អស្ចារ្យម៉ែន..! កូម៉ែន នៅតែធ្វើបានល្អ នៅវគ្គ Live Show សប្ដាហ៍ទី 6នេះធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនមានការពេញចិត្តជាខ្លាំងបន្ទាប់ពីលើកបទលោកពូ ណយ វ៉ាន់ណេត..!(មានវីដេអូ)

ប្រិយមិត្តជ្រាបច្បាស់រួចហើយថា កម្មវិធីដែលគ្រប់គ្នាទន្ទឹងរង់ចាំ X-Factor Cambodia ដែរៀបចំដោយក្រុមហ៊ុនហង្សមាសនោះ វគ្គ Live Show សប្ដាហ៍ទី 6 នារាត្រីនេះហើយ នៅវេលាម៉ោង ៨យប់ថ្ងៃទី០៧ ខែកក្កដានេះហើយ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV កម្មវិធីនេះផងដែរ មានគណៈកម្មការល្បីៗទាំងបួន មានលោកខេមរៈ សេរីមន្ត លោកណុប បាយ៉ា រិទ្ធិ អ្នកនាងឱក សុគន្ធកញ្ញា និងកញ្ញា សុខ ស៊ីឡាលីន ដែលសុទ្ធសឹងជាតារាចម្រៀងមានសំលេងពិរោះ និងល្បីល្បាញជាច្រើនឆ្នាំមកហើយ។ ដោយឡែកងាកមកចាប់អារម្មណ៍យុវជនម្នាក់មកពីខេត្តកំពត ចាន់ កូម៉ែន អាយុ២៦ឆ្នាំ ដែលជាអ្នកចម្រៀងតាមអាហ្វែរ លើកយកបទ”ខ្ទមស្បូវបាក់ខែង”មកធ្វើការប្រកួតប្រជែងក្នុងកម្មវិធីដ៏ធំមួយនេះ អ្វីដែលគួរឲ្យគត់សំគាល់ឃើញថា បេក្ខជននេះ​បកស្រែកបានយ៉ាងពិរោះ ដោយស្រែកបានល្អ ធ្វើឲ្យមានការពេញចិត្តពីគណៈកម្មការទាំងបួនតែម្តង លើសពីនេះទៅទៀតសូម្បីតែមហាជនដែលបានចូរួមទស្សនានោះក៌គំាទ្រព្រមទំាងទះដៃ ស្រែកហោស្ទើរតែផ្អើលឆាកទៅហើយ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះសូមទស្សនារូបភាពខាងក្រោមសូមទស្សនារូបភាពខាងក្រោម សូមទស្សនារូបភាពខាងក្រោម សូមទស្សនារូបភាពខាងក្រោម សូមទស្សនារូបភាពខាងក្រោម សូមទស្សនារូបភាពខាងក្រោម សូមទស្សនារូបភាពខាងក្រោម សូមទស្សនារូបភាពខាងក្រោម សូមទស្សនារូបភាពខាងក្រោម សូមទស្សនារូបភាពខាងក្រោម សូមទស្សនារូបភាពខាងក្រោម សូមទស្សនារូបភាពខាងក្រោម សូមទស្សនាវីដេអូខាងក្រោម

Reply