកមានគុណទាំង២ ធ្វើអោយមហាជលាន់មាត់គ្រប់គ្នា ជាពិសេសផល្លា ក៍ធ្វើចិត្តមិនបានដូចគ្នា រួចពោលពាក្យ ហាក់បីអន់ចិត្ត និង អាណិតខ្លួនឯងជាខ្លាំង។ដោយឡែកស្រាប់តែនៅថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០២២ គេឃើញ Admin ជីងចក់ ទម្លា-
យសារបែបឈឺចាប់រឿងស្នេហា ដោយលោកបានរៀបរាប់បែបនេះថា៖ ស្នេហាធ្វើអោយខ្ញុំឈឺចាប់មែន! នឹកឃើញពេលណាចង់តែឡើងលើដើមកោងកាងចងកអោយងាប់បាត់ បាត់ទេអញ🤦🏻♂️ ហើយលោកបានបន្ថែមនៅក្នងខមិនទៀតថា និយាយអោយហើយវើយ ហាមឃាត់ពូ ពូចង់ចងក លេងតិច។ទន្ទឹមនឹងនោះបន្ទាប់ពីឃើញការបង្ហោះនេះហើយធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកចូលទៅខមិនព្រោងព្រាតថា ៖មានតែស្រានឹងបារីទេ ដែលមិនទៅចោលយេីង 🤟🏻, កាលបួសបង? ញ៉ុមចាំដើរកាន់ចង្ហាន់បាត្រអោយ, កុំទាន់អាលចងកអី អោយកាដូសិនមក 3 ឆ្នាំ
ហើយ🥲, ទៅជ្រោយចង្វាជួបស្នេហ៍ពិត😓,ពូកុំគិតខ្លី ពូត្រូវតែរឹងមាំ ហើយពូត្រូវតែចងចាំថាៈ ស្នេហាប្រៀបដូចជាការឈឺផោម បើពូបង្ខំវានឹងបែកអាចម៍ ។





