ចុមដុតម្លេះ..! លោក ម៉ៃ សុគន្ធនិងកញ្ញាស្រីស្រស់ធ្វើត្រាប់តាមសំណព្វចិត្តអើយសើចហ៊ាទឹកមាត់..!(មានវីដេអូ)

កាលពីម្សិលមិញនេះ មានវីដេអូបង្ហាញពីភាពផ្អែមល្ហែមរបស់គូស្នេហ៍វ័យចំណាស់មួយគូ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញហ្វេសប៊ុក ចាប់អារម្មណ៍ជាខ្លាំង និងបានចែករំលែកបន្ដគ្នាយ៉ាងព្រោងព្រាត។នេះអាចចាត់ទុកថាជាស្នេហាវ័យចំណាស់ ដែលគ្រប់គ្នាសឹងតែកម្របានឃើញនៅក្នុងសម័យហ្វេសប៊ុកនេះ ដោយសារតែការប្រើប្រាស់ភាសាសាសងគ្នា ការលើកដាក់សំឡេងរបស់អ្នកទាំងពីរ ផ្អែមល្ហែមខ្លាំង សឹងតែមិនគួរឱ្យជឿ។ គិតត្រឹមមិនដល់ ២៤ ម៉ោងផង វីដេអូរបស់គូស្នេហ៍មួយគូនេះ មានអ្នកចែករំលែកដល់ទៅ រាប់ម៉ឺននាក់ឯណោះ។ដោយឡែកងាកមកមើលការធ្វើត្រាបតាមរបស់តារាចម្រៀង លោក ម៉ៃ សុគន្ធដែលប្រិយមិត្តមួយចំនួនបានស្គាល់គាត់រួចមកហើយ ដោយគាត់ជាបុគ្គលរិះគន់សង្គមម្នាក់ហើយក៍ជាតារាចម្រៀងផងដែរ រហូតដល់ទស្សនិកជនឲ្យរហ័សនាមគាត់ថា​តារាកំពូលទើស ដោយថ្មីៗនេះគាត់និងដៃគួស្រីរបស់គាត់បានធ្វើវីដេអូកំប្លែងមួយដោយធ្វើត្រាប់តាមសំណព្វចិត្តដែលកំពុងល្បីនៅលើបណ្តាញសង្គមហ្វេសប៊ុកបច្ចុប្បន្ន តោះចង់ដឹងថាសើចប៉ុន្នានោះសូមទស្សនាវីដេអូខាងក្រោម៖

Reply