នោះៗ..! ក្រោយពីល្បីវីដេអូសំណព្វចិត្តមកស្រាប់តែពាក់មីនិងមុន្នីល័ក្ខបានធ្វើវីដេអូត្រាប់តាមសើចចុកពោះ..!(មានវីដេអូ)

កាលពីម្សិលមិញនេះ មានវីដេអូបង្ហាញពីភាពផ្អែមល្ហែមរបស់គូស្នេហ៍វ័យចំណាស់មួយគូ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញហ្វេសប៊ុក ចាប់អារម្មណ៍ជាខ្លាំង និងបានចែករំលែកបន្ដគ្នាយ៉ាងព្រោងព្រាត។នេះអាចចាត់ទុកថាជាស្នេហាវ័យចំណាស់ ដែលគ្រប់គ្នាសឹងតែកម្របានឃើញនៅក្នុងសម័យហ្វេសប៊ុកនេះ ដោយសារតែការប្រើប្រាស់ភាសាសាសងគ្នា ការលើកដាក់សំឡេងរបស់អ្នកទាំងពីរ ផ្អែមល្ហែមខ្លាំង សឹងតែមិនគួរឱ្យជឿ។ គិតត្រឹមមិនដល់ ២៤ ម៉ោងផង វីដេអូរបស់គូស្នេហ៍មួយគូនេះ មានអ្នកចែករំលែកដល់ទៅ រាប់ម៉ឺននាក់ឯណោះ។ដោយឡែក បន្ទាប់ពីរូបគាត់ក្លាយទៅជាការចាប់អារម្មណ៏របស់មហាជន រហូតឈានទៅដល់មានប្រិយមិត្ដគាត់មួយចំនួន ថែមទាំងបានបង្ហោះវីដេអូ ដោយធ្វើតម្រាប់តាមទៀតនោះ នៅក្នុងនោះដែរ ក៏មានកំពូលតារាកំប្លែង នាយ ពាក់មី រួមជាមួយកញ្ញា បាន មុនី្នល័ក្ខ បានធ្វើតម្រាប់តាមវីដេអូ សំណព្វចិត្ដ ដែលធ្វើឲ្យមហាជនមានការសើចសប្បាយតែម្ដង។

Reply