អុញនោះ..! មានមតិរិៈគន់ជាច្រើនបានលើកឡើងបន្ទាប់ពីអាជ្ញាធ​រ​​​ជាតិ​​​អប្សរា ទីតាំងនេះមិនមែនជាផ្លូវនោះទេ..!

អ្នកប្រើប្រាស់​​​បណ្ដាញ​​​ស​ង្គ​ម​​​ម្នាក់​​​ឈ្មោះ Sophal Sophal បាន​​​បង្ហោះ​​​រូបភាព​​​ជាច្រើន​​​សន្លឹក​​​ ​​បង្ហាញ​​​ពី​​​ស្ថានភាព​​​ផ្លូវ​​​លំបាក​​​ខ្លាំង​​​លើ​​​បណ្ដាញ​​​ស​ង្គ​ម​​​របស់ខ្លួន ដោយ​​​សរសេរ​​​ថា “​​ផ្លូវ​​​ពិ​ភព​​​ឋាន​​​ព្រះ​​​អង្គារ​​​នៅមុខ​​​អង្គ​រ​​”​​។ បន្ទាប់ពី​​​បង្ហោះ​​​អ្នកប្រើប្រាស់​​​បណ្ដាញ​​​ស​ង្គ​ម​​​ជាច្រើន​​ បាន​​​បញ្ចេញ​​​មតិយោបល់​​​ផ្សេងៗ​​​គ្នា ដោយសារ​​​តំបន់​​​អង្គ​រ​​​គឺជា​​​តំបន់​​​ទេសចរ​​​ប្រវត្តិ​​​ដ៏​​​ធំ​​​មួយ​​​របស់​​​កម្ពុជា​​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តួយ៉ាង ​កាលពី​​​ពេល​​​ថ្មីៗ​​​នេះ​​ អាជ្ញាធ​រ​​​ជាតិ​​​អប្សរា​​ បាន​​​ដាំ​​​ដើមឈើ​​​ពី​​​ប្រលាន​​​យ​ន្ត​ហោះ​​មក​​​ប្រាសាទ​អង្គ​រ​វត្ត​​​ក្នុង​​​គោល​បំណង​​​លើកកម្ពស់​​​សោភ័ណភាព បង្កើន​​​ភាព​​​ស្រស់ស្អាត និង​​​ទេសភាព​​​បៃតង​​​តាម​​​ដងផ្លូវ​​​សំខាន់ៗ​​​ក្នុង​​​ក្រុង​​​សៀមរាប​​​មកកាន់​​​រម​ណីយ​ដ្ឋា​ន​​​អង្គ​រ ហើយ​​​កូនឈើ​​​ដែល នឹង​​​ត្រូវ​​​ដាំ​​​ល​ម្អ​​​តាម​​​ដងផ្លូវ​​​នេះ​​ មាន​​​ចំនួន​​​ជាង ១០០០​​ដើម ជា​​​កូនឈើ​​​ធ្នង់​​​ដែល​​​ជា​​​ប្រភេទ​​​ឈើ​ប្រណិត​​​ដែល​​​ប្រជា​ជន​​​ខ្មែរ​​​ទូទៅ​​​និយម​​​ចូលចិត្ត​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នកនាំពាក្យ​​​អាជ្ញាធ​រ​​​ជាតិ​​​អប្សរា លោក ឡុង កុសល​​​ឆ្លើយតប​​​ថា ទីតាំង​​​នេះ​​ មិនមែនជា​​​ផ្លូវ និង​​​បាន​​​ផ្អាក​​​ដំណើរការ​​​មួយ​រយៈ​​​ហើយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ ​លោក ឡុង កុសល បាន​ឱ្យដឹងថា ទីតាំង​​​នោះ​​​ដើមឡើយ​​​ជា​​​ចំណត​​​ឡាន​​​ប​ណ្ដោះ​អាសន្ន​។ អាជីវករ​​​មួយ​​​ចំនួន ​​បាន​​​រើ​​​រ​បា និង​​​ដុំ​​​ថ្ម​​​ហាមឃាត់ ដើម្បី​​​ធ្វើ​ដំណើរ ខណៈ​​​មេឃ​​​ភ្លៀង​​​ខ្លាំង ទើប​​​បណ្ដាញ​​​ឱ្យ​​​មាន​​​ភក់ជ្រាំ​​​បែប​នេះ​​​។ អាជ្ញាធ​រ​​​ជាតិ​​​អប្សរា​​​កំពុង​​​រៀបចំ​​​ដាំ​​​ស្មៅ និង​​​ដាំ​​​ដើមឈើ​​​នៅ​​​តំបន់​​​នោះ ប៉ុន្តែ​​​ទាមទារ​​​ឱ្យមាន​​​ការចូលរួម​​​ពី​​​ប្រជា​ពល​រដ្ឋ ជាពិសេស​​​ក្រុមអាជីវករ​​​តែម្តង​​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាក់ស្តែង ​លោក​​​ថា គោលដៅ​​​ចម្បង​​​របស់​​​អាជ្ញាធ​រ​​​ជាតិ​​​អប្សរា​​​ប្រែក្លាយ​​​តំបន់​​​នោះ​​​ឱ្យ​​​ស្រស់​បំព្រ​ង មាន​​​ផ្លូវ​​​ថ្មើរជើង ប្រព័ន្ធ​​​បង្ហូរទឹក ដោយ​​​មិន​​​អនុញ្ញាតឱ្យ​​​ឡាន ឬ​​​ម៉ូតូ​​​ចូល​​​ដូច​​​បច្ចុប្បន្ន​​​ឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឡែក ​ម្សិល​មិញ​​​នេះ ​​អ្នកប្រើប្រាស់​​​បណ្ដាញ​​​ស​ង្គ​ម​​​ម្នាក់​​​ឈ្មោះ Sophal Sophal បាន​​​បង្ហោះ​​​រូបភាព​​​ជាច្រើន​​​សន្លឹក​​​ ​​បង្ហាញ​​​ពី​​​ស្ថានភាព​​​ផ្លូវ​​​លំបាក​​​ខ្លាំង​​​លើ​​​បណ្ដាញ​​​ស​ង្គ​ម​​​របស់ខ្លួន ដោយ​​​សរសេរ​​​ថា “​​ផ្លូវ​​​ពិ​ភព​​​ឋាន​​​ព្រះ​​​អង្គារ​​​នៅមុខ​​​អង្គ​រ​​”​​។សូមទស្សនារូបភាពខាងក្រោមសូមទស្សនារូបភាពខាងក្រោម

Reply