រំជួលចិត្ត..! អ្នកនាងចន ចន​ ច័ន្ទលក្ខិណា​ ប្រធាន​សមាគម​សិល្បករ​ខ្មែរ បង្ហោះសារក្តុកក្តូលមួយទៅកាន់លោក ហេង ឡុងថា…!

ស្រីស្រស់​សកម្មជនហ្វេសប៊ុក ធី សុវណ្ណថា បង្ហាញនូវកំហឹងខឹង ឆួល​ ចំពោះ​រឿងរ៉ាវ​ស្វាមីខ្លួនដូច្នេះ លោក ហេង ឡុង ក៏ចេញមុខ​ឆ្លើយ​តប​ក្នុងនាម អាជ្ញាកណ្ដាល ឈរលើគោលការណ៍​ដ៏ត្រឹម​ត្រូវ​រក្សាជំហរ​ជួយអ្នកសិល្បៈក្នុងសំណេរ​ទុកចិត្ត គួរគោរពថា «មាសសុទ្ធ មិនខ្លាចភ្លើង រឿង​ពិត ឬ​មិនពិត មិនអាស្រ័យលើរូប​ខ្ញុំទេអាស្រ័យលើបុគ្គល​ទាំងសងខាង បានប្រព្រឹត្តពិតមែន ឬក៏អត់? តួ​​នាទី​របស់​សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលមានរូបខ្ញុំបាទជាប្រធាន ទទួលរាល់​ពាក្យ​បណ្ដឹងរបស់អ្នកសិល្បៈដែលជាសមាជិក ត្រង់ថាខាងណាខុសខាងណាត្រូវ ទុកលទ្ធភាព​ឲ្យច្បាប់ជាអ្នករកយុត្តិធម៌ជូនទាំងសងខាង»។ស្រាប់តែលអ្នក​នាង​ ធី​ សុវណ្ណ​ថា​ ភរិយា​លោក​ ផែ​ សុវណ្ណា​រិទ្ធ​ ដែលទេីបតែរៀប​មង្គលការ​ បានមានការលេីកឡេីងជាច្រេីននៅ​លេីទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ ហេីយ​ចំពោះ​សារចុងក្រោយនោះ​បានមានការ​រៀប​រាប់សង្កត់​ធ្ងន់​ថ​ថា៖ «នាងខ្ញុំ​ និងប្តី​ខ្ញុំ​ បានត្រៀមរួចរាល់ហេីយរងចាំធ្វេីសន្និសីទកាសែត​ សួរដេញដោលទល់មុខជាមួយនាង​ ចរិយា និងលោក​ ហេង​ ឡុង សន្និសីទការសែត​ ត្រូវតែធ្វេីក្នុងថ្ងៃនេះ ជាកំហិត បេីនាងមិនចេញមុខ​ ខ្ញុំនឹងនាំប៉ូលីសទៅរកនាង​ និងលោក​ ហេង​ ឡុង​ ដល់ផ្ទះ​»។
គួរបញ្ជាក់ផងដែរថា លោក​ ហេង​ ឡុង​ ដែលនៅមុននេះ​បន្តិច​ ក៏បាន​ឆ្លើយ​តប​ទៅ​កាន់​អ្នក​នាង​ ធី​ សុវណ្ណ​ថា​ វិញថា៖​ «ខ្ញុំឯកភាព​ តាមការស្នេី​ របស់ប្អូនស្រី​ ធី​ សុវណ្ណថា​ ​ធ្វេីសន្និសីទការសែត​រួមគ្នា សួរដេញដោលទល់មុខគ្នា។ ​តែខ្ញុំសុំការយោគយល់​ ពីប្អូ​ន​ស្រី​ ថ្ងៃនេះ​ ខ្ញុំរៀបចំមិនទាន់ទេ​ ខ្ញុំស្នេីធ្វេីសន្និសីទនៅថ្ងៃស្អែក​ ទី៦​ វិច្ឆិកា​ វេលាម៉ោង​ ៦ល្ងាច​ នៅសមាគមសិល្បករខ្មែរ​ ផ្លូវ៦០៨​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។ លេខទូរស័ព្ទៈ​ 017 990 332» .
យ៉ាងណាមិញអ្នក​នាង​ ចន​ ច័ន្ទលក្ខិណា​ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ ក៏បានមានការ​លេីកឡេីង​នៅលេី​ទំព័រ​ហ្វេសបុក​របស់​ខ្លួន​ថា៖​«ជិតចប់អណត្តិហើយ ខំធ្វើការអោយល្អទៅ មិនចាំបាច់គិតរឿងអនាគតគ្រួសារទេ ម្ងៃៗគិតតែដោះស្រាយរឿងដ៏មហារញ៉េរញ៉ៃទៅ អ្នកណាមានបញ្ហា ឈឺ ថ្កាត់យប់ព្រលប់ ក៏ខលរកដែរ ។គួរបញ្ជាក់ផងដែរថា ទីបំផុតយើងក្លាយជាជនមានកំហុស ការដែលផុសវិដេអូតាមសំណូមពររបស់ស្ត្រីដែលយំស្រែកតាមទូរស័ព្ទ ព្រោះតែខ្លាចគេទៅអុកឡុកអោយផ្អើលរោងការ ដល់ពេលយើងផុសគេប្តឹង អញ្ចឹងតាមដំណើរទៅ បើជាប់គុគចាំខ្ញុំយកបាយទៅជូនមួយថ្ងៃ 3ពេល ឆ្លងកាត់រឿងកន្លងមកនេះគឺខ្ញុំតាំងចិត្តមិនលូកដៃជួយរឿងរបស់អ្នកណា តែបើឈឺខ្ញុំជួយ»
សូមទស្សនារូបភាពខាងក្រោម
សូមទស្សនារូបភាពខាងក្រោម សូមទស្សនារូបភាពខាងក្រោម
សូមទស្សនារូបភាពខាងក្រោម សូមទស្សនារូបភាពខាងក្រោមសូមទស្សនារូបភាពខាងក្រោម សូមទស្សនារូបភាពខាងក្រោម សូមទស្សនារូបភាពខាងក្រោម សូមទស្សនារូបភាពខាងក្រោម

Reply