ក្ដៅៗ មិនទុកយូរទេ ក្រោយពីមានការបែបធ្លាយរូបមួយសន្លឹកនេះ ពូ និង សោ សម្រេចនឹងធ្វើរឿងមួយនេះហើយ នោះគឺ…សូមរំលឹកឡើងវិញបន្តិចផងដែរ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១ លោក ជឿន ប៊ុនចក់ ហៅ Admin ជីងចក់ និង អ្នកនាង ទ្រិញ ផល្លា បានចូលរោងការតាមប្រពៃណីជាមួយគ្នាហើយ ព្រមទំាងមានការចូលរួមយ៉ាងច្រើនពីសំណាក់ភ្ញៀវកិត្តិយស ទំាងសងខាងប្រកបដោយស្នាមញញឹម និងពេញចិត្តយ៉ាងខ្លាំង។ស្រាប់តែថ្មីៗនេះ ផ្ទុះរឿងកក្រើកយ៉ាងខ្លាំង ពេញបណ្តាញសង្គម ហ្វេសប៊ុក TikTok និង YouTube ដោយសារ ចំណងអាពាហ៍ពិពាហ៍ រវាង
អ្នកទំាងពីរត្រូវបានបញ្ចប់បាត់ទៅហើយ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ដោយសារតែ អ្នកនាង ផល្លា ឃើញ លោក ប៊ុនចក់ លួច chat ទំនាក់ទំនងជាមួយ នារីផ្សេង ដល់ទៅ ២១ នាក់ឯណោះ។ក្រោយមកបន្តិច អ្នកនាង ផល្លា បានចេញ live វីដេអូ ដៀលលោក និងគ្រួសារលោកជាហូរហែ តែលោកមិនបានរិះគន់ រឿងតបតអ្វីច្រើនទៅអតីតភរិយាឡើយ បានត្រឹមបង្ហូរទឹកភ្នែក ពេលបង្ហោះសារម្តងៗ។ចំណែក នៅថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២២ គ្រប់គ្នាផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ព្រឺត ក្រោយឃើញ ម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ “Golden Man” បានទំលាយរូបភាពថ្មីៗមួយ
សន្លឹក ឃើញ Admin ជីងចក់ ឈរក្បែរ អតីតភរិយា គឺ អ្នកនាង ទ្រិញ ផល្លា យ៉ាងស្និតស្នាលបំផុត។ឃើញបែបនេះ ម្នាក់ៗឡើងភ្ញាក់ រួចចូល comment ព្រាតថា ៖ គេprankសោះ, សូមអរគុណ លោក លោកស្រី អ្នកនាង កញ្ញាទាំងអស់ ដែលបានចំណាយពេលវេលា តាមដានរឿងនេះ តាំងពីដើម រហូតដល់ចប់, ម៉េចហើយអ្នកដានតាម, ចុងក្រោយ តួប្រុស តួស្រី ជួបគ្នាវិញ។ក្រោយបែកធ្លាយរូបនេះមិនបានប៉ុន្មានម៉ោងផង ស្រាប់តែមុននេះបន្តិច នាថ្ងៃដដែល អ្នកនាង ទ្រិញ ផល្លា បានបង្ហោះសារនៅម៉ោង 4:36 ល្ងាចថា “យប់ឡាយបកស្រាយរឿងរូបយប់មិញ!”ពូចក់ ក៏បាន
បង្ហោះសារមួយដែរ ម៉ោង 4:38 ល្ងាច ដោយប្រាប់ថា “កុំជ្រួលច្របល់ បងប្អូន! រូបថតមួយសន្លឹក ដែលបែកធ្លាយមុននឹង ខ្ញុំនឹង Live បកស្រាយ យប់នេះ ម៉ោង9 នៅក្នុងអាខោន ផ្លូវការរបស់ខ្ញុំ។”ដូចនេះមានតែចាំមើលទំាងអស់គ្នាទេ ថាពួកគាត់នឹងនិយាយអ្វីខ្លះចំពោះរូបភាពមួយសន្លឹកនេះ ៖







