ល្បិចថ្មី..! ល្បិចថ្មីរបស់លោកចោរដែរ យកIPhone 11 pro max យ៉ាងស្រូលទាំងដែលនៅលើPassAppមាន…!

យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក នារីរងគ្រោះ មានឈ្មោះ Tota Ai បានសរសេររៀបរាប់ពីដំណើរសាច់រឿងឱ្យដឹងថា៖«សូមប្រុងប្រយ័ត្នល្បិចចោរឆក់ថ្មីពេលជិះ PassApp ខ្ញុំប្រុងប្រយត្ន័ណាស់ទូរសព្ទ៏ទើបទិញប្រើមិនទាន់បានមួអាទិត្យផង IPhone 11 Pro Max លោកចោរខ្ចីទៅបាត់។ PassApp ទំលាក់វាំងនោនហើយ មិនហ៊ានចុចញ៉េញ៉ៃទេ ស្រលាញ់ណាស់ បុន្តែ មិចក៏ដោយក៏ពួកវាមានល្បិចច្រើនណាស់។ម្សិលមិញពេលយប់ម៉ោងប្រហែល ៨ល្ងាចខ្ញុំបានជិះមកពីទិញអីញ៊ាំ ហើយតាមផ្លូវត្រឡប់មកផ្ទះវិញ ម្តុំបឹងសាឡាង រៀបផ្លូវបត់ចូលផ្ទះ ក៏យកទូរស័ព្ទមកមើលតិច ព្រោះឃើញពូ PassApp ដាក់សុីញ៉ូបត់ចូលផ្ទះហើយ ពួកវាមានគ្នា ៣នាក់ជិះម៉ូតូ២គ្រឿង។ ម៉ូតូគ្នាវា១ បានជិះមកបុក PassApp លឺសូរ បាំង!!! ពូ PassApp ក៏ចុះទៅមើលពេលនឹងផ្លូវបត់ចូលផ្ទះរាងស្ងាត់តិច ខ្ញុំក៏ទំលាក់ទូរសព្ទ៏ចុះងាកមើលដែរ ប៉ុន្តែមានគ្នាវាម្នាក់ទៀតជិះម៉ូតូ ស្កូពី ពណ៏ខ្មៅ ពេលឃើញខ្ញុំងាកមើលវាវៀកវាំងនោនចូលកញ្ឆក់ទូរសព្ទ៏ខ្ញុំទៅបាត់ ចុះស្រែកចាប់ចោរហើយមានគេតាមហើយតាមមិនទាន់ទៀត។រឿងមួយទៀតឈឺចិត្តណាស់ខ្មែរមិនជួយខ្មែរទេ នៅតាមផ្លូូវថានៅជិតនឹងមានហាងទូរស័ព្ទមួយគេមាន Camera សាកសុំគេមើលមើលក្រែងឃើញផ្លាកលេខម៉ូតូចោរ ដល់ទៅសុំឆែកគាត់ថាអត់មានអ្នកចេះឆែកដល់ខ្ញុំចេញមកក្រៅហាងសួរគេមានអ្នកណាចេះឆែក Camera អត់? ដល់ងាកមើលហាងនឹងទាញទ្វារបិទបាត់។ យប់មិញមិនដឹងវាយកអីមកបុកជើងទេ ឥលូវឈឺណាស់»៕សូមទស្សនារូបភាពខាងក្រោមសូមទស្សនារូបភាពខាងក្រោម សូមទស្សនារូបភាពខាងក្រោម សូមទស្សនារូបភាពខាងក្រោម សូមទស្សនារូបភាពខាងក្រោម សូមទស្សនារូបភាពខាងក្រោម សូមទស្សនារូបភាពខាងក្រោម

Reply