ខ្លាំងប៉ះខ្លាំង..! លោក ហេង ឡុង យល់ព្រមធ្វើសន្និសិទ្ធរួមគ្នាជាមួយអ្នកនាង ធី សុវណ្ណថា….!

ស្រីស្រស់​សកម្មជនហ្វេសប៊ុក ធី សុវណ្ណថា បង្ហាញនូវកំហឹងខឹង ឆួល​ ចំពោះ​រឿងរ៉ាវ​ស្វាមីខ្លួនដូច្នេះ លោក ហេង ឡុង ក៏ចេញមុខ​ឆ្លើយ​តប​ក្នុងនាម អាជ្ញាកណ្ដាល ឈរលើគោលការណ៍​ដ៏ត្រឹម​ត្រូវ​រក្សាជំហរ​ជួយអ្នកសិល្បៈក្នុងសំណេរ​ទុកចិត្ត គួរគោរពថា «មាសសុទ្ធ មិនខ្លាចភ្លើង រឿង​ពិត ឬ​មិនពិត មិនអាស្រ័យលើរូប​ខ្ញុំទេអាស្រ័យលើបុគ្គល​ទាំងសងខាង បានប្រព្រឹត្តពិតមែន ឬក៏អត់? តួ​​នាទី​របស់​សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលមានរូបខ្ញុំបាទជាប្រធាន ទទួលរាល់​ពាក្យ​បណ្ដឹងរបស់អ្នកសិល្បៈដែលជាសមាជិក ត្រង់ថាខាងណាខុសខាងណាត្រូវ ទុកលទ្ធភាព​ឲ្យច្បាប់ជាអ្នករកយុត្តិធម៌ជូនទាំងសងខាង»។គួបញ្ជាក់ផងដែរថាការបង្ហាញប្រកាសរបស់លោក ហេង ឡុងបែបនេះ ក្រោយពេលដែលអាស្រូវស្នេហាលោក ផែ សុណ្ណារិទ្ធ កើតមុនថ្ងៃចូលរោងជ័យ​មួយថ្ងៃ​នោះ បានធ្វើឲ្យរង្គើអស់បណ្ដាញសង្គម ខណៈ​មានការវែកញែក​ទាំងភាគីសាមីខ្លួន​ដើម្បីសួររកពន្លឺ ក៏ត្រូវទទួលការបដិសេធ ស្របពេល​ដែល​អ្នកនាង ធី សុវណ្ណថា ដែលជាភរិយា ក៏បានចេញឱសាន​វាទ ជូនលោក ហេង ឡុង ដែល​ជាអ្នក​ទទួលបានការប្ដឹង​តាមទូរស័ព្ទ​ អះអាងថាជាប្រពន្ធដើម​លោក ផែ សុវណ្ណារិទ្ធ ត្រឹម២៤ម៉ោង ឲ្យបង្ហាញមុខស្រ្តីម្នាក់នោះ បើពុំដូច្នោះ​នាង​ធ្វើការប្ដឹង​ដោយគ្មានយោគ​យល់នោះឡើយ។ហើយនៅមុនបន្តិច នារីដែលអះអាងថាជាអតីតគូស្នេហ៍របស់ស្វាមីអ្នកនាង ធី សុវណ្ណថា ពិតជាបានចេញមុខមកសំភាសន៍ផ្ទាល់ជាមួយ លោក ហេង ឡុង មែន ថែមទាំងបានប្រាប់ពីប្រវត្តិស្នេហ៍ និងភស្តុតាងមួយចំនួនដែលអ្នកនាងធ្លាប់មានជាមួយ លោក លោក ផែ សុវណ្ណារិទ្ធ៕យ៉ាង​ណា​មិញ​ អ្នក​នាង​ ធី​ សុវណ្ណ​ថា​ ដែលនៅមុននេះ​បន្តិច​ បាន​មានការ​លេីក ឡេីង​នៅលេី​ទំព័រ​ហ្វេសបុក​របស់​ខ្លួន​ថា៖«បង្ហាញរូប៣សន្លឹក​ ហេីយស្រែកយំសោក​ និយា យថា​ ទាក់ទងប្តីខ្ញុំ១០ឆ្នាំ​ មនុស្សល្ងង់​ដូចលោក​ ហេង​ ឡុង​ ទេីបជឿនាង​ សូមបងប្អូនជួយរកព័ត៌មាន​ និងអត្តសញ្ញាណស្រីម្នាក់នេះ​ ផ្ញេីជូននាងខ្ញុំផង​»។ យ៉ាងណាមិញ អ្នក​នាង​ ធី​ សុវណ្ណ​ថា​ ភរិយា​លោក​ ផែ​ សុវណ្ណា​រិទ្ធ​ ដែលទេីបតែរៀប​មង្គលការ​ បានមានការលេីកឡេីងជាច្រេីននៅ​លេីទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ ហេីយ​ចំពោះ​សារចុងក្រោយនោះ​បានមានការ​រៀប​រាប់សង្កត់​ធ្ងន់​ថ​ថា៖ «នាងខ្ញុំ​ និងប្តី​ខ្ញុំ​ បានត្រៀមរួចរាល់ហេីយរងចាំធ្វេីសន្និសីទកាសែត​ សួរដេញដោលទល់មុខជាមួយនាង​ ចរិយា និងលោក​ ហេង​ ឡុង សន្និសីទការសែត​ ត្រូវតែធ្វេីក្នុងថ្ងៃនេះ ជាកំហិត បេីនាងមិនចេញមុខ​ ខ្ញុំនឹងនាំប៉ូលីសទៅរកនាង​ និងលោក​ ហេង​ ឡុង​ ដល់ផ្ទះ​»។គួរបញ្ជាក់ផងដែរថា លោក​ ហេង​ ឡុង​ ដែលនៅមុននេះ​បន្តិច​ ក៏បាន​ឆ្លើយ​តប​ទៅ​កាន់​អ្នក​នាង​ ធី​ សុវណ្ណ​ថា​ វិញថា៖​ «ខ្ញុំឯកភាព​ តាមការស្នេី​ របស់ប្អូនស្រី​ ធី​ សុវណ្ណថា​ ​ធ្វេីសន្និសីទការសែត​រួមគ្នា សួរដេញដោលទល់មុខគ្នា។ ​តែខ្ញុំសុំការយោគយល់​ ពីប្អូ​ន​ស្រី​ ថ្ងៃនេះ​ ខ្ញុំរៀបចំមិនទាន់ទេ​ ខ្ញុំស្នេីធ្វេីសន្និសីទនៅថ្ងៃស្អែក​ ទី៦​ វិច្ឆិកា​ វេលាម៉ោង​ ៦ល្ងាច​ នៅសមាគមសិល្បករខ្មែរ​ ផ្លូវ៦០៨​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។ លេខទូរស័ព្ទៈ​ 017 990 332» . សូមទស្សនារូបភាពខាងក្រោម
សូមទស្សនារូបភាពខាងក្រោម សូមទស្សនារូបភាពខាងក្រោម

Reply