ភ័យហើយ..! ឯកឧត្តម ហ៊ុន ជា ប្រតិកម្មលើអធិការខណ្ឌចំការមនថាជារឿងធម្មតាដែលបុរសខ្លាំងរូបនេះប្រើហិង្សាវាយតប់ក្នុងប៉ុស្តិ៍នគរបាល…!

កាលពីវេលាម៉ោងជិត៣​ ថ្ងៃទី១១​ ខែសីហា​ ឆ្នាំ២០១៩នេះ នៅចំនុចមុខហាង​ម្លប់ស្វាយ៩៩ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន មានករណីគ្រោះថ្នាក់ចរាចរណ៍មួួបានកើតឡើង ដោយបុរសម្នាក់ បើកឡាន Range Rover មួយគ្រឿង ដឹកប្រពន្ធ ចេញពីខួបកំណើតទាំងស្រវឹងស្រា ហើយទៅប៉ះជាមួយឡាន LEXUS RX330 ពណ៍ខ្មៅមួយគ្រឿង បណ្តាលអោយខូចខាតទាំងសងខាង។ ដោយម្ចាស់ឡានទាំង២មិនព្រមសម្របសម្រួលគញនា ហើយបានឈ្លោះប្រកែកគ្នា និងព្រមទាំងបើកឡានថយក្រោយបំរុងបុកទៀត ទើបសមត្ថកិច្ចចុះទៅឃាត់ខ្លួនបញ្ជូនទៅបុស្តិ៍តែម្តង ដើម្បីធ្វើការសាកសួរ។ ម្ចាស់ឡាន Range Rover ជាបុរសចិត្តខ្លាំងមែន សមត្ថកិច្ចធ្វើការសាកសួរហើយ មិនព្រមឆ្លើយ ហើយថែមទាំងវាយមេបុស្តិ៍ និងប៉ូលីសម្នាក់ទៀតនៅក្នុងបុសន្តិ៍ទៀតផង។ ឃើញដូចនេះ សម្តកថិច្ចក៍ចាប់វាយខ្នោះបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌ ចំការមន ដើម្បីវាស់ជាតិអាកុល និងពិនិត្ររកសារធាតុញៀន ព្រមទាំងចាត់ការតាមនិតិវិធី៕ដោយឡែកអធិការ ខណ្ឌចំកាមន បានសម្រេចដោះលែង បុរសនោះក្រោយពីមានការសម្របសម្រួលគ្រប់ភាគីដោយយោងតាមការចុះផ្សាយព័ត៌មានលើកឡើងថា លោកអធិការ និយាយថារឿងនោះជារឿងតូចតាចទេ គ្មានអ្នករងរបួស ស្នាមអីទេ ទើបលោក សុំគោលការណ៏ថ្នាក់លើ ដោះលែងទៅ៕ ស្រាប់តែរឿងនេះឯកឧត្តម ហ៊ុន ជា​ បានប្រតិកម្មសម្តីរបស់លោក អធិការ ខណ្ឌចំកាមន ដែលបានលើកឡើងខាងលើ ក្នុងឯកឧត្តមបានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកថា «New New ថ្មី ថ្មី ជាមួយលោកអធិការ $$$ ឬ អំណាច( ឪ )គេធំជាងលោក ? មើលឡើងវិញផងសំណប់ចិត្តបើមិនចេះធ្វើការដើចេញ  គេវ៉ៃដល់ផ្ទះហើយថារឿងតូចតាច ខ្លាចមែន ? ឆ្លើយប្រាប់ផងបាទ »

Reply