ក្តៅៗ..! ស្នងការនគរបាលរាជធានីភ្នំពេញ បានចេញសេចក្ដីស្រាយបំភ្លឺ រឿងរ៉ាវបីក្រុមស្លៀកពាក់សុីវិល ធ្វើសុី ប្រជាពលរដ្ឋនៅម្តុំបឹងកក់នោះថា…!

មុននេះបន្ដិច ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ស្នងការនគរបាលរាជធានីភ្នំពេញ បានចេញសេចក្ដីស្រាយបំភ្លឺ ដែលមានខ្លឹមសារទាំងស្រុងថា៖ «សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថាមានករណីជនសុីវិលតួយ៉ាង មួយក្រុមដែលតែងតែចុះចាប់គ្រឿងញៀន នៅម្តុំបឹងកក់នោះមិនមែនជាសមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះទេ ប៉ុន្តែទោះជាយ៉ាងណាក្នុងនាមជាសមត្ថកិច្ចទទួលខុសត្រូវក្នុងដែនដីរាជធានីភ្នំពេញ នឹងធ្វេីការស្រាវជ្រាវ បង្ការ ទប់ស្កាត់មិនអោយក្រុមជនស្លៀកសុីវិលទាំងនោះបង្ករបញ្ហាទាំងនេះទៀតឡេីយយ៉ាងណាមិញ​ ម្យ៉ាងវិញទៀតកម្លាំងនៃស្នងការនគរបាលរាជធានីភ្នំពេញ តែងតែគោរពបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ថ្នាក់ដឹកនាំ មិនដែលទៅធ្វេីសកម្មភាពអ្វីមួយដែលខុសពីការណែនាំ ឬក៏ភារកិច្ចនោះទេ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងធ្វេីការសហការណ៍ជាមួយអជ្ញាធរពាក់ព័ន្ធទាំងអស់ ដេីម្បីចាត់វិធានការណ៍មិនអោយមានករណីនេះកេីតឡេីងទៀតឡេីយ»គួបញ្ជាក់ផងដែរថាមូលហេតុដែរ ហ្វេសប៊ុកផេក ស្នងការនគរបាលរាជធានីភ្នំពេញ ដោយសារតែកាលពី ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ មានបុរសម្នាក់ដែលមានគណនី ហ្វេសប៊ុកឈ្មោះ Visal Peth បានធ្វើការបង្ហោះជាវីដេអូឃ្លីបមួយ ដោយបាននិយាយរៀបរាប់អំពីរឿងរ៉ាវមិត្ដភក្តិរួមការងាររបស់ខ្លួន ត្រូវបានមនុស្សមួយក្រុមបានស្ទាក់ធ្វើសុីនៅផ្លូវ បឹងកក់ ដែលពួកគេទាំងនោះមានពាក់ឯកសណ្ឋានជាសុីវិល និងមានកាន់អាយកូម ហើយជិះម៉ូតូពាក់ស្លាកលេខនគរបាលថែមទៀតផង។យ៉ាងណាមិញ ក្រោយពីបានស្ទាក់ចាប់វៃខ្នោះ និងបានបញ្ចូនទៅប៉ុស្តិ៍ប៉ូលិសរួចមក ស្រាប់តែមានអ្នកយកប្រដាប់ពិនិត្យទឹកនោមរបស់អ្នកដទៃមកអោយមិត្តភក្តិរបស់លោកទៅវិញ និងបានចោទថាមិត្ដភក្តិរបស់លោក គឺជាអ្នកទិញ តែទិញមិនបាន ហេីយប្រសិនបើហ៊ានប្រកែកនោះគឺគេនឹងវៃធ្វេីបាបតែម្តង ចឹងហេីយមានតែធ្វើតាមសម្តីពួកគេទេ ទេីបមិនឈឺសាច់។ដោយឡែកម្ចាស់គណនីហ្វេសប៊ុករូបនេះ បានបន្ថែមទៀតថា៖ «នៅមានករណីជាច្រើនផ្សេងៗទៀត ដែលលោកបានដឹងពីមិត្តភក្តិដទៃទៀតផងដែរ។ ក្នុងនោះដែរ លោកក៏បានសំណូមពរដល់សមត្ថកិច្ច ដែលពាក់ព័ន្ធ ជាពិសេស ឯកឧត្តម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជួយអន្តរាគមន៍ក៏ដូចជា ស៊ើបអង្កេតចំពោះករណីនេះផង។ជាក់ស្តែង បន្ទាប់ពីទទួលបានដំណឹងចំពោះរឿងខាងលើរួចមក ស្រាប់តែ៕សូមទស្សនាវីដេអូខាងក្រោម

Reply