ជិតត្រូវគ្នាវិញហើយ? ក្រោយអតីតប្រពន្ធ Admin ជីង ចក់ លើកដៃសំពះអរគុណ ក្រោយមានមហាជនជូនពរឲ្យគាត់ត្រូវគ្នា ជាមួយ ពូ ចក់ រួច…ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ រឿងរបស់Adminជីងចក់ និងអ្នកនាង ទ្រិញ ផល្លា កំពុងតែផ្ទុះកក្រើកខ្លាំងណាស់ ហើយសូម្បីតែគណនី
ហ្វេសប៊ុករបស់អ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បីរូបនេះ ពីមុនមានអ្នកតាមដានក្រោម150K ឥឡូវឡើងដល់220Kឯណោះ។ភាពល្បីល្បាញនេះ ដោយសារតែកន្លងមកAdminជីងចក់ ត្រូវបានអ្នកគាំទ្រជាច្រើនដឹងរួចមកហើយថា លោកចូលចិត្តនិយាយពីការទៅលេងនារីវត្តភ្នំ ដោយសូម្បីតែថ្ងៃមង្គលការ
របស់លោក ក៏នឹកនាដល់នារីៗវត្តភ្នំផងដែរ។ លុះដល់ពេល ភរិយា ទម្លាយរឿងលោកឆាតទៅស្រីៗ២១នាក់ដើម្បីសុំដេកជាមួយ និងប្រកាសឈប់ទទួលយកលោកជាស្វាមីនោះ រឿងនេះ ក៏ក្លាយជាទីចាប់អារម្មណ៍តែម្ដង។ទោះយ៉ាងណា ពេលគេសួរនាំថាតើរឿងនេះ ជាការពិត ឬទេ ចំពោះការទៅលេង
ស្រីៗនៅវត្តភ្នំនោះ Adminជីងចក់ ក៏ដាច់ចិត្តប្រាប់ការពិតថា នេះគ្រាន់តែជាការនិយាយលេង ដើម្បីដុតក្មេងៗប៉ុណ្ណោះ។ដោយឡែកនៅល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ Adminជីងចក់ បានបង្ហោះរូបថតរបស់ខ្លួន១សន្លឹក កំពុងបើករថយន្ត ហើយប្រាប់ថា «រៀនដោះស្រាយបញ្ហា ដោយ
ប្រើសតិ! កុំយកកំហឹង ឆេវឆាវមកសម្រេចចិត្តនៅពេលខឹង ស្ដាយមួយពេល ស្ដាយមួយជីវិត។ ជីវិតនាយចក់»។











